ពាក្យចាស់ប្រាប់ ឲ្យកាប់ ព្រៃទាំងបី ថែភក្ដី ព្រឹក្សព្រៃ ល្អទាំងដប់ត្រូវផឹកថ្នាំ ទាំងប្រាំ ក្នុងកញ្ចប់ សូមកុំស្អប់ ធុញថប់ តំណមពីរ ។សូមស្រាយជូន បងប្អូន ទៅតាមន័យ ព្រៃទាំងបី គ្មានអ្វី ក្រៅអំពីចិត្តលោភៈ ទោសៈ មោហ៍ ញាំញី ក្នុងឥន្ទ្រីយ៍ វក់វី ភ័ន្តស្មារតី ។កាយកម្មបី វចី កម្មទាំងបួន ត្រូវថែថួន គ្រងស្ងួន មនោកម្មបីកម្មបថដប់ កំណប់ ល្អប្រពៃ នេះជាន័យ ដប់ព្រៃ ត្រូវរក្សា ។ កុំភ្លេចភ្លឹក ថ្នាំផឹក លោកផ្ដែផ្ដាំ គឺសីលប្រាំ ប្រចាំ ក្នុងអាត្មានិច្ចសីល រមិល គ្រប់វេលា ត្រូវការពារ រក្សា គ្រប់ខណៈ ។បិទផ្លូវបាប ដាំសាប សុទិដ្ឋិ មានសតិ ហិរិ ឧត្តប្បៈតំណមពីរ សំភី ឥតឲ្យអាក់ សូមបញ្ជាក់ លោកអ្នក តាមចេះចាំ ។មិនទំនង ខុសឆ្គង សូមប្រណី ជួយកែច្នៃ តាមន័យ ចាស់ផ្ដែផ្ដាំទុកសំណេរ ជូនខ្មែរ យូរខែឆ្នាំ ឲ្យចងចាំ បណ្ដាំ ចាស់បុរាណ ៕ហិរិ = សេចក្ដីខ្មាសបាប , ឱត្តប្បៈ = ការខ្លាចបាប ដោយឧបាសក ហ៊ិម ឆាន់មរណៈកាច គួរខ្លាច ឫទ្ធិចេស្ដា ព្រហ្មទេព្តា សត្តា ក្នុងភពបីមរណៈចាប់ សម្លាប់ ឥតប្រណី អំណាចក្រៃ ឥតបី ញញើតក្រែង ។ស្លាប់យ៉ាងច្បាស់ ពិតណាស់ បា្រសនិរាស កម្មថ្មីចាស់ ស្ដើងក្រាស់ អ្នកចាត់ចែងស្លាប់ទាំងចាស់ ច្បាស់ណាស់ ស្លាប់ទាំងក្មេង មិនលើកលែង គួរឈ្វេង ពិចារណា ។ស្លាប់នៅជិត សូមមិត្ត កុំប្រមាទ ត្រូវសង្វាត សំអាត ចិត្តវាចាស្លាប់មកដល់ កុំខ្វល់ ធម៌ការពារ ធម្មនាវា ចៀសមារ ចូលផ្លូវមគ្គ ។ស្លាប់ជិតខ្លួន កុំពួន ចងវេរា សន្ដោសគ្នា មេត្តា សុឆន្ទៈ ស្លាប់ពេលណា សង្ខារ សុខភាវៈ រុញច្រានទាក់ ច្បាស់ជាក់ ទៅសួគ៌ា ។ ស្លាប់បង្កើយ មិត្តអើយ ត្រូវប្រយ័ត្ន ប្រឹងបដិបត្តិ មធ្យ័ត ត្រៃសិក្ខាធ្វើសីលទាន ប្រឹងរៀន ទាំងភាវនា យកបញ្ញា យាត្រា ស្វែងនិព្វាន ។កុំចាំចាស់ ទើបស្វះ ស្វែងធម៌អាថ៌ ត្រូវចាំថា មរណា ក្មេងក៏មានច្នេះត្រូវខំ សន្សំ ធ្វើបុណ្យទាន ទុកជាយាន ឆ្លងស្ពាន សង្សារវដ្ដ ៕ប្រឹងប្រែងតស៊ូយើងប្រែងប្រឹងតាំងចិត្តពង្រឹងខំតតាំងច្បាំងអវិជ្ជានាំគ្នាច្បាំងយើងពត់លត់ចាំងវាសនាយើង !!!!ពិតមែនណាស់ ត្រូវស្វះ ស្វែងធម៌អាថ៌សុខរមនា យើងជា អ្នកកសាងត្រូវតែខំ សន្សំ កុំត្រេងត្រាងសុខគ្រប់យ៉ាង សំអាង ខ្លួនពឹងខ្លួន !!!!កម្មផលកាច គួរខ្លាច ឫទ្ធិចេស្តាទោះទេវតា ព្រហ្មា ក្នុងភពត្រៃកម្មចាត់ចែង ហួងហែង ឥតប្រណីច្នេះឃ្មាតខ្មី លកលៃ សាងសុចរិត !!!ពាក្យព្រេងព្រឹទ្ធ ពិតណាស់ ច្រើនប្រសើរប្រាប់ផ្លូវដើរ ថាតើ ធ្វើដូចម្ដេច ?បង្ហាញផ្លូវ ឲ្យទៅ ត្រូវជានិច្ចតែកុំភ្លេច កែគេច បដិបត្តិ ។សាធុផ្កាយ មិនណាយ តែងឆ្លើយតពូត្រេកអរ សាទរ នឹងក្មួយស្រីអរគុណពិត ទាំងចិត្ត កាយវចីសូមសិរី សួស្ដី មានដល់ក្មួយ !!!!កាយកម្មបី = វៀរចាក សម្លាប់សត្វ , លួចទ្រព្យគេ និង ប្រព្រឹត្តខុសក្នុងកាមវចីកម្ម ៤ = វៀរចាក កុហក , ញះញង់បំបែកបំបាក់, ទ្រគោះបោះបោក និងនិយាយរោយរាយឥតប្រយោជន៌ ។មនោកម្មបី = អភិជ្ឈា (សម្លឹងរំពឹងទ្រព្យអ្នកដទែបម្រុងយកមកធ្វើរបស់ខ្លួន ) ព្យាបាទៈ ( ចងគំនុំគុំគួនចង់ឲ្យអ្នកដទៃវិនាស ) សម្មទិដ្ឋិ ( គំនិតយល់ត្រូវ ) ជួបគ្នាសប្បាយរីករាយអនេកលុះពេលត្រូវបែកយំយែកខ្លោចផ្សាអ្វីៗប្ដូរផ្លាស់ពិតណាស់អនិច្ចាអ្វីដែលអស្ចារ្យបែកហើយជួបវិញ ។ដើមឈើខ្វះថែ ស្លឹកផ្លែក្រៀមស្វិតព្រោះម្ចាស់មិនគិត ពិនិត្យលទ្ធផលទោះឈើដួលដើម ក៏ម្ចាស់មិនខ្វល់តើផ្លែល្អផល នឹងផ្ដល់ម្ដេចបាន ?
ពាក្យចាស់ប្រាប់ ឲ្យកាប់ ព្រៃទាំងបី
ReplyDeleteថែភក្ដី ព្រឹក្សព្រៃ ល្អទាំងដប់
ត្រូវផឹកថ្នាំ ទាំងប្រាំ ក្នុងកញ្ចប់
សូមកុំស្អប់ ធុញថប់ តំណមពីរ ។
សូមស្រាយជូន បងប្អូន ទៅតាមន័យ
ព្រៃទាំងបី គ្មានអ្វី ក្រៅអំពី
ចិត្តលោភៈ ទោសៈ មោហ៍ ញាំញី
ក្នុងឥន្ទ្រីយ៍ វក់វី ភ័ន្តស្មារតី ។
កាយកម្មបី វចី កម្មទាំងបួន
ត្រូវថែថួន គ្រងស្ងួន មនោកម្មបី
កម្មបថដប់ កំណប់ ល្អប្រពៃ
នេះជាន័យ ដប់ព្រៃ ត្រូវរក្សា ។
កុំភ្លេចភ្លឹក ថ្នាំផឹក លោកផ្ដែផ្ដាំ
គឺសីលប្រាំ ប្រចាំ ក្នុងអាត្មា
និច្ចសីល រមិល គ្រប់វេលា
ត្រូវការពារ រក្សា គ្រប់ខណៈ ។
បិទផ្លូវបាប ដាំសាប សុទិដ្ឋិ
មានសតិ ហិរិ ឧត្តប្បៈ
តំណមពីរ សំភី ឥតឲ្យអាក់
សូមបញ្ជាក់ លោកអ្នក តាមចេះចាំ ។
មិនទំនង ខុសឆ្គង សូមប្រណី
ជួយកែច្នៃ តាមន័យ ចាស់ផ្ដែផ្ដាំ
ទុកសំណេរ ជូនខ្មែរ យូរខែឆ្នាំ
ឲ្យចងចាំ បណ្ដាំ ចាស់បុរាណ ៕
ហិរិ = សេចក្ដីខ្មាសបាប , ឱត្តប្បៈ = ការខ្លាចបាប ដោយឧបាសក ហ៊ិម ឆាន់
មរណៈកាច គួរខ្លាច ឫទ្ធិចេស្ដា
ព្រហ្មទេព្តា សត្តា ក្នុងភពបី
មរណៈចាប់ សម្លាប់ ឥតប្រណី
អំណាចក្រៃ ឥតបី ញញើតក្រែង ។
ស្លាប់យ៉ាងច្បាស់ ពិតណាស់ បា្រសនិរាស
កម្មថ្មីចាស់ ស្ដើងក្រាស់ អ្នកចាត់ចែង
ស្លាប់ទាំងចាស់ ច្បាស់ណាស់ ស្លាប់ទាំងក្មេង
មិនលើកលែង គួរឈ្វេង ពិចារណា ។
ស្លាប់នៅជិត សូមមិត្ត កុំប្រមាទ
ត្រូវសង្វាត សំអាត ចិត្តវាចា
ស្លាប់មកដល់ កុំខ្វល់ ធម៌ការពារ
ធម្មនាវា ចៀសមារ ចូលផ្លូវមគ្គ ។
ស្លាប់ជិតខ្លួន កុំពួន ចងវេរា
សន្ដោសគ្នា មេត្តា សុឆន្ទៈ
ស្លាប់ពេលណា សង្ខារ សុខភាវៈ
រុញច្រានទាក់ ច្បាស់ជាក់ ទៅសួគ៌ា ។
ស្លាប់បង្កើយ មិត្តអើយ ត្រូវប្រយ័ត្ន
ប្រឹងបដិបត្តិ មធ្យ័ត ត្រៃសិក្ខា
ធ្វើសីលទាន ប្រឹងរៀន ទាំងភាវនា
យកបញ្ញា យាត្រា ស្វែងនិព្វាន ។
កុំចាំចាស់ ទើបស្វះ ស្វែងធម៌អាថ៌
ត្រូវចាំថា មរណា ក្មេងក៏មាន
ច្នេះត្រូវខំ សន្សំ ធ្វើបុណ្យទាន
ទុកជាយាន ឆ្លងស្ពាន សង្សារវដ្ដ ៕
ប្រឹងប្រែងតស៊ូយើងប្រែងប្រឹង
តាំងចិត្តពង្រឹងខំតតាំង
ច្បាំងអវិជ្ជានាំគ្នាច្បាំង
យើងពត់លត់ចាំងវាសនាយើង !!!!
ពិតមែនណាស់ ត្រូវស្វះ ស្វែងធម៌អាថ៌
សុខរមនា យើងជា អ្នកកសាង
ត្រូវតែខំ សន្សំ កុំត្រេងត្រាង
សុខគ្រប់យ៉ាង សំអាង ខ្លួនពឹងខ្លួន !!!!
កម្មផលកាច គួរខ្លាច ឫទ្ធិចេស្តា
ទោះទេវតា ព្រហ្មា ក្នុងភពត្រៃ
កម្មចាត់ចែង ហួងហែង ឥតប្រណី
ច្នេះឃ្មាតខ្មី លកលៃ សាងសុចរិត !!!
ពាក្យព្រេងព្រឹទ្ធ ពិតណាស់ ច្រើនប្រសើរ
ប្រាប់ផ្លូវដើរ ថាតើ ធ្វើដូចម្ដេច ?
បង្ហាញផ្លូវ ឲ្យទៅ ត្រូវជានិច្ច
តែកុំភ្លេច កែគេច បដិបត្តិ ។
សាធុផ្កាយ មិនណាយ តែងឆ្លើយត
ពូត្រេកអរ សាទរ នឹងក្មួយស្រី
អរគុណពិត ទាំងចិត្ត កាយវចី
សូមសិរី សួស្ដី មានដល់ក្មួយ !!!!
កាយកម្មបី = វៀរចាក សម្លាប់សត្វ , លួចទ្រព្យគេ និង ប្រព្រឹត្តខុសក្នុងកាម
វចីកម្ម ៤ = វៀរចាក កុហក , ញះញង់បំបែកបំបាក់, ទ្រគោះបោះបោក និងនិយាយរោយរាយឥតប្រយោជន៌ ។
មនោកម្មបី = អភិជ្ឈា (សម្លឹងរំពឹងទ្រព្យអ្នកដទែបម្រុងយកមកធ្វើរបស់ខ្លួន )
ព្យាបាទៈ ( ចងគំនុំគុំគួនចង់ឲ្យអ្នកដទៃវិនាស )
សម្មទិដ្ឋិ ( គំនិតយល់ត្រូវ )
ជួបគ្នាសប្បាយរីករាយអនេក
លុះពេលត្រូវបែកយំយែកខ្លោចផ្សា
អ្វីៗប្ដូរផ្លាស់ពិតណាស់អនិច្ចា
អ្វីដែលអស្ចារ្យបែកហើយជួបវិញ ។
ដើមឈើខ្វះថែ ស្លឹកផ្លែក្រៀមស្វិត
ព្រោះម្ចាស់មិនគិត ពិនិត្យលទ្ធផល
ទោះឈើដួលដើម ក៏ម្ចាស់មិនខ្វល់
តើផ្លែល្អផល នឹងផ្ដល់ម្ដេចបាន ?