Tuesday, 13 October 2015

៣០៦- សុខស្ងប់


1 comment:

  1. សុខស្ងប់
    សុខក្នុងលោកិយខ្លីមិនវែង
    រូប ក្លិន សម្លេង ផោដ្ឋព្វៈរស
    មិនអាចប្រៀបបានក្សាន្ដធម្មរស
    សុខស្ងប់ខ្ពង់ខ្ពស់ឆ្អែតត្រជាក់ ។
    ដោយ ហ៊ិម ឆាន់

    រូបរសផោដ្ឋព្វៈក្លិនសម្លេង
    នាំសត្វវង្វែងក្នុងវដ្ដៈ
    វិលវល់ខ្វល់ខ្វាយកាយជំពាក់
    នាវាត្រៃលក្ខណ៍ចាកចេញចោល ។ អាច ពាក្យ ៨

    ត្រៃលោកទាញទាក់ត្រៃលក្ខណ៍ចេញចោល ។


    សុខមែនតែទុក្ខរុករាលរោល
    ជាប់ដូចស្រមោលបោលតាមប្រាណ
    សុខតែមួយភ្លែតទុក្ខរុករាន
    សោកសៅរានកានមិនក្សាន្ដសោះ ។


    រូបរសសម្លេងផោដ្ឋព្វៈ
    ទាញសត្វឱ្យញាក់តាមអារម្មណ៍
    ថែមហេតុបច្ច័យមករួមផ្សំ
    ទុក្ខតូចទុក្ខធំរុំជាប់ប្រាណ !!!

    អាយតនៈក្រៅនិងក្នុង
    ឲ្យសត្វលិចលង់ក្នុងវដ្ដៈ
    វិលវល់ខ្វល់ខ្វាយជាប់ជំពាក់
    នាវាត្រៃលក្ខណ៍ចាកចេញចោល ។
    លួចច្រើនពេកណាស់ លួចប្រភេទខ្លះ
    លួចប៉ះផ្លូវត្រូវ លួចខ្លះនាំពៀរ
    លួចខ្លះខុសផ្លូវ លួចខ្លះអាស្រូវ
    លួចនាំទុក្ខទោស ។
    លួចដែលត្រូវល្អ លួចធ្វើបន្ត
    លួចទៅមិនខុស លួចណាអាក្រក់
    លួចនាំទុក្ខទោស លួចនាំបាបគ្រោះ
    លួចនោះឈប់ទៅ ។








    ReplyDelete