Thursday, 5 November 2015

៣១១- សុខសុក្រឹត


1 comment:

  1. សុខសុក្រឹត
    សុខខាងផ្លូវកាយ
    ខ្វល់ខ្វាយអារម្មណ៍
    សុខល្អឧត្តម
    គឺសុខផ្លូវចិត្ត
    សុខពិតសុខមែន
    សុខមិនប្រឌិត
    សុខសាន្តសុក្រឹត
    គឺសុខក្នុងធម៌ !
    ដោយ ហ៊ិម ឆាន់

    សុខខាងផ្លូវកាយ ខ្វល់ខ្វាយជំពាក់
    សុខក្នុងរាគៈ ទាក់ទាញឲ្យចង់
    សុខនៅក្នុងទុក្ខ ជាប់គុកចំណង់
    ច្នេះគួរលះបង់ កាមកងកិលេស ។
    សុខចិត្ត
    សុខចិត្តពិសិដ្ឋសុក្រឹតឥតមោះ
    ទោះគ្មានទ្រព្យសោះក៏មិនខ្វាយខ្វល់
    រស់នឹងអ្វីមានគ្មានទុក្ខកង្វល់
    សុខសាន្តនិមលមិនខ្វល់ព្រោះខ្វះ ។

    សុខក្នុងធម៌
    សុខសាន្តក្នុងធម៌
    បវរត្រជាក់
    អស់ជាប់ជំពាក់
    ញ័រញាក់អារម្មណ៍
    បីតិសុខៈ
    ត្រជា់ក់ត្រជំ
    បាមោជ្ជសុខដុម

    មនោរម្យគ្មានពីរ
    ដោយ ហ៊ិម ឆាន់


    សុខសាន្តក្នុងធម៌
    អារម្មណ៍មិនញ័រ
    បវរសុក្រឹត
    បាមោជ្ជក្នុងកាយ
    សប្បាយក្នុងចិត្ត
    សុខមិនប្រឌិត
    សុខក្សេមក្សាន្តអើយ !!!


    ReplyDelete