ទីពឹងអមតៈទីពឹងអមតៈគឺត្រៃរត្ន រៀនប្រតិបត្តិត្រៃសិក្ខា គឺសីលសមាធិបញ្ញា យល់ដឹងធម៌អាថ៌ចៀសវង្វេង ។ ព្រះធម៌បរិសុទ្ធដុតឆេះកាម បដិបត្តិធ្វើតាមស្គាល់ខ្លួនឯងយល់ហេតុបច្ច័យកម្មចាត់ចែង ពិចារណ៍ស្វះស្វែងដឹងត្រូវខុស ។ខន្តីទប់ខឹងដឹងខាតបង់ សច្ចៈទៀងត្រង់មានសន្ដោសអត់ឱនអភ័យប្រណីទោស បាបកម្មរួញចុះផ្ដាច់វេរា ។បន្ថយមានះឈ្នះអស្មិ ចៀសអគតិមានមេត្តាបន្ថយគំនុំគុំហិង្សា មេត្រីរាប់គ្នាសុឆន្ទៈ ។និន្ទាឈ្នានិះថមថយទាប ហិរិខ្លាចបាបឧតប្បៈចិត្តមានលំនឹងស្ងប់ត្រជាក់ ខ្ទាស់កាច់បំបាក់កង់កិលេស ។ ទីពឹងផ្សេងៗនៅព្រួយភ័យ ទីពឹងដទៃរឿងចាក់ស្រេះ ពឹងព្រះត្រៃរត្នកាត់កិលេស រោគចិត្តរបេះកាយស្បើយជា ។ពឹងព្រះត្រៃរត្នឆ្លងវដ្ដៈ តាមអរិយមគ្គធម្មនាវាកិលេសរឹលដាច់មានបញ្ញា សម្រេចប្រាថ្នាដូចបំណង ៕ ដោយឧបាសក ហ៊ិម ឆាន់ក ទ្រព្យ សម្បត្តិ យកធម៌ដឹកមុខហើយធ្វើតាមគោរពបំរាមនឹងបានសុខបានជោគសិរីតទៅមុខរស់នៅផុតទុក្ខសុខក្សេមក្សាន្ត។Kang Meas ពីរោះមានន័យ ច្បាស់ត្រៃរត្នក្នុងចិត្តហាមឃាត់ បាបចាប់ចងរក្សាសុចរិត ពិតបំណងខំស្រាយចំណង ក្រងកិលេស។Hong Sovannarith • 118 mutual friendsព្រះធម៌មានន័យប្រាកដជាក់ បដិបត្តិជាក់លាក់នាំសុខាឆ្លងផុតវាលវដ្តសង្សារ ដោយសារបញ្ញាយល់ត្រូវពិត។ព្រះធម៌ជាថ្នាំរម្ងាប់រោគ កិលេសត្រាំជោគក្នុងផ្លូវចិត្តព្យាបាលសះស្បើយយ៉ាងឧក្រឹត្យ ផ្លូវចិត្តនោះរឹតពិតសុខសាន្ត។ព្រះធម៌ភ្លឺលើសយប់និងថ្ងៃ នាំសត្វភពត្រៃដល់ត្រើយត្រាណពន្លឺព្រះធម៌នាំសត្វបាន ដល់ទីក្សេមក្សាន្តបានផុតទុក្ខ។អរគុណណាស់ ប្អូន ៖ - ព្រះធម៌បរិសុទ្ធដុតកិលេសដែលទាក់ឆ្វាក់ស្រេះក្នុងចិន្តាបដិបត្តិធ្វើតាមផុតទុក្ខាជួបសុខរមនាជានិរន្តរ៍ ។ សាធុ ! សាធុ ! សាធុ ! ក្មួយ ៖ ចោលបាបកើបគុណគេចអាស្រូវដើរតាមផ្លូវត្រូវសាងសុចរិតវៀរចាកគំនុំកម្មទុច្ចរិតទ្វារបីប្រព្រឹត្តតែកុសល ។ ព្រះធម៌បរិសុទ្ធដុតឆេះកាមបដិបត្តិធ្វើតាមសាងបារមីសទ្ធាជឿជាក់ស្មគ្រភក្ដីបរិសុទ្ធទ្វារបីកើនបញ្ញា ។រោគចិត្តរួបរឹតដោយកិលេសរួញរៀវរបេះរាគតណ្ហាចិត្តធ្លាប់ជួបទុក្ខប្រែសុខាជួយទាំងកាយឱ្យក្សាន្ដសុខ ។ផ្ទះតូចតឿទាបមានភាពស្ងប់សុខវីឡាធំស្ដុកមានទុក្ខរុករានផ្ទះតូចចិត្តធម៌ល្អដូចវិមានរស់នៅស្ងប់ក្សាន្តពោពេញដោយធម៌ !!!
ReplyDeleteទីពឹងអមតៈ
ទីពឹងអមតៈគឺត្រៃរត្ន
រៀនប្រតិបត្តិត្រៃសិក្ខា
គឺសីលសមាធិបញ្ញា
យល់ដឹងធម៌អាថ៌ចៀសវង្វេង ។
ព្រះធម៌បរិសុទ្ធដុតឆេះកាម
បដិបត្តិធ្វើតាមស្គាល់ខ្លួនឯង
យល់ហេតុបច្ច័យកម្មចាត់ចែង
ពិចារណ៍ស្វះស្វែងដឹងត្រូវខុស ។
ខន្តីទប់ខឹងដឹងខាតបង់
សច្ចៈទៀងត្រង់មានសន្ដោស
អត់ឱនអភ័យប្រណីទោស
បាបកម្មរួញចុះផ្ដាច់វេរា ។
បន្ថយមានះឈ្នះអស្មិ
ចៀសអគតិមានមេត្តា
បន្ថយគំនុំគុំហិង្សា
មេត្រីរាប់គ្នាសុឆន្ទៈ ។
និន្ទាឈ្នានិះថមថយទាប
ហិរិខ្លាចបាបឧតប្បៈ
ចិត្តមានលំនឹងស្ងប់ត្រជាក់
ខ្ទាស់កាច់បំបាក់កង់កិលេស ។
ទីពឹងផ្សេងៗនៅព្រួយភ័យ
ទីពឹងដទៃរឿងចាក់ស្រេះ
ពឹងព្រះត្រៃរត្នកាត់កិលេស
រោគចិត្តរបេះកាយស្បើយជា ។
ពឹងព្រះត្រៃរត្នឆ្លងវដ្ដៈ
តាមអរិយមគ្គធម្មនាវា
កិលេសរឹលដាច់មានបញ្ញា
សម្រេចប្រាថ្នាដូចបំណង ៕
ដោយឧបាសក ហ៊ិម ឆាន់
ក ទ្រព្យ សម្បត្តិ យកធម៌ដឹកមុខហើយធ្វើតាម
គោរពបំរាមនឹងបានសុខ
បានជោគសិរីតទៅមុខ
រស់នៅផុតទុក្ខសុខក្សេមក្សាន្ត។
Kang Meas ពីរោះមានន័យ ច្បាស់ត្រៃរត្ន
ក្នុងចិត្តហាមឃាត់ បាបចាប់ចង
រក្សាសុចរិត ពិតបំណង
ខំស្រាយចំណង ក្រងកិលេស។
Hong Sovannarith • 118 mutual friends
ព្រះធម៌មានន័យប្រាកដជាក់ បដិបត្តិជាក់លាក់នាំសុខា
ឆ្លងផុតវាលវដ្តសង្សារ ដោយសារបញ្ញាយល់ត្រូវពិត។
ព្រះធម៌ជាថ្នាំរម្ងាប់រោគ កិលេសត្រាំជោគក្នុងផ្លូវចិត្ត
ព្យាបាលសះស្បើយយ៉ាងឧក្រឹត្យ ផ្លូវចិត្តនោះរឹតពិតសុខសាន្ត។
ព្រះធម៌ភ្លឺលើសយប់និងថ្ងៃ នាំសត្វភពត្រៃដល់ត្រើយត្រាណ
ពន្លឺព្រះធម៌នាំសត្វបាន ដល់ទីក្សេមក្សាន្តបានផុតទុក្ខ។
អរគុណណាស់ ប្អូន ៖ - ព្រះធម៌បរិសុទ្ធដុតកិលេស
ដែលទាក់ឆ្វាក់ស្រេះក្នុងចិន្តា
បដិបត្តិធ្វើតាមផុតទុក្ខា
ជួបសុខរមនាជានិរន្តរ៍ ។
សាធុ ! សាធុ ! សាធុ ! ក្មួយ ៖ ចោលបាបកើបគុណគេចអាស្រូវ
ដើរតាមផ្លូវត្រូវសាងសុចរិត
វៀរចាកគំនុំកម្មទុច្ចរិត
ទ្វារបីប្រព្រឹត្តតែកុសល ។
ព្រះធម៌បរិសុទ្ធដុតឆេះកាម
បដិបត្តិធ្វើតាមសាងបារមី
សទ្ធាជឿជាក់ស្មគ្រភក្ដី
បរិសុទ្ធទ្វារបីកើនបញ្ញា ។
រោគចិត្តរួបរឹតដោយកិលេស
រួញរៀវរបេះរាគតណ្ហា
ចិត្តធ្លាប់ជួបទុក្ខប្រែសុខា
ជួយទាំងកាយឱ្យក្សាន្ដសុខ ។
ផ្ទះតូចតឿទាបមានភាពស្ងប់សុខ
វីឡាធំស្ដុកមានទុក្ខរុករាន
ផ្ទះតូចចិត្តធម៌ល្អដូចវិមាន
រស់នៅស្ងប់ក្សាន្តពោពេញដោយធម៌ !!!