ព្រះធម៌មិនចេះចាស់ព្រះធម៌ ល្អឯក ប្លែកមិនចាស់ រៀនច្រើន កើនណាស់ ច្បាស់សច្ចៈបដិបត្តិ ម៉ាត់ម៉ឺង ប៉ើងរាគៈ អញឯង ហ្អែងអ្នក រាក់រិលរេច ។ព្រះធម៌ បវរ ល្អពេកក្រៃ រៀនណាស់ លាស់ខ្ចី ថ្មីជានិច្ច មុនក្រោយ ឲ្យផល ផ្ដល់ច្រើនតិច យកបុណ្យ ពុនវេច គេចមោហៈ ។ពីមុន គុណផល ផ្ដល់យ៉ាងណា ឥឡូវ នៅជា ងារអមតៈមិនដូរ ប្ដូរប្រែ កែលក្ខណៈ មិនដាច់ សច្ចៈ មគ្គនិងផល ៕ ដោយឧបាសក ហ៊ិម ឆាន់ធម៌ព្រះ លះកាម ហាមធ្វើបាបធ្វើល្អ ដរាប សាបមេត្តាស្វះស្វែង ប្រែងប្រឹង ពឹងអាត្មាខ្នែងខ្នះ ម្ចាស់ការ មារចុះចាញ់ ។ធម៌ព្រះ ឈ្នះមារ ចារប្រវត្តិមិនល្អៀង ទៀងទាត់ កាត់ឯងអញទុក្ខសោក រោគថប់ ស្អប់ស្រឡាញ់ភាំងភាន់ គ្នាន់ខ្នាញ់ ចាញ់តេជះ ។ព្រះធម៌ ល្អសព្វ គ្រប់វេលាផលស ល្អជា មារអស់ឫទ្ធិចិត្តធ្លាប់ ជាប់រោគ គោករីងស្វិតខំបាន ក្សាន្តពិត ឥតសង្ស័យ ។ព្រះធម៌ ល្អគាប់ ច្បាប់សាកលខ្លាំងខ្សោយ ឲ្យផល ដល់បដិបត្តិកិលេស គ្រោះកាច អាចកំចាត់ស្គាល់ផ្លូវ ត្រូវហាត់ កាត់អស់ទុក្ខ ។ព្រះធម៌ផ្លូវត្រូវ ផ្លូវផុតអាស្រូវ ផ្លូវល្អអមតៈផ្លូវលាងលោភៈ ផ្លូវលះទោសៈ ផ្លូវកាត់មោហៈផ្លូវជួបមគ្គផល ។ធម៌ព្រះ ឈ្នះមារ ពារសត្រូវនាំយើង ឡើងផ្លូវ ត្រូវមាគ៌ាមិនល្អៀង ទៀងទាត់ កាត់តណ្ហាចិត្តស ល្អថ្លា ប្រាកដសុខ ។ថ្ងៃគួរ ថ្ងៃគាប់ ថ្ងៃល្អបវរថ្ងៃចន្ទ ថ្ងៃចរ ថ្ងៃល្អមង្គលថ្ងៃលាភ ថ្ងៃយស ថ្ងៃអស់កង្វល់មិនខ្វាយ មិនខ្វល់ មិនយល់ឧបសគ្គ !!!ព្រះធម៌ បវរ ល្អរកគ្មានតម្រង់ បង្រៀន ប្រៀនប្រដៅស្អប់បាប សាបបុណ្យ គុណនាំទៅស្គាល់ល្អ សខ្មៅ ដៅត្រូវទិស ។
ព្រះធម៌មិនចេះចាស់
ReplyDeleteព្រះធម៌ ល្អឯក ប្លែកមិនចាស់
រៀនច្រើន កើនណាស់ ច្បាស់សច្ចៈ
បដិបត្តិ ម៉ាត់ម៉ឺង ប៉ើងរាគៈ
អញឯង ហ្អែងអ្នក រាក់រិលរេច ។
ព្រះធម៌ បវរ ល្អពេកក្រៃ
រៀនណាស់ លាស់ខ្ចី ថ្មីជានិច្ច
មុនក្រោយ ឲ្យផល ផ្ដល់ច្រើនតិច
យកបុណ្យ ពុនវេច គេចមោហៈ ។
ពីមុន គុណផល ផ្ដល់យ៉ាងណា
ឥឡូវ នៅជា ងារអមតៈ
មិនដូរ ប្ដូរប្រែ កែលក្ខណៈ
មិនដាច់ សច្ចៈ មគ្គនិងផល ៕
ដោយឧបាសក ហ៊ិម ឆាន់
ធម៌ព្រះ លះកាម ហាមធ្វើបាប
ធ្វើល្អ ដរាប សាបមេត្តា
ស្វះស្វែង ប្រែងប្រឹង ពឹងអាត្មា
ខ្នែងខ្នះ ម្ចាស់ការ មារចុះចាញ់ ។
ធម៌ព្រះ ឈ្នះមារ ចារប្រវត្តិ
មិនល្អៀង ទៀងទាត់ កាត់ឯងអញ
ទុក្ខសោក រោគថប់ ស្អប់ស្រឡាញ់
ភាំងភាន់ គ្នាន់ខ្នាញ់ ចាញ់តេជះ ។
ព្រះធម៌ ល្អសព្វ គ្រប់វេលា
ផលស ល្អជា មារអស់ឫទ្ធិ
ចិត្តធ្លាប់ ជាប់រោគ គោករីងស្វិត
ខំបាន ក្សាន្តពិត ឥតសង្ស័យ ។
ព្រះធម៌ ល្អគាប់ ច្បាប់សាកល
ខ្លាំងខ្សោយ ឲ្យផល ដល់បដិបត្តិ
កិលេស គ្រោះកាច អាចកំចាត់
ស្គាល់ផ្លូវ ត្រូវហាត់ កាត់អស់ទុក្ខ ។
ព្រះធម៌ផ្លូវត្រូវ ផ្លូវផុតអាស្រូវ ផ្លូវល្អអមតៈ
ផ្លូវលាងលោភៈ ផ្លូវលះទោសៈ ផ្លូវកាត់មោហៈ
ផ្លូវជួបមគ្គផល ។
ធម៌ព្រះ ឈ្នះមារ ពារសត្រូវ
នាំយើង ឡើងផ្លូវ ត្រូវមាគ៌ា
មិនល្អៀង ទៀងទាត់ កាត់តណ្ហា
ចិត្តស ល្អថ្លា ប្រាកដសុខ ។
ថ្ងៃគួរ ថ្ងៃគាប់ ថ្ងៃល្អបវរ
ថ្ងៃចន្ទ ថ្ងៃចរ ថ្ងៃល្អមង្គល
ថ្ងៃលាភ ថ្ងៃយស ថ្ងៃអស់កង្វល់
មិនខ្វាយ មិនខ្វល់ មិនយល់ឧបសគ្គ !!!
ព្រះធម៌ បវរ ល្អរកគ្មាន
តម្រង់ បង្រៀន ប្រៀនប្រដៅ
ស្អប់បាប សាបបុណ្យ គុណនាំទៅ
ស្គាល់ល្អ សខ្មៅ ដៅត្រូវទិស ។