**** មានផលព្រោះហេតុ ****ផ្សព្វផ្សាយដោយគេហដ្ឋាន អភិរក្ស មរតក ព្រះពុទ្ធសាសនាម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្សបទពាក្យ ៧ ( បែបបទក្ងោករំសាយកន្ទុយ )អុជអាលអេចអូច ខូចខាតខុស ស្រោកស្រស្រួលស្រុះ ដុះដាលសុខពឹងពាក់ពួកពាល រាលពូជទុក្ខ រោគរាលរានរុក ទុក្ខសច្ចៈ ។បិទបាបបើកបុណ្យ គុណទ្វេដង មួម៉ៅមួហ្មង ឆ្លងទោសៈអញឯងហ្អែងអ្នក ទាក់លោភៈ ថ្នាលថ្និតថ្នមថ្នាក់ ធ្នាក់មេត្តា ។អេះអុញអឹមអៀន រៀនយ៉ាកចេះ កៀកកើយកៀវកេះ ឆេះតណ្ហាឆេវឆាវឆួលឆក់ ថ្ពក់ហិង្សា ស្រួលស្រើបស្រីស្រា ប្រាកដយ៉ាប់ ។គូគាប់កៀកកិត និត្យសប្បាយ ចងចិត្តចេះចាយ ងាយអស់ទ្រព្យ ដុកដាន់ដុះដាល រាលអួអាប់ ត្រឹមត្រូវត្រងត្រាប់ ឆាប់ចេះយល់ ។ពោលពាក្យពេចន៍ពិត បិទបាបកម្ម ចូលចិត្តចេះចាំ នាំល្អផលសេពសោយសុខសាន្ដ មានមង្គល ខ្វិនខ្វាក់ខ្វាយខ្វល់ ផ្ដល់ស្មាញស្មុគ ។ប្រុងប្រៀបប្រឹងប្រើ ដើរតាមព្រះ ច្នៃឆ្នើមឈ្នានឈ្នះ ពះពើបសុខអុងអាត់អញឯង រីងរឺលមុខ ចៀសចាកចាប់ចុក សុខសាន្ដអើយ ៕ ដោយ ឧបាសក ហ៊ិម ឆាន់ខិលខូចឃោឃៅ អាស្រូវកេរ្តិ៍ក្និកក្នក់គ្នាន់គ្នេរ គេមេត្រីអេចអូចអុជអាល រាលដាលភ័យឆឹងឆៅឆាឆី លៃតាមឃ្លាន ។ថ្លោះធ្លោយធ្លាក់ថ្លុក ទុក្ខថ្ងួចថ្ងូរផ្ដុំផ្ដាច់ផ្ដើមប្ដូរ ស៊ូលត់ដំប្រុងប្រែងប្រឹងប្រឿន រៀនរៀបចំកិច្ចការកុះកុំ ផ្ដុំឲ្យផល ។Kang Meas ហាហើបហោះហើរ ប្រើវាចាគ្រោតគ្រាតគ្រាំគ្រា ពៀរមិនល្ហើយមោមារមាំមុខ ទុក្ខមិនស្បើយក៏កិតកៀកកើយ ខ្នើយសង្កា ។រោលរាលរានរុក គុកលោកិយបានបៀតបមបី ន័យទុក្ខាប្រាសប្រាណប្រែប្រួល ឆួលឱរ៉ាចូរចាកចាំចារ ថាធ្វើល្អ ។ពីរោះមានន័យណាស់លោកពូ ឥដើរដួលដល់ដី ច្នៃក្រោកឈរផ្ដុំផ្ដាច់ផ្ដើមប្ដូរ ស៊ូបន្តប្រុងប្រែងប្រឹងប្រឿន រៀនធ្វើល្អកិច្ចការកុះករ សឲ្យផល ។បើកបុណ្យបិទបាប សាបទុកទុនពោពេញពាំពុន គុណកុសលជឿជាក់ចាំចេះ បេះយកផលកម្មកកើតគល់ ផ្ដល់ផ្លែផ្កា ។ខូចខាតខុសខឹង ហ្នឹងជាបាបម៉្យាងសាងសីលស្អិតស្អាង លាងចិត្តជំរះរីករាយរើរុះ ជម្រុះខំលះខឹងខូចខកខះ ឈ្នះចិត្តខ្លួនឯង !!!
**** មានផលព្រោះហេតុ ****
ReplyDeleteផ្សព្វផ្សាយដោយគេហដ្ឋាន អភិរក្ស មរតក ព្រះពុទ្ធសាសនា
ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
បទពាក្យ ៧ ( បែបបទក្ងោករំសាយកន្ទុយ )
អុជអាលអេចអូច ខូចខាតខុស
ស្រោកស្រស្រួលស្រុះ ដុះដាលសុខ
ពឹងពាក់ពួកពាល រាលពូជទុក្ខ
រោគរាលរានរុក ទុក្ខសច្ចៈ ។
បិទបាបបើកបុណ្យ គុណទ្វេដង
មួម៉ៅមួហ្មង ឆ្លងទោសៈ
អញឯងហ្អែងអ្នក ទាក់លោភៈ
ថ្នាលថ្និតថ្នមថ្នាក់ ធ្នាក់មេត្តា ។
អេះអុញអឹមអៀន រៀនយ៉ាកចេះ
កៀកកើយកៀវកេះ ឆេះតណ្ហា
ឆេវឆាវឆួលឆក់ ថ្ពក់ហិង្សា
ស្រួលស្រើបស្រីស្រា ប្រាកដយ៉ាប់ ។
គូគាប់កៀកកិត និត្យសប្បាយ
ចងចិត្តចេះចាយ ងាយអស់ទ្រព្យ
ដុកដាន់ដុះដាល រាលអួអាប់
ត្រឹមត្រូវត្រងត្រាប់ ឆាប់ចេះយល់ ។
ពោលពាក្យពេចន៍ពិត បិទបាបកម្ម
ចូលចិត្តចេះចាំ នាំល្អផល
សេពសោយសុខសាន្ដ មានមង្គល
ខ្វិនខ្វាក់ខ្វាយខ្វល់ ផ្ដល់ស្មាញស្មុគ ។
ប្រុងប្រៀបប្រឹងប្រើ ដើរតាមព្រះ
ច្នៃឆ្នើមឈ្នានឈ្នះ ពះពើបសុខ
អុងអាត់អញឯង រីងរឺលមុខ
ចៀសចាកចាប់ចុក សុខសាន្ដអើយ ៕
ដោយ ឧបាសក ហ៊ិម ឆាន់
ខិលខូចឃោឃៅ អាស្រូវកេរ្តិ៍
ក្និកក្នក់គ្នាន់គ្នេរ គេមេត្រី
អេចអូចអុជអាល រាលដាលភ័យ
ឆឹងឆៅឆាឆី លៃតាមឃ្លាន ។
ថ្លោះធ្លោយធ្លាក់ថ្លុក ទុក្ខថ្ងួចថ្ងូរ
ផ្ដុំផ្ដាច់ផ្ដើមប្ដូរ ស៊ូលត់ដំ
ប្រុងប្រែងប្រឹងប្រឿន រៀនរៀបចំ
កិច្ចការកុះកុំ ផ្ដុំឲ្យផល ។
Kang Meas ហាហើបហោះហើរ ប្រើវាចា
គ្រោតគ្រាតគ្រាំគ្រា ពៀរមិនល្ហើយ
មោមារមាំមុខ ទុក្ខមិនស្បើយ
ក៏កិតកៀកកើយ ខ្នើយសង្កា ។
រោលរាលរានរុក គុកលោកិយ
បានបៀតបមបី ន័យទុក្ខា
ប្រាសប្រាណប្រែប្រួល ឆួលឱរ៉ា
ចូរចាកចាំចារ ថាធ្វើល្អ ។
ពីរោះមានន័យណាស់លោកពូ ឥ
ដើរដួលដល់ដី ច្នៃក្រោកឈរ
ផ្ដុំផ្ដាច់ផ្ដើមប្ដូរ ស៊ូបន្ត
ប្រុងប្រែងប្រឹងប្រឿន រៀនធ្វើល្អ
កិច្ចការកុះករ សឲ្យផល ។
បើកបុណ្យបិទបាប សាបទុកទុន
ពោពេញពាំពុន គុណកុសល
ជឿជាក់ចាំចេះ បេះយកផល
កម្មកកើតគល់ ផ្ដល់ផ្លែផ្កា ។
ខូចខាតខុសខឹង ហ្នឹងជាបាបម៉្យាង
សាងសីលស្អិតស្អាង លាងចិត្តជំរះ
រីករាយរើរុះ ជម្រុះខំលះ
ខឹងខូចខកខះ ឈ្នះចិត្តខ្លួនឯង !!!