**** ដាំពូជអត់ថែ ****ផ្សព្វផ្សាយដោយគេហដ្ឋាន អភិរក្ស មរតក ព្រះពុទ្ធសាសនាម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស បទពាក្យ ៨ដាំពូជអត់ថែ តើខ្មែរយ៉ាងណា ? ដល់បានផ្លែផ្កា ផលាស្វិតស្អុយគេយកគ្រឿងញៀន បង្រៀនធ្វើនុយ ដល់ខ្មែរងោកងុយ ពួករុយរោមមីរ ។ដាំពូជអត់ថែ ខ្មែរអើយគួរគិត ដង្កូវសត្វល្អិត ចោះលិឍចឹកស៊ីផ្លែក្ដៀបក្ដិបស្ដ មិនល្អសោភី គេអាចញាំំញី វក់វីប្រហារ ។ ដាំពូជអត់ថែ គ្មានទេក្តីស្ងប់ បារម្ភធុញថប់ តែគ្រប់វេលាព្រោះផលផ្លែផ្កា ខូចការណ៌ជាងជា ពិបាករាំងរា ពួកមារសត្រូវ ។ដាំពូជអត់ថែ ខ្មែរអើយពិចារណ៍ យកក្បួនដូនតា កាប់ឆ្ការរកផ្លូវដែលល្អប្រសើរ ហើយដើរឲ្យត្រូវ សាងមនុស្សឥឡូវ តម្រូវថ្ងៃមុខ ។មនុស្សល្អបវរ ចេះកសង្គម ជាតិរស់ថ្កើងថ្កុំ មនោរម្យក្សាន្តសុខជួយប្រទេសជាតិ ចាកឃ្លាតក្ដីទុក្ខ រាស្ត្ររស់ស្រណុក ស្រុកសុខសាន្តត្រាណ ៕ ដោយ ហ៊ិម ឆាន់ដាំពូជអត់ថែ គួរកែកំហុសស្រោចទឹកឱ្យដុះ បណ្ដុះពូជល្អកសាងកូនចៅ ពង្សផៅបវរបង្កើតបង្ក តពូជអង្គរ ។ដាំពូជអត់ថែ ខ្មែរអើយពិចារណ៍កសាង កុមារ គឺសាងធន មនុស្សជនល្អប្រសើរដើរវាងផ្លូវខុសជួយជាតិឱ្យរស់ផុតគ្រោះផុតភ័យ ។ដាំពូជអត់ថែ ដូចខែងងឹតគេបាំងការពិត បិទជិតគ្រប់គ្រា ពូជខំបណ្តុះ ខុសចិត្តប្រាថ្នាបានផ្លែបានផ្កា ជាតិចជាងស្អុយ ។ឆ្កួតថ្មីឆ្កួតចាស់ នាំទុក្ខក្រៃក្រាស់ដល់ក្រុមគ្រួសារ ដល់សន្ដានញាតិដល់ជាតិខេមរា ចៅអើយចៅតាកុំប៉ះពាល់វា ។ម្ចាស់ផ្ទះដេកដី ចោរស្រុកឲ្យដៃចោរព្រៃត្រួតត្រា អ្នកស្រែគ្មានទឹកតែលិចទីផ្សា ភ្នំអស់ព្រឹក្សាផ្កាប់ផ្ងារៗផ្ញាប់ !!!ដាំពូជអត់ថែ ខ្មែរអើយគួរគិតគេបាំងការពិត បិទជិតរហូត ពូជខំបណ្តុះ ទុងៗដូចប៉ោតគេបោកបញ្ឆោតវិលដូចអាប៉ោង ។ដាំពូជអត់ថែ ដូចខែងងឹតស្រោចទឹកមែនពិត តែខុសលំអានពូជខំបណ្តុះ ខុសចិត្តដែលស្មានផ្លែផ្កាដែលបាន ស្អុយច្រើនជាងល្អ ។
**** ដាំពូជអត់ថែ ****
ReplyDeleteផ្សព្វផ្សាយដោយគេហដ្ឋាន អភិរក្ស មរតក ព្រះពុទ្ធសាសនា
ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
បទពាក្យ ៨
ដាំពូជអត់ថែ តើខ្មែរយ៉ាងណា ?
ដល់បានផ្លែផ្កា ផលាស្វិតស្អុយ
គេយកគ្រឿងញៀន បង្រៀនធ្វើនុយ
ដល់ខ្មែរងោកងុយ ពួករុយរោមមីរ ។
ដាំពូជអត់ថែ ខ្មែរអើយគួរគិត
ដង្កូវសត្វល្អិត ចោះលិឍចឹកស៊ី
ផ្លែក្ដៀបក្ដិបស្ដ មិនល្អសោភី
គេអាចញាំំញី វក់វីប្រហារ ។
ដាំពូជអត់ថែ គ្មានទេក្តីស្ងប់
បារម្ភធុញថប់ តែគ្រប់វេលា
ព្រោះផលផ្លែផ្កា ខូចការណ៌ជាងជា
ពិបាករាំងរា ពួកមារសត្រូវ ។
ដាំពូជអត់ថែ ខ្មែរអើយពិចារណ៍
យកក្បួនដូនតា កាប់ឆ្ការរកផ្លូវ
ដែលល្អប្រសើរ ហើយដើរឲ្យត្រូវ
សាងមនុស្សឥឡូវ តម្រូវថ្ងៃមុខ ។
មនុស្សល្អបវរ ចេះកសង្គម
ជាតិរស់ថ្កើងថ្កុំ មនោរម្យក្សាន្តសុខ
ជួយប្រទេសជាតិ ចាកឃ្លាតក្ដីទុក្ខ
រាស្ត្ររស់ស្រណុក ស្រុកសុខសាន្តត្រាណ ៕ ដោយ ហ៊ិម ឆាន់
ដាំពូជអត់ថែ គួរកែកំហុស
ស្រោចទឹកឱ្យដុះ បណ្ដុះពូជល្អ
កសាងកូនចៅ ពង្សផៅបវរ
បង្កើតបង្ក តពូជអង្គរ ។
ដាំពូជអត់ថែ ខ្មែរអើយពិចារណ៍
កសាង កុមារ គឺសាងធន មនុស្ស
ជនល្អប្រសើរដើរវាងផ្លូវខុស
ជួយជាតិឱ្យរស់ផុតគ្រោះផុតភ័យ ។
ដាំពូជអត់ថែ ដូចខែងងឹត
គេបាំងការពិត បិទជិតគ្រប់គ្រា
ពូជខំបណ្តុះ ខុសចិត្តប្រាថ្នា
បានផ្លែបានផ្កា ជាតិចជាងស្អុយ ។
ឆ្កួតថ្មីឆ្កួតចាស់ នាំទុក្ខក្រៃក្រាស់
ដល់ក្រុមគ្រួសារ ដល់សន្ដានញាតិ
ដល់ជាតិខេមរា ចៅអើយចៅតា
កុំប៉ះពាល់វា ។
ម្ចាស់ផ្ទះដេកដី ចោរស្រុកឲ្យដៃ
ចោរព្រៃត្រួតត្រា អ្នកស្រែគ្មានទឹក
តែលិចទីផ្សា ភ្នំអស់ព្រឹក្សា
ផ្កាប់ផ្ងារៗផ្ញាប់ !!!
ដាំពូជអត់ថែ ខ្មែរអើយគួរគិត
គេបាំងការពិត បិទជិតរហូត
ពូជខំបណ្តុះ ទុងៗដូចប៉ោត
គេបោកបញ្ឆោតវិលដូចអាប៉ោង ។
ដាំពូជអត់ថែ ដូចខែងងឹត
ស្រោចទឹកមែនពិត តែខុសលំអាន
ពូជខំបណ្តុះ ខុសចិត្តដែលស្មាន
ផ្លែផ្កាដែលបាន ស្អុយច្រើនជាងល្អ ។