Tuesday, 13 October 2015

៣០៥- អញ! អញ! អញ!


1 comment:

  1. អញយកខាងត្រូវប្រមូលប្រមុំ អញខុសតូចធំផ្ដុំទៅខាងគេ
    អញខុសមិនអីលកលៃពង្វេរ អញព្រួសដាក់គេឥតខ្លាចរអា ។
    អញនេះអុងអាត់អួតអាងឥតក្រែង អញផ្ដល់ចំបែងដល់គេគ្រប់គ្នា
    អញហ៊ានដាល់តប់សម្លាប់ប្រហារ អញខ្លាំងអស្ចារ្យព្រោះអញជាធំ ។
    អញនាំលោភៈទោសៈមោហៈ អញកគ្រោះថ្នាក់ដល់ជាតិសង្គម
    អញសាងជម្លោះបង្កើតគំនុំ អញនេះជាខ្ញុំកញ្ជះតណ្ហា ។
    អញនេះជួរជាតិចាកឃ្លាតលត់ដំ អញចង់តែធំចាកក្បួនតម្រា
    អញមិនគិតទេកម្មពៀរវេរា អញមិនរួញរាបំពារក្រឹត្យក្រម ។
    អញនេះអេចអូចចាក់ចុចអុជអាល អញរុញរាលដាលរឿងតូចឱ្យធំ
    អញត្រូវតែឈ្នះគេដួលរលំ អញច្រានសង្គមជួបរឿងវិបត្តិ ។
    អញអើយ អើយអញគួរឱនបន្ទាប អញគួរលះបាបសាបពូជស្ងប់ស្ងាត់
    អញសន្សំបុណ្យរឿងមុនលះកាត់ អញខំដុសខាត់បំបាត់ចិត្តខ្មៅ ៕
    ដោយ ហ៊ិម ឆាន់

    អញត្រូវឯងខុស កុំឈ្លោះតវ៉ា
    អញមិនរអា តវ៉ាក្ដាំក្ដី
    អញមិនរអែង ខ្លាចក្រែងអ្វីៗ
    អញខ្ពស់ហួសដី មិនខ្ចីខ្លាចមេឃ !!!

    អញអើយៗអញគួរចាញ់ខ្លះទៅ
    អញគួររកផ្លូវដែលត្រូវធម៌ព្រះ
    អញគួរហាត់ពត់ដំលត់ជំរះ
    អញខំរៀនលះទើបឈ្នះខ្លួនឯង ។

    ស្ដាយមានជីវិតមិនស្គាល់បាបបុណ្យ
    ស្ដាយមានទ្រព្យធនរែកពុនតែអញ
    ស្ដាយមានរូបល្អតែទ្រុស្តកំណាញ់
    ស្ដាយចេះស្រឡាញ់តែខ្វះអាណិត !!!!

    អញនេះអុងអាត់មិនមានស្រាន្ត
    អញចងតែបានមិនដែលគ្រប់
    អញយកតែឈ្នះទាំងថ្ងៃយប់
    អញអើយគួរឈប់ល្មមគ្រប់ហើយ !!!

    ខ្វល់អើយអើយខ្វល់ ឆ្ងល់រឿងគិត
    ចិត្តអើយ អើយចិត្ត គិតមិនឈប់
    គិតអើយអើយគិត គិតថ្ងៃយប់
    ថប់អើយ អើយថប់ ស្ងប់មិនបាន !!!

    ដួលម្តង ក្រោកម្តង ចងក្រងក្បួន
    ដួលផ្ទួន ក្រោកផ្ទួន មាំមួនច្បាស់
    យកខ្លួន ពឹងខ្លួន តាមក្បួនចាស់
    ពិតណាស់ ល្អណាស់ មិនប្រាសក្រឹត្យ ។




    ReplyDelete