ភ្ជុំបិណ្ឌបិទបាបបើកផ្លូវបុណ្យគេចទោសកើបគុណកើនសុចរិតបន្ថយសត្រូវបន្ថែមមិត្ត វចី កាយ ចិត្ត លាងជំរះ ។សម្លេងបរាភវសូត្រ ស្រងាត់ស្រងូតសង្វេគណាស់ភ្ជុំបិណ្ឌធ្វើទានរៀនខំលះ ប្រឹងប្រែងសាងព្រះនៅក្នុងចិត្ត ។ភ្ជុំបិណ្ឌចោលបាបឆាបកុសលឧទ្ទិសជូនដល់ពួកញាតិមិត្តសូមជៀសផុតឃ្លានទុក្ខភ័យភិត ចេញចាកងងឹតជួបរស្មី ។ ភ្ជុំបិណ្ឌនាំកូនចៅទៅវត្ត បង្រៀនបង្ហាត់ពត់ទ្វាបីឲ្យកូនស្គាល់ព្រះរតនត្រៃ ស្គាល់ច្បាស់តម្លៃធម្មនាវា ។ភ្ជុំបិណ្ឌបង្កើតធម៌សង្គហៈ សាមគ្គីស្មោះស្ម័គ្រចេះជួយគ្នា រំដោះគំនុំពៀរវេរា រស់រួបរួមគ្នាដូចប្អូនបង ។ភ្ជុំបិណ្ឌដាក់បាត្រសំអាតចិត្ត កិលេសជាប់ស្អិតជ្រុះចំណងស្តាប់ទេសនាទៀតបុណ្យទ្វេដងធ្វើស្ពានហែលឆ្លងសង្សារវដ្ដ ៕ ដោយ ហ៊ិម ឆាន់
ភ្ជុំបិណ្ឌបិទបាបបើកផ្លូវបុណ្យ
ReplyDeleteគេចទោសកើបគុណកើនសុចរិត
បន្ថយសត្រូវបន្ថែមមិត្ត
វចី កាយ ចិត្ត លាងជំរះ ។
សម្លេងបរាភវសូត្រ
ស្រងាត់ស្រងូតសង្វេគណាស់
ភ្ជុំបិណ្ឌធ្វើទានរៀនខំលះ
ប្រឹងប្រែងសាងព្រះនៅក្នុងចិត្ត ។
ភ្ជុំបិណ្ឌចោលបាបឆាបកុសល
ឧទ្ទិសជូនដល់ពួកញាតិមិត្ត
សូមជៀសផុតឃ្លានទុក្ខភ័យភិត
ចេញចាកងងឹតជួបរស្មី ។
ភ្ជុំបិណ្ឌនាំកូនចៅទៅវត្ត
បង្រៀនបង្ហាត់ពត់ទ្វាបី
ឲ្យកូនស្គាល់ព្រះរតនត្រៃ
ស្គាល់ច្បាស់តម្លៃធម្មនាវា ។
ភ្ជុំបិណ្ឌបង្កើតធម៌សង្គហៈ
សាមគ្គីស្មោះស្ម័គ្រចេះជួយគ្នា
រំដោះគំនុំពៀរវេរា
រស់រួបរួមគ្នាដូចប្អូនបង ។
ភ្ជុំបិណ្ឌដាក់បាត្រសំអាតចិត្ត
កិលេសជាប់ស្អិតជ្រុះចំណង
ស្តាប់ទេសនាទៀតបុណ្យទ្វេដង
ធ្វើស្ពានហែលឆ្លងសង្សារវដ្ដ ៕
ដោយ ហ៊ិម ឆាន់