*** ជាមង្គលមួយ*** បទជាប់ទង ( ពាក្យ ៧ )ផ្សព្វផ្សាយដោយគេហដ្ឋានអភិរក្ស មរតក ព្រះពុទ្ធសាសនាសម្ផស្ស ស្រស់ប្លែក ឯកសមអង្គសម្រស់ ស្រស់ខ្ញង់ ពង្សខេមរា ទន់ភ្លន់ ល្វន់ល្វាស ឈ្លាសប្រាជ្ញារក្សា ការពារ ងារស្រីខ្មែរ ។ បញ្ញា ជាដាវ ឆ្លៅឆោមយង់ បវរ សពង្ស វង្សពុកម៉ែ ចិត្តផ្អែម ថែមកាយ សាយមន្តស្នេហ៍សិរី ស្រីថែ ស្រែមង្គល ។ ហ៊ិម ឆាន់ញញឹម ប្រឹមប្រិយ ស្ដីពីរោះសម្ផស្ស ស្រស់បស់ អស់កញ្ញាកិរិយា មារយាទ ជាតិខេមរាពូជពង្ស វង្សា តាដូនយើង ។ស្រីស ល្អឯក ប្លែករូបរាងពុកម៉ែ ថែនាង ជាងជីវិតបង្រៀន ប្រៀនប្រាប់ គាប់ពេញចិត្តបានល្អ ប្រណីត ស្ថិតក្នុងធម៌ ។កាព្យត ល្អន័យ ស្ដីសមសួនចុងជួន ផ្ទួនណាស់ ច្បាស់ទ្រឹស្ដីណែងណង ចងគ្នា ជាតន្ត្រីសែនល្អ ប្រពៃ ស្តីស្រួលស្ដាប់ ។ពុកថែ ម៉ែប្រៀន រៀនអប់រំហាត់ពត់ លត់ដំ សមស្រីខ្មែរមារយាទ ស្អាតក្រៃ ច្នៃតាមម៉ែល្អពូជ ដូចខែ ថែផ្ទៃមេឃ ។ចិត្តបង ប៉ងបាន កល្យានស្រី ថ្នាក់បម ថ្នមបី រាល់ថ្ងៃខែ ខ្លាចទាស់ អូនទៅ អូនឈប់ស្នេហ៍ រូបបង ច្បាស់បែរ រស់ដូចស្លាប់។ប្លែកពីបទពាក្យប្រាំពីរត្រង់ ព្យាង្គទី២ឃ្លាទី១ រណ្ដំព្យាង្គទី៤ឃ្លាទីមួយ
*** ជាមង្គលមួយ***
ReplyDeleteបទជាប់ទង ( ពាក្យ ៧ )
ផ្សព្វផ្សាយដោយគេហដ្ឋានអភិរក្ស មរតក ព្រះពុទ្ធសាសនា
សម្ផស្ស ស្រស់ប្លែក ឯកសមអង្គ
សម្រស់ ស្រស់ខ្ញង់ ពង្សខេមរា
ទន់ភ្លន់ ល្វន់ល្វាស ឈ្លាសប្រាជ្ញា
រក្សា ការពារ ងារស្រីខ្មែរ ។
បញ្ញា ជាដាវ ឆ្លៅឆោមយង់
បវរ សពង្ស វង្សពុកម៉ែ
ចិត្តផ្អែម ថែមកាយ សាយមន្តស្នេហ៍
សិរី ស្រីថែ ស្រែមង្គល ។
ហ៊ិម ឆាន់
ញញឹម ប្រឹមប្រិយ ស្ដីពីរោះ
សម្ផស្ស ស្រស់បស់ អស់កញ្ញា
កិរិយា មារយាទ ជាតិខេមរា
ពូជពង្ស វង្សា តាដូនយើង ។
ស្រីស ល្អឯក ប្លែករូបរាង
ពុកម៉ែ ថែនាង ជាងជីវិត
បង្រៀន ប្រៀនប្រាប់ គាប់ពេញចិត្ត
បានល្អ ប្រណីត ស្ថិតក្នុងធម៌ ។
កាព្យត ល្អន័យ ស្ដីសមសួន
ចុងជួន ផ្ទួនណាស់ ច្បាស់ទ្រឹស្ដី
ណែងណង ចងគ្នា ជាតន្ត្រី
សែនល្អ ប្រពៃ ស្តីស្រួលស្ដាប់ ។
ពុកថែ ម៉ែប្រៀន រៀនអប់រំ
ហាត់ពត់ លត់ដំ សមស្រីខ្មែរ
មារយាទ ស្អាតក្រៃ ច្នៃតាមម៉ែ
ល្អពូជ ដូចខែ ថែផ្ទៃមេឃ ។
ចិត្តបង ប៉ងបាន កល្យានស្រី ថ្នាក់បម ថ្នមបី រាល់ថ្ងៃខែ ខ្លាចទាស់ អូនទៅ អូនឈប់ស្នេហ៍ រូបបង ច្បាស់បែរ រស់ដូចស្លាប់។
ប្លែកពីបទពាក្យប្រាំពីរត្រង់ ព្យាង្គទី២ឃ្លាទី១ រណ្ដំព្យាង្គទី៤ឃ្លាទីមួយ