**** ដើរឆ្ពោះគោលដៅ ****&&& បទពាក្យ ៨ ធម្មតា &&&ផ្សព្វផ្សាយដោយ គេហដ្ឋាន អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្សជីវិតរស់នៅត្រូវចេះញញឹមសាងក្តីសង្ឃឹមមិនប្រែបោះបង់ទោះដួលច្រើនដងក្រោកកុំបង្អង់ត្រាច់ឆ្ពោះតម្រង់គោលដៅឧត្តម ។ដោយព្រះភិក្ខុ ស្វាត សាលឿមញញឹមសង្ឃឹមយកខ្លួនពឹងខ្លួន រកស៊ីតាមក្បួនផ្លូវល្អសុចរិតញញឹមរៀបចំឆាកល្ខោនជីវិត ប្រឹងប្រែងខំខិតតម្រង់គោលដៅ !!!ញញឹមប្រែងប្រឹងពង្រឹងមិនរាផ្ដាច់ប្ដូរពុះពារកាប់ឆ្ការឧបសគ្គញញឹមតស៊ូ មិនខ្លាចគ្រោះថ្នាក់បង្ហាញបញ្ជាក់ខ្លឹមខ្លួនពឹងខ្លួន ។ញញឹមជានិច្ចទោះដួលដេកដី ស្ទុះងើបជាថ្មីញាប់ដៃរៀបក្បួនញញឹមតស៊ូ មិនឲ្យដួលផ្ទួន ខ្លួនទីពឹងខ្លួនមាំមួនរឹងប៉ឹង ។ ជីវិតជូរចត់មិនទាត់ទៀងត្រង់ឬដួលផ្អៀងតែងតែមានតែត្រូវតស៊ូគ្រប់ជំហានប្រឹងឈរដើរឈានឆ្ពោះគោលដៅ ។នៅក្នុងជីវិតតែល្វីងជូរចត់មាននិងក្រខ្សត់តែងតែមានតែយើងត្រូវរស់ទៅតាមជំហ៊ានធ្វើបុណ្យដាក់ទានសម្រាប់ទៅមុខ សម្បត្តិជីវិតជួនកាលធ្លាក់ដួលដេកដី តែងើបជាថ្មីញាប់ដៃរៀបក្បួនញញឹមតស៊ូ មិនឲ្យដួលផ្ទួន យកខ្លួនពឹងខ្លួនតាមក្បួនដូនតា ។ គួរផ្សាយមេត្តា ដល់នាងផងណា ឲ្យយល់ការពិតក្រែងលអាចចេញ ចាកផុតងងឹត ហើយសាងសុចរិតនៅថ្ងៃខាងមុខ ។ជង្គង់ក្រាបលុតបន្ទាបសិរសីដោយទ្វារទាំងបីបង្គំគារវៈសូមកើតជាតិថ្មីបានជាសាវកព្រះមានព្រះភាគគ្រប់សព្វៗកាល !!!ញញឹមមិនខាត នាំភាពស្រស់ស្អាត ទឹកមុខប៉ប្រឹមនាំសុខសួស្តី នាំក្តីសង្ឃឹម ញញឹមញញឹមខ្លឹមសារជីវិត ។
**** ដើរឆ្ពោះគោលដៅ ****
ReplyDelete&&& បទពាក្យ ៨ ធម្មតា &&&
ផ្សព្វផ្សាយដោយ គេហដ្ឋាន អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរ
ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
ជីវិតរស់នៅត្រូវចេះញញឹម
សាងក្តីសង្ឃឹមមិនប្រែបោះបង់
ទោះដួលច្រើនដងក្រោកកុំបង្អង់
ត្រាច់ឆ្ពោះតម្រង់គោលដៅឧត្តម ។
ដោយព្រះភិក្ខុ ស្វាត សាលឿម
ញញឹមសង្ឃឹមយកខ្លួនពឹងខ្លួន
រកស៊ីតាមក្បួនផ្លូវល្អសុចរិត
ញញឹមរៀបចំឆាកល្ខោនជីវិត
ប្រឹងប្រែងខំខិតតម្រង់គោលដៅ !!!
ញញឹមប្រែងប្រឹងពង្រឹងមិនរា
ផ្ដាច់ប្ដូរពុះពារកាប់ឆ្ការឧបសគ្គ
ញញឹមតស៊ូ មិនខ្លាចគ្រោះថ្នាក់
បង្ហាញបញ្ជាក់ខ្លឹមខ្លួនពឹងខ្លួន ។
ញញឹមជានិច្ចទោះដួលដេកដី
ស្ទុះងើបជាថ្មីញាប់ដៃរៀបក្បួន
ញញឹមតស៊ូ មិនឲ្យដួលផ្ទួន
ខ្លួនទីពឹងខ្លួនមាំមួនរឹងប៉ឹង ។
ជីវិតជូរចត់មិនទាត់ទៀង
ត្រង់ឬដួលផ្អៀងតែងតែមាន
តែត្រូវតស៊ូគ្រប់ជំហាន
ប្រឹងឈរដើរឈានឆ្ពោះគោលដៅ ។
នៅក្នុងជីវិតតែល្វីងជូរចត់
មាននិងក្រខ្សត់តែងតែមាន
តែយើងត្រូវរស់ទៅតាមជំហ៊ាន
ធ្វើបុណ្យដាក់ទានសម្រាប់ទៅមុខ សម្បត្តិ
ជីវិតជួនកាលធ្លាក់ដួលដេកដី
តែងើបជាថ្មីញាប់ដៃរៀបក្បួន
ញញឹមតស៊ូ មិនឲ្យដួលផ្ទួន
យកខ្លួនពឹងខ្លួនតាមក្បួនដូនតា ។
គួរផ្សាយមេត្តា ដល់នាងផងណា ឲ្យយល់ការពិត
ក្រែងលអាចចេញ ចាកផុតងងឹត ហើយសាងសុចរិត
នៅថ្ងៃខាងមុខ ។
ជង្គង់ក្រាបលុតបន្ទាបសិរសី
ដោយទ្វារទាំងបីបង្គំគារវៈ
សូមកើតជាតិថ្មីបានជាសាវក
ព្រះមានព្រះភាគគ្រប់សព្វៗកាល !!!
ញញឹមមិនខាត នាំភាពស្រស់ស្អាត ទឹកមុខប៉ប្រឹម
នាំសុខសួស្តី នាំក្តីសង្ឃឹម ញញឹមញញឹម
ខ្លឹមសារជីវិត ។