**** ពិសពុល ****ដោយសុឆន្ទៈនិងបំណងល្អ សូមអធ្យាស្រ័យនូវការប៉ះពាល់ដោយអចេតនាផ្សព្វផ្សាយដោយ គេហដ្ឋាន អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស ពិសពុលពាក្យព្រឹទ្ធពីព្រេងចែងចូរចាំកិលេសជាថ្នាំត្រាំពិសពុលនាំចិត្តដិតដាមកាមងុបងុលយ៉ាកយ៉ាប់ជួសជុលការខូចខាត ។ស្នេហ៍ច្រើនកើនទុក្ខមិនអាចគេចស្នេហ៍តិចទុក្ខតិចមិនអាចឈ្លាតជញ្ជីងធម្មាច្បាប់ធម្មជាតិវាស់វាល់ថ្លឹស្អាតតាមខ្នាតកម្ម ។ ដោយ ហ៊ិម ឆាន់ទោះម៉ែរែកពុនធ្ងន់ម្តេចក្តីមេត្តាខន្តីមុខប៉ប្រិមផ្ដល់សុខកក់ក្ដៅក្តីសង្ឃឹមញញែមញញឹមញ៉ាំងសិរី !!!ខុសវ័យហួសហេតុគួរឆ្ងល់ដែរទុក្ខធំគ្មានល្ហែទៅថ្ងៃមុខដិតដាមទឹកភ្នែកដេកមិនសុខហាក់ដូចស្រណុកតែ...... !!!!!កាលនៅពីក្មេងស្រឡាញ់ក្មេងចាស់ជ្រុលវង្វែងស្នេហ៍ក្មេងទៀតចិត្តអើយកុំជ្រើមនាំភ្លាត់ស្នៀតត្រូវលៃលកឆ្លៀតរៀនធម៌អាថ៌ !!!ស្នេហ៍ច្រើនទុក្ខច្រើនចំរើនណាស់ស្នេហ៍ខ្លះទុក្ខខ្លះមិនប៉ះខ្លាំងស្នេហ៍តិចទុក្ខតិចរេចទុក្ខំចាំងចោលស្រឡះខះទុក្ខអើយ !!!ចាស់ជ្រើមចាស់ជ្រុលពុលលោកិយភ្លេចភ្លាំងស្មារតីដោយមោហៈដល់ពេលថ្ងៃក្រោយជួបទុក្ខៈពិចារណ៍ភ្លឺភ្ញាក់ហួសពេលបាត់ !!!!ស្តាយណាស់ខ្លួនចាស់ទើបស្គាល់ធម៌ពីក្មេងជាប់ជ័ររាគតណ្ហាចាស់រៀនមិនចេះដូចប្រាថ្នាស្ដាយពេលវេលារស់ពីក្មេង !!!លិចក្នុងអន្ទាក់រាគតណ្ហាមានតែទុក្ខាមិនស្រាកស្រាន្តខាងក្រៅហាក់ដូចជាសុខសាន្តតែក្នុងសន្ដានជានរក !!!!មែនហើយ ! ៗ ក្មួយ រ៉ានីសត្វលោកញាំញីដោយតណ្ហាឲ្យតែភ្លេចខ្លួននៅពេលណាផលជាផ្លែផ្កាស្រវាទុក្ខ !!!!វ័យចាស់គួរណាស់ពិចារណាតាមពុទ្ធដីកាសំដែងត្រាស់ស្នេហ៍ច្រើនទុក្ខច្រើនប្រាកដច្បាស់លះដាច់ស្រឡះច្បាស់ជួបសុខ !!!!ដៃម៉ែដៃមន្តទន់តែរឹងរាល់ថ្ងៃប្រែងប្រឹងព្រោះបុត្រភ្ងាទោះបីម៉ែឈឺក៏មិនរាតស៊ូពុះពារឲ្យកូនរស់ !!!!ចាស់ហើយកុំឡើយជ្រុលភ្លេចខ្លួននាំទុក្ខផ្ទួនៗដល់ចិត្តប្រាណរៀនធម៌ខ្លះទៅគ្រាន់ជាស្ពានជាទុនគ្រាន់បានចាយពេលស្លាប់ !!!!ខ្ញុំទៅទីណាក៏គេតាមអុកខឹងពេញបន្ទុកចោលខុនទៅដីគេយកសេះចោលតាមលឿនឃ្មាតខ្មីថែមទាំងស្រដីថា អុក ! អុក ! អុក !!! ហិហិហិ !!!!វ័យចាស់គួរណាស់សង្រួមចិត្តឲ្យស្អាតសុក្រឹតរៀនធម៌អាថ៌យកសីលសមាធិបញ្ញាបង្ក្រាបតណ្ហាកិលេសមារ !!!!សម្លប្រហើរប្រហុកខ្មែរសម្លស្រុកស្រែឆ្អាញ់គ្មានពីរបន្លែស្រស់ៗគ្មានគីមីគ្មានរោគញាំញីដោយសារញ៉ាំ !!!!ទោះធ្ងន់ប៉ុនណា ម៉ែមិនរួញរា នៅតែប៉ប្រឹមផ្ដល់ភាពកក់ក្ដៅ ផ្ដល់ក្តីសង្ឃឹម ញញែមញញឹមញ៉ាំងនូវសិរី ។
**** ពិសពុល ****
ReplyDeleteដោយសុឆន្ទៈនិងបំណងល្អ
សូមអធ្យាស្រ័យនូវការប៉ះពាល់ដោយអចេតនា
ផ្សព្វផ្សាយដោយ គេហដ្ឋាន អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរ
ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
ពិសពុល
ពាក្យព្រឹទ្ធពីព្រេងចែងចូរចាំ
កិលេសជាថ្នាំត្រាំពិសពុល
នាំចិត្តដិតដាមកាមងុបងុល
យ៉ាកយ៉ាប់ជួសជុលការខូចខាត ។
ស្នេហ៍ច្រើនកើនទុក្ខមិនអាចគេច
ស្នេហ៍តិចទុក្ខតិចមិនអាចឈ្លាត
ជញ្ជីងធម្មាច្បាប់ធម្មជាតិ
វាស់វាល់ថ្លឹស្អាតតាមខ្នាតកម្ម ។
ដោយ ហ៊ិម ឆាន់
ទោះម៉ែរែកពុនធ្ងន់ម្តេចក្តី
មេត្តាខន្តីមុខប៉ប្រិម
ផ្ដល់សុខកក់ក្ដៅក្តីសង្ឃឹម
ញញែមញញឹមញ៉ាំងសិរី !!!
ខុសវ័យហួសហេតុគួរឆ្ងល់ដែរ
ទុក្ខធំគ្មានល្ហែទៅថ្ងៃមុខ
ដិតដាមទឹកភ្នែកដេកមិនសុខ
ហាក់ដូចស្រណុកតែ...... !!!!!
កាលនៅពីក្មេងស្រឡាញ់ក្មេង
ចាស់ជ្រុលវង្វែងស្នេហ៍ក្មេងទៀត
ចិត្តអើយកុំជ្រើមនាំភ្លាត់ស្នៀត
ត្រូវលៃលកឆ្លៀតរៀនធម៌អាថ៌ !!!
ស្នេហ៍ច្រើនទុក្ខច្រើនចំរើនណាស់
ស្នេហ៍ខ្លះទុក្ខខ្លះមិនប៉ះខ្លាំង
ស្នេហ៍តិចទុក្ខតិចរេចទុក្ខំ
ចាំងចោលស្រឡះខះទុក្ខអើយ !!!
ចាស់ជ្រើមចាស់ជ្រុលពុលលោកិយ
ភ្លេចភ្លាំងស្មារតីដោយមោហៈ
ដល់ពេលថ្ងៃក្រោយជួបទុក្ខៈ
ពិចារណ៍ភ្លឺភ្ញាក់ហួសពេលបាត់ !!!!
ស្តាយណាស់ខ្លួនចាស់ទើបស្គាល់ធម៌
ពីក្មេងជាប់ជ័ររាគតណ្ហា
ចាស់រៀនមិនចេះដូចប្រាថ្នា
ស្ដាយពេលវេលារស់ពីក្មេង !!!
លិចក្នុងអន្ទាក់រាគតណ្ហា
មានតែទុក្ខាមិនស្រាកស្រាន្ត
ខាងក្រៅហាក់ដូចជាសុខសាន្ត
តែក្នុងសន្ដានជានរក !!!!
មែនហើយ ! ៗ ក្មួយ រ៉ានី
សត្វលោកញាំញីដោយតណ្ហា
ឲ្យតែភ្លេចខ្លួននៅពេលណា
ផលជាផ្លែផ្កាស្រវាទុក្ខ !!!!
វ័យចាស់គួរណាស់ពិចារណា
តាមពុទ្ធដីកាសំដែងត្រាស់
ស្នេហ៍ច្រើនទុក្ខច្រើនប្រាកដច្បាស់
លះដាច់ស្រឡះច្បាស់ជួបសុខ !!!!
ដៃម៉ែដៃមន្តទន់តែរឹង
រាល់ថ្ងៃប្រែងប្រឹងព្រោះបុត្រភ្ងា
ទោះបីម៉ែឈឺក៏មិនរា
តស៊ូពុះពារឲ្យកូនរស់ !!!!
ចាស់ហើយកុំឡើយជ្រុលភ្លេចខ្លួន
នាំទុក្ខផ្ទួនៗដល់ចិត្តប្រាណ
រៀនធម៌ខ្លះទៅគ្រាន់ជាស្ពាន
ជាទុនគ្រាន់បានចាយពេលស្លាប់ !!!!
ខ្ញុំទៅទីណាក៏គេតាមអុក
ខឹងពេញបន្ទុកចោលខុនទៅដី
គេយកសេះចោលតាមលឿនឃ្មាតខ្មី
ថែមទាំងស្រដីថា អុក ! អុក ! អុក !!! ហិហិហិ !!!!
វ័យចាស់គួរណាស់សង្រួមចិត្ត
ឲ្យស្អាតសុក្រឹតរៀនធម៌អាថ៌
យកសីលសមាធិបញ្ញា
បង្ក្រាបតណ្ហាកិលេសមារ !!!!
សម្លប្រហើរប្រហុកខ្មែរ
សម្លស្រុកស្រែឆ្អាញ់គ្មានពីរ
បន្លែស្រស់ៗគ្មានគីមី
គ្មានរោគញាំញីដោយសារញ៉ាំ !!!!
ទោះធ្ងន់ប៉ុនណា ម៉ែមិនរួញរា នៅតែប៉ប្រឹម
ផ្ដល់ភាពកក់ក្ដៅ ផ្ដល់ក្តីសង្ឃឹម ញញែមញញឹម
ញ៉ាំងនូវសិរី ។