Wednesday, 23 September 2015

៣០១- មិនប្រួលប្រែ


1 comment:

  1. មិនប្រួលប្រែ
    បទពាក្យ ៨
    គំហើញ ឃើញច្បាស់ ពិតណាស់ប្រចក្ស
    បរិក្ខារ សាវក អ្នកគ្រងសាសនា
    ឥតដូរ ប្ដូរប្រែ កែតាមវេលា
    ពិសេស ម៉្លេះណា ថ្លាថ្លៃឥតហ្មង ។
    ចីពរ បវរ ល្អល្អះគួរចាំ
    ជាងពីរ ពាន់ប្រាំ រយឆ្នាំកន្លង
    ឥតដូរ ប្ដូរប្រែ ហែហូរតាមប៉ង
    ប្រណីត ឥតឆ្គង ពីពុទ្ធសម័យ ។
    ចីវរ ល្អពិត ផ្លិតបក់បរិក្ខារ
    អង្ស័ក ពាក់ស្មា វត្ថពន្ធសង្ឃាដី
    ភាជន៍បាត្រ ស្អាតស្បង់ ថង់យាមប្រពៃ
    ក្រុតធំ សមក្រៃ ច្នៃបានល្អណាស់ ។
    ឥតប្រែ កែដូរ ប្តូរផ្លាស់តាមកាល
    នៅល្អ ត្រកាល ដូចពុទ្ធតម្រាស់
    គួរស្ញែង ក្រែងស្ញប់ ទប់ការប្ដូរផ្លាស់
    យើងខ្ញុំ សំពះ ព្រះបរមសាស្ដា ៕
    ដោយ ហ៊ិម ឆាន់

    ជាងពីរពាន់ប្រាំ រយឆ្នាំមកហើយ
    ឥតប្រែប្រួលឡើយ បរិក្ខារសាវក
    នាំចិត្តជ្រះថ្លា សទ្ធាស្មោះស្ម័គ្រ
    ដើរតាមផ្លូងមគ្គ ព្រះបរមសស្ដា ។

    ពិសេសថ្លៃថ្លា អស្ចារ្យខ្លាំងណាស់
    ឥតមានប្ដូរផ្លាស់ ប្រើប្រាស់បរិក្ខារ
    អ្វីៗផ្សេងទៀត ផ្លាស់ប្ដូររូបា
    ខ្ញុំលើកហត្ថា វន្ទាត្រៃរត្ន ។

    ពីតូច ក្រូចឆ្មារ ខ្ញុំចារចាំច្បាស់
    ខោអាវ ប្រើប្រាស់ ផ្លាស់ប្ដូរម៉ូដថ្មី
    តែបរិក្ខារសង្ឃ នៅគង់ប្រក្រតី
    អស្ចារ្យពេកក្រៃ សូមក្ស័យក្នុងធម៌ !!!



    ReplyDelete