ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស បទកាកគតិសូត្រចាំក្បាយក្បោះ តែឥតយល់សោះតើបានផលអី ? ដូចជាមនុស្សខ្វាក់ ឡើងជិះក្របី តែកម្មអប្រិយក្របីខ្វាក់ដែរ ។ចេះតែដើរទៅ ឥតមានគោលដៅឥតដឹងទិសទេ ទោះភ្លឺងងិត ក៏ឥតប្រួលប្រែ ដូច្នេះត្រូវតែចាំ ចេះ ធ្វើតាម ។ ដោយ ហ៊ិម ឆាន់ចាំសូត្ររត់មាត់ ចាស់មិនអាចចាត់ ថាចេះបានទេ សូត្រចាំដូចសេកឥតដឹងន័យទេ ប្រៀបដូចដួងខែនៅខាងរនោច ។ចាំពិតប្រពៃ យល់ដឹងស្គាល់ន័យកាន់តែថ្លៃថ្លា ធ្វើតាមបានទៀតពិតជាអស្ចារ្យ នេះទើបហៅថាបញ្ញខ្លួនឯង ។ចាំតែមិនចេះ ដូចជាជិះសេះមិនមានដាក់កែប ឬដូចជាខ្នុរដែលមិនមានក្លែប ឬដូចដែកថែបឥតយកទៅដំ ។
ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
ReplyDeleteបទកាកគតិ
សូត្រចាំក្បាយក្បោះ តែឥតយល់សោះ
តើបានផលអី ? ដូចជាមនុស្សខ្វាក់
ឡើងជិះក្របី តែកម្មអប្រិយ
ក្របីខ្វាក់ដែរ ។
ចេះតែដើរទៅ ឥតមានគោលដៅ
ឥតដឹងទិសទេ ទោះភ្លឺងងិត
ក៏ឥតប្រួលប្រែ ដូច្នេះត្រូវតែ
ចាំ ចេះ ធ្វើតាម ។
ដោយ ហ៊ិម ឆាន់
ចាំសូត្ររត់មាត់
ចាស់មិនអាចចាត់
ថាចេះបានទេ
សូត្រចាំដូចសេក
ឥតដឹងន័យទេ
ប្រៀបដូចដួងខែ
នៅខាងរនោច ។
ចាំពិតប្រពៃ
យល់ដឹងស្គាល់ន័យ
កាន់តែថ្លៃថ្លា
ធ្វើតាមបានទៀត
ពិតជាអស្ចារ្យ
នេះទើបហៅថា
បញ្ញខ្លួនឯង ។
ចាំតែមិនចេះ ដូចជាជិះសេះ
មិនមានដាក់កែប ឬដូចជាខ្នុរ
ដែលមិនមានក្លែប ឬដូចដែកថែប
ឥតយកទៅដំ ។