*** គួរខ្មាសសត្វគោ ***&&& បទពាក្យ ៧ &&&ផ្សព្វផ្សាយដោយ គេហដ្ឋាន អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្សខ្ញុំកើតជាសត្វឥតបញ្ញា តែចិត្តជ្រះថ្លាមានសទ្ធាប្រសើរជាងមនុស្សលុះអវិជ្ជាចរិតឫកពារមារសុំខ្មាស ។ ជង្គង់ឱនអង្គផ្ចង់ប្រណម្យ វន្ទាបង្គំព្រះគុណម្ចាស់ចិត្តហើយនិងកាយថ្វាយដល់ព្រះសូមមានជំនះឈ្នះខ្លួនឯង ។ស្ដាយណាស់ខ្ញុំម្ចាស់គ្មានបញ្ញាងងឹតអន្ធការសែនចំបែងមិនយល់ដីកាព្រះសម្ដែងជ្រៅជ្រះក្រៃលែងព្រះត្រៃលក្ខណ៍ ។ ទោះកម្មនាំកើតជាអ្វីក្តី សូមមាននិស្ស័យជាសាវក ដើរតាមអង្គព្រះមានព្រះភាគដោយភក្ដីស្ម័គ្រឥតប្រួលប្រែ ៕ ដោយ ឧបាសក ហ៊ិម ឆាន់ទោះជានាងកាន់សាសនាអ្វីគួរមានស្មារតីគ្រាន់ជាងសត្វជាសត្វគោសោះចេះប្រណិប័តន៍ច្នេះខួរក្បាលគាត់អន់ហួសស្ដី ។អ្នកស្គាល់ត្រូវខុសជាគោសោះនាងនេះជាងោះខួរបង្កងជួយផ្សាយមេត្តាដល់នាងផងសូមឲ្យនាងឆ្លងផុតយល់ខុស ។សត្វខ្លះគ្រាន់បើប្រសើរក្រៃជាងមនុស្សសព្វថ្ងៃខ្វះសីលធម៌ឥតដឹងត្រូវខុសអាក្រក់ល្អតែអួតខ្ទារខ្ទរថាឯងគ្រាន់ ។ទ្វារខ្ញុំទាំងបីលំឱនអង្គចិត្តផ្ចង់តម្រង់ត្រៃរតនៈសូមបានជាព្រះពុទ្ធសាវកព្រះមានព្រះភាគសព្វៗកាល ។ព្រោះតែរូបនាងចង់ល្បាញល្បីសតិស្មារតិអន់ជាងសត្វមើលចុះគោសោះចេះប្រណិប័តន៍ច្នេះខួរក្បាលគាត់អន់ហួសស្ដី ។
*** គួរខ្មាសសត្វគោ ***
ReplyDelete&&& បទពាក្យ ៧ &&&
ផ្សព្វផ្សាយដោយ គេហដ្ឋាន អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរ
ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
ខ្ញុំកើតជាសត្វឥតបញ្ញា
តែចិត្តជ្រះថ្លាមានសទ្ធា
ប្រសើរជាងមនុស្សលុះអវិជ្ជា
ចរិតឫកពារមារសុំខ្មាស ។
ជង្គង់ឱនអង្គផ្ចង់ប្រណម្យ
វន្ទាបង្គំព្រះគុណម្ចាស់
ចិត្តហើយនិងកាយថ្វាយដល់ព្រះ
សូមមានជំនះឈ្នះខ្លួនឯង ។
ស្ដាយណាស់ខ្ញុំម្ចាស់គ្មានបញ្ញា
ងងឹតអន្ធការសែនចំបែង
មិនយល់ដីកាព្រះសម្ដែង
ជ្រៅជ្រះក្រៃលែងព្រះត្រៃលក្ខណ៍ ។
ទោះកម្មនាំកើតជាអ្វីក្តី
សូមមាននិស្ស័យជាសាវក
ដើរតាមអង្គព្រះមានព្រះភាគ
ដោយភក្ដីស្ម័គ្រឥតប្រួលប្រែ ៕
ដោយ ឧបាសក ហ៊ិម ឆាន់
ទោះជានាងកាន់សាសនាអ្វី
គួរមានស្មារតីគ្រាន់ជាងសត្វ
ជាសត្វគោសោះចេះប្រណិប័តន៍
ច្នេះខួរក្បាលគាត់អន់ហួសស្ដី ។
អ្នកស្គាល់ត្រូវខុសជាគោសោះ
នាងនេះជាងោះខួរបង្កង
ជួយផ្សាយមេត្តាដល់នាងផង
សូមឲ្យនាងឆ្លងផុតយល់ខុស ។
សត្វខ្លះគ្រាន់បើប្រសើរក្រៃ
ជាងមនុស្សសព្វថ្ងៃខ្វះសីលធម៌
ឥតដឹងត្រូវខុសអាក្រក់ល្អ
តែអួតខ្ទារខ្ទរថាឯងគ្រាន់ ។
ទ្វារខ្ញុំទាំងបីលំឱនអង្គ
ចិត្តផ្ចង់តម្រង់ត្រៃរតនៈ
សូមបានជាព្រះពុទ្ធសាវក
ព្រះមានព្រះភាគសព្វៗកាល ។
ព្រោះតែរូបនាងចង់ល្បាញល្បី
សតិស្មារតិអន់ជាងសត្វ
មើលចុះគោសោះចេះប្រណិប័តន៍
ច្នេះខួរក្បាលគាត់អន់ហួសស្ដី ។