Tuesday, 6 October 2015

២៧- សូមខមាទោសម៉ែ


1 comment:

  1. *** នាទីពំនោលកំណាព្យ ៖ សូមខមាទោសអ្នកម៉ែ ***

    និពន្ធ អានកំណាព្យ និងរចនាជាវីដេអូ ដោយ ៖ ហ៊ិម ឆាន់
    ផ្សព្វផ្សាយដោយ គេហដ្ឋាន អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរ
    ម៉ិញ សាវ៉ាំន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស.
    ..
    សូមខមាទោសអ្នកម៉ែ
    បទពាក្យ ៧
    ម៉ែជាព្រះ ព្រហ្មធំចំបង
    ជាក្បូនចម្លងកូនប្រុសស្រី
    ម៉ែមានគុណធ្ងន់ហួសពោលស្តី
    គ្មានរបស់អ្វីប្រៀបស្មើទេ ។
    ទោះក្រដាសធំប៉ុនសមុទ្រ
    មិនអាចរាយផុតទឹកចិត្តម៉ែ
    ដែលស្ម័គ្រជានិច្ចឥតប្រួលប្រែ
    ថ្នាក់ថ្នមស្ងួនថែបុត្រធីតា ។
    គុណម៉ែខ្ពស់ធំមហិមា
    កូនចៅវន្ទានមស្ការ
    ជង្គង់ក្រាបលុតឱនសិរសា
    សូមម៉ែមេត្តាខមាទោស ។
    ទីមួយឆ្គងទាស់ផ្នែកផ្លូវចិត្ត
    ចាកពីក្រមក្រឹត្យសូមសន្ដោស
    ចិត្តខ្លាំងខ្លោចខ្លៅខ្មៅខាងខុស
    សូមម៉ែសន្តោសប្រោសប្រណី ។
    ទីពីរវាចាមិនពីរោះ
    បោះបោកទ្រគោះពាក្យសំដី
    គំរោះគំរើយឈ្លើយវចី
    សូមម៉ែអភ័យកូនស្មារលា ។
    ទីបីទោសពៃរ៍ប៉ះពាល់កាយ
    តូចធំទាំងឡាយដែលប៉ះពារ
    ជ្រុលជ្រួសហួសហេតុមិនល្អជា
    សូមម៉ែករុណាត្រាប្រណី ។
    អហោសិកម្មបញ្ចប់ពៀរ
    កំហុសនានាទាំងចាស់ថ្មី
    ទោះដោយចេតនាឬអត់ក្តី
    សូមរួចពីថ្ងៃនេះទៅហោង ៕
    ដោយឧបាសក ហ៊ិម ឆាន់

    កូនលើកហត្តថាវន្ទាផ្គុំ
    ថ្វាត់ថ្វាយបង្គំព្រះមាតា
    ទោះជារូបថតក៏ជ្រះថ្លា
    ទុក្ខសោករោគាស្បើយរសាយ ។

    ទីមួយចិត្តជួរមិនគួរគាប់ ផ្ទុយពីក្បួនច្បាប់ស្រីច្បាប់ប្រុស
    រឹងរូសរករឿងរ៉ាវខូចខុស ពុក ម៉ែ សន្ដោសប្រោសប្រណី ។
    ទីពីរវាចាអសុរោះ ខ្មួរខ្មោះបោកបោះពាក្យសំដី
    ងងើលព្រើលព្រួសហួសវិន័យ ម៉ែ ពុក អភ័យអត់ទោសា ។
    ទីបីឆ្គងខុសផ្នែកផ្លូវកាយ ប្រទើសប្រតាយក្លាយហិង្សា
    ជ្រួលជ្រើមជ្រុលជ្រួសហួសតម្រា ពុក ម៉ែ មេត្តាត្រាប្រណី

    កាយចិត្តវាចាទ្វារទាំងបី
    សូមមែអភ័យនូវកំហុស
    សូមម៉ែមេត្តាប្រទានប្រោស
    ប្រណីអត់ទោសកូនស្មារលា !!!

    សូមម៉ែកុំគិតអ្វីទាំងអស់
    ធ្វើចិត្តឱ្យស្រស់អស់មន្ទិល
    ធ្វើទានលះបង់រក្សាសីល
    វដ្ដៈដែលវិលកាច់បំបាក់ ។



    អក្សរ-និយាយ សាយកេរ្តិ៍ឈ្មោះ
    និយាយពីរោះរស់កើនញាតិ
    អក្សររុងរឿងថ្កុំថ្កើងជាតិ
    ច្នេះគួរខ្មីឃ្មាតសេសេរខ្មែរ ។

    ពិសេសពិត ពិសេសពេក បទកាព្យថ្មី
    ល្អទាំងន័យ ល្អទាំងឈ្មោះ ពីរោះឯក
    សូមចូលរួម សូមចូលរៀន បទផ្លែកៗ
    ពិបាកពេក ពិបាកពិត ពិបាកតែង ។

    អូនចោលត្នោតខ្មែរ បែរជ្រកម្លប់ល្វា
    ម្លប់ត្នោតល្អជា ល្វាសុទ្ធមមង់
    ត្នោតផ្ដល់ផលច្រើនស្រីផ្គើនលះបង់
    ស្រីធ្លាក់ចូលជង់លង់នឹងរូបឆោម !!!

    ReplyDelete