ខ្ញុំ ... ព្រោះតែ ...បទព្រហ្មគីតិខ្ញុំខ្លាំងព្រោះធ្លាប់ខ្សោយ ខ្ញុំចេះឲ្យព្រោះធ្លាប់អត់ខ្ញុំយល់ព្រោះចារកត់ ខ្ញុំអំណត់ព្រោះខន្តី ។ខ្ញុំហ៊ានព្រោះធ្លាប់ខ្លាច ខ្ញុំអង់អាចព្រោះធ្លាប់ភ័យខ្ញុំសួរព្រោះខ្ចកន័យ ខ្ញុំមិនស្ដីព្រោះចាំស្ដាប់ ។ខ្ញុំចេះព្រោះធ្លាប់ល្ងង់ ខ្ញុំលះបង់ព្រោះហាត់ស្លាប់ខ្ញុំរត់ព្រោះប្រញាប់ ខ្ញុំខ្លាចច្បាប់ព្រោះគោរព ។ ខ្ញុំឆ្ងល់ព្រោះមិនយល់ ខ្ញុំខ្វាយខ្វល់ព្រោះខ្វះគ្រប់ខ្ញុំក្សាន្ដព្រោះចិត្តស្ងប់ ខ្ញុំសេពគប់ព្រោះរៀនរស់ ។ខ្ញុំបេះព្រោះខ្ញុំដាំ ខ្ញុំធ្លាក់ជ្រាំឬខ្ពង់ខ្ពស់ខ្ញុំមានយសអត់យស សុខឬគ្រោះព្រោះខ្ញុំសាង ៕ ដោយ ហ៊ិម ឆាន់ ខ្ញុំរៀនព្រោះចង់ចេះខ្ញុំបានបេះព្រោះបានដាំខ្ញុំសុខ-ទុក្ខព្រោះកម្មខ្ញុំចងចាំព្រោះកត់ចារ ។ខ្ញុំស៊ីព្រោះចង់រស់ ខ្ញុំឡេះឡោះព្រោះនៅខ្លៅខ្ញុំខឹងព្រោះឆេវឆាវខ្ញុំស្នេហ៍ចៅព្រោះសាច់ឈាម ។ខ្ញុំទ្រាំព្រោះខន្តីខ្ញុំយល់ន័យព្រោះពិចារណ៍ ខំគិតខ្ញុំទុក្ខព្រោះតណ្ហាខ្ញុំចេះថាព្រោះចេះធ្វើ ។ខ្ញុំរស់ព្រោះហាត់ស្លាប់ខ្ញុំស្វាហាប់ព្រោះក្លាហានខ្ញុំខ្លាចព្រោះធ្លាប់ហ៊ានខ្ញុំបានមានព្រោះខំរក ។ខ្ញុំទ្រាំព្រោះខន្តីខ្ញុំយល់ន័យព្រោះខំគិតខ្ញុំស្នេហ៍ព្រោះស្នាលស្និទ្ធខ្ញុំអាណិតព្រោះមេត្តា ។
ខ្ញុំ ... ព្រោះតែ ...
ReplyDeleteបទព្រហ្មគីតិ
ខ្ញុំខ្លាំងព្រោះធ្លាប់ខ្សោយ
ខ្ញុំចេះឲ្យព្រោះធ្លាប់អត់
ខ្ញុំយល់ព្រោះចារកត់
ខ្ញុំអំណត់ព្រោះខន្តី ។
ខ្ញុំហ៊ានព្រោះធ្លាប់ខ្លាច
ខ្ញុំអង់អាចព្រោះធ្លាប់ភ័យ
ខ្ញុំសួរព្រោះខ្ចកន័យ
ខ្ញុំមិនស្ដីព្រោះចាំស្ដាប់ ។
ខ្ញុំចេះព្រោះធ្លាប់ល្ងង់
ខ្ញុំលះបង់ព្រោះហាត់ស្លាប់
ខ្ញុំរត់ព្រោះប្រញាប់
ខ្ញុំខ្លាចច្បាប់ព្រោះគោរព ។
ខ្ញុំឆ្ងល់ព្រោះមិនយល់
ខ្ញុំខ្វាយខ្វល់ព្រោះខ្វះគ្រប់
ខ្ញុំក្សាន្ដព្រោះចិត្តស្ងប់
ខ្ញុំសេពគប់ព្រោះរៀនរស់ ។
ខ្ញុំបេះព្រោះខ្ញុំដាំ
ខ្ញុំធ្លាក់ជ្រាំឬខ្ពង់ខ្ពស់
ខ្ញុំមានយសអត់យស
សុខឬគ្រោះព្រោះខ្ញុំសាង ៕
ដោយ ហ៊ិម ឆាន់
ខ្ញុំរៀនព្រោះចង់ចេះ
ខ្ញុំបានបេះព្រោះបានដាំ
ខ្ញុំសុខ-ទុក្ខព្រោះកម្ម
ខ្ញុំចងចាំព្រោះកត់ចារ ។
ខ្ញុំស៊ីព្រោះចង់រស់
ខ្ញុំឡេះឡោះព្រោះនៅខ្លៅ
ខ្ញុំខឹងព្រោះឆេវឆាវ
ខ្ញុំស្នេហ៍ចៅព្រោះសាច់ឈាម ។
ខ្ញុំទ្រាំព្រោះខន្តី
ខ្ញុំយល់ន័យព្រោះពិចារណ៍ ខំគិត
ខ្ញុំទុក្ខព្រោះតណ្ហា
ខ្ញុំចេះថាព្រោះចេះធ្វើ ។
ខ្ញុំរស់ព្រោះហាត់ស្លាប់
ខ្ញុំស្វាហាប់ព្រោះក្លាហាន
ខ្ញុំខ្លាចព្រោះធ្លាប់ហ៊ាន
ខ្ញុំបានមានព្រោះខំរក ។
ខ្ញុំទ្រាំព្រោះខន្តី
ខ្ញុំយល់ន័យព្រោះខំគិត
ខ្ញុំស្នេហ៍ព្រោះស្នាលស្និទ្ធ
ខ្ញុំអាណិតព្រោះមេត្តា ។