*** ព្រលឹងអង្គរ ***&&& នាទីពំនោលកំណាព្យ &&&និពន្ធ អានកំណាព្យ និងរចនាជាវីដេអូ ដោយ ៖ ហ៊ិម ឆាន់ផ្សព្វផ្សាយដោយ គេហដ្ឋាន អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរម៉ិញ សាវ៉ាំន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស. បទពាក្យ៧ ព្រលឹង អង្គរ ទ្រខ្មែរ ម៉ឺនឆ្នាំ កំពូល ឆ្នើមប្រាំ ច្នៃចាំ បុរី អង្គរ ឫទ្ធិម័ត(១) កំចាត់គ្រោះភ័យ ព្រលឹង ជាញជ័យ ព្រលឹង ពូជពង្ស ។ ប្រាសាទ ល្អក្រៃ វិស័យ ត្រៃត្រិង្ស កំពូល មាំរឹង ព្រលឹង គង់វង្ស អង្គរ ប្រណីត ឫទ្ធិរុទ្រ(២) ទ្រទ្រង់ ព្រលឹង រឿងរុង ព្រលឹង អ្នកឈ្នះ ។ ប្រាសាទ ល្អឯក គាប់ភ្នែក គ្មានពីរ កំពូល សោភី ព្រលឹង តេជះ អង្គរ សមខ្ញង់ ត្រចង់ ត្រចះ ព្រលឹង រឿងរះ ព្រលឹង ជ័យជោគ ។ ប្រាសាទ ល្អឆើត បង្កើត កិត្តិយស កំពូល ល្បីឈ្មោះ ពីរោះ លើលោក អង្គរ និមល ផ្តល់សម្ប័ទ ភោគ ព្រលឹង ដីគោក ព្រលឹង វឌ្ឍនា ។ ប្រាសាទ កូនខ្មែរ ថែវប្ប ធម៍ជាតិ កំពូល ក្បួនខ្នាត ព្រលឹង បញ្ញា អង្គរ មង្គល ផ្តល់ពី ដូនតា ព្រលឹង អស្ចារ្យ ព្រលឹង អច្ឆរិយៈ ។ ប្រាសាទ សីលា ស្នាដៃ ខ្មែរពិត កំពូល ស័ក្តិសិទ្ធិ ព្រលឹង អមតៈ អង្គរ បវរ ល្អគ្មាន លេខដាក់ ព្រលឹង បញ្ជាក់ ពូជខ្មែរ ខ្លាំងក្លា ។ ព្រលឹង ចេស្តា មហា នគរ ខ្មែរអើយ សាទរ ពិភ័ក្តិ រក្សា(៣) អភិរក្ស ថែថួន ស្ងួនគ្រង ការពារ ខ្មែរនឹង ថ្លៃថ្លា ថ្កើងដូច បុព្វកាល ៕ ដោយ ហ៊ិម ឆាន់(១)ឫទ្ធិម័ត (...មុ័ត ) = ដែលមានឫទ្ធិ ឬអ្នកមានឫទ្ធិ(២) ឫទ្ធិរុទ្រ (...រុត) = ដែលសម្បើម, រឹងប៉ឹង ដោយឫទ្ធិ ឬអ្នកមានឫទ្ធិខ្លាំងពូកែ(៣) ពិភ័ក្តិរក្សា = គឺចែកមុខគ្នារក្សា, ផ្លាស់វេនគ្នារក្សា ឬបីបាច់រក្សា, រក្សាដោយថ្នាក់ថ្នម More VIDEO at : https://www.youtube.com/user/chhannhimMore POEM at : http://kamnap-acmactac.blogspot.ca/
*** ព្រលឹងអង្គរ ***
ReplyDelete&&& នាទីពំនោលកំណាព្យ &&&
និពន្ធ អានកំណាព្យ និងរចនាជាវីដេអូ ដោយ ៖ ហ៊ិម ឆាន់
ផ្សព្វផ្សាយដោយ គេហដ្ឋាន អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរ
ម៉ិញ សាវ៉ាំន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស.
បទពាក្យ៧
ព្រលឹង អង្គរ ទ្រខ្មែរ ម៉ឺនឆ្នាំ
កំពូល ឆ្នើមប្រាំ ច្នៃចាំ បុរី
អង្គរ ឫទ្ធិម័ត(១) កំចាត់គ្រោះភ័យ
ព្រលឹង ជាញជ័យ ព្រលឹង ពូជពង្ស ។
ប្រាសាទ ល្អក្រៃ វិស័យ ត្រៃត្រិង្ស
កំពូល មាំរឹង ព្រលឹង គង់វង្ស
អង្គរ ប្រណីត ឫទ្ធិរុទ្រ(២) ទ្រទ្រង់
ព្រលឹង រឿងរុង ព្រលឹង អ្នកឈ្នះ ។
ប្រាសាទ ល្អឯក គាប់ភ្នែក គ្មានពីរ
កំពូល សោភី ព្រលឹង តេជះ
អង្គរ សមខ្ញង់ ត្រចង់ ត្រចះ
ព្រលឹង រឿងរះ ព្រលឹង ជ័យជោគ ។
ប្រាសាទ ល្អឆើត បង្កើត កិត្តិយស
កំពូល ល្បីឈ្មោះ ពីរោះ លើលោក
អង្គរ និមល ផ្តល់សម្ប័ទ ភោគ
ព្រលឹង ដីគោក ព្រលឹង វឌ្ឍនា ។
ប្រាសាទ កូនខ្មែរ ថែវប្ប ធម៍ជាតិ
កំពូល ក្បួនខ្នាត ព្រលឹង បញ្ញា
អង្គរ មង្គល ផ្តល់ពី ដូនតា
ព្រលឹង អស្ចារ្យ ព្រលឹង អច្ឆរិយៈ ។
ប្រាសាទ សីលា ស្នាដៃ ខ្មែរពិត
កំពូល ស័ក្តិសិទ្ធិ ព្រលឹង អមតៈ
អង្គរ បវរ ល្អគ្មាន លេខដាក់
ព្រលឹង បញ្ជាក់ ពូជខ្មែរ ខ្លាំងក្លា ។
ព្រលឹង ចេស្តា មហា នគរ
ខ្មែរអើយ សាទរ ពិភ័ក្តិ រក្សា(៣)
អភិរក្ស ថែថួន ស្ងួនគ្រង ការពារ
ខ្មែរនឹង ថ្លៃថ្លា ថ្កើងដូច បុព្វកាល ៕
ដោយ ហ៊ិម ឆាន់
(១)ឫទ្ធិម័ត (...មុ័ត ) = ដែលមានឫទ្ធិ ឬអ្នកមានឫទ្ធិ
(២) ឫទ្ធិរុទ្រ (...រុត) = ដែលសម្បើម, រឹងប៉ឹង ដោយឫទ្ធិ ឬអ្នកមានឫទ្ធិខ្លាំងពូកែ
(៣) ពិភ័ក្តិរក្សា = គឺចែកមុខគ្នារក្សា, ផ្លាស់វេនគ្នារក្សា ឬបីបាច់រក្សា, រក្សាដោយថ្នាក់ថ្នម
More VIDEO at : https://www.youtube.com/user/chhannhim
More POEM at : http://kamnap-acmactac.blogspot.ca/