Monday, 7 September 2015

២៤- សង្វេគពេកណាស់


1 comment:

  1. សូមជូន វីដេអូនេះចំពោះ
    កូន វ៉ាង ស៊ីថា, ណុប ចាន់ ណារ៉ា
    និងចៅ វ៉ាង បញ្ញាពេជ្រ
    *** សង្វេគពេកណាស់ ***
    បទពាក្យ ៧
    កូនកើតពីរខែម៉ែមរណា
    វដ្ដៈសង្សារឫស្យាណាស់
    អនិច្ចាមិនទៀងល្អៀងប្ដូរផ្លាស់
    បងខ្លោចផ្សាណាស់ក្រាស់ដោយទុក្ខ ។
    កូនកើតពីរខែម៉ែក្សិណក្ស័យ
    មច្ចុប្រល័យឥតរើសមុខ
    វិយោគសង្វេគពេកក្ដួលក្ដុក
    បងរស់ចាប់ចុកទុក្ខគ្មានស្រាន្ត ។
    កូនកើតពីរខែម៉ែលាលោក
    បងសែនសោយសោកហួសប្រមាណ
    វិលវល់ល្ហល្ហេវពិបាកស្មាន
    តានតឹងសន្ដានប្រាណញ័រញាក់ ។
    កូនកើតពីរខែម៉ែធ្លាយខន្ធ
    បងភ្លឹកភាំងភាន់អស់ពំនាក់
    វង្វែងវង្វាន់ឈឺដោតចាក់
    ដូចភ្នំធ្លាក់បាក់សង្កត់ខ្លួន ។
    ជឿចុះនួនល្អងបងធានា
    ថែទាំការពារបុត្រាស្ងួន
    ពិភ័ក្ដិរក្សាមើលថែថួន
    ឲ្យបានសមសួនដូចយើងប៉ង ។
    អូនមានចិត្តល្អសបរិសុទ្ធ
    សទ្ធាមោះមុតឥតមានហ្មង
    ធ្វើទានកាន់សីលភាវនាផង
    បានជាស្ពានឆ្លងដល់ត្រើយម្លប់ ។
    សូមអូនសុខសាន្តក្សាន្ដបវរ
    និរន្តរ៍ព្ធដ៏សុគតិភព
    បដិបត្តិព្រះធម៌កុំឈរឈប់
    ដល់បរមស្ងប់និព្វានហោង ៕
    ដោយ ហ៊ិម ឆាន់

    ReplyDelete