ធម្មទានព្រះពុទ្ធត្រាស់ថា សព្វទានំ ធម្មទានំ ជនាតិឈ្នះទានទាំងពួងដោយគតិ បង្កើនហិរិខ្លាចទុច្ចរិត ។ធម្មទានយានធំហំដោយបុណ្យ គេចទោសកើបគុណកើនសុចរិតធម្មទានខ្ទាស់ខ្ទប់បាបបិទជិត វចីកាយចិត្តផុតអាស្រូវ ។ធម្មទានយានធំល្អប្រពៃ ជួយអ្នកដទៃដែលខុសផ្លូវធម្មទានទាញទាក់ឲ្យយល់ត្រូវ ស្វះស្វែងដើរទៅតាមធម្មា ។ធម្មទានបេះច្រេះកិលេសរាក់ ក្តិចត្រួយលោភៈ ទោស អវិជ្ជាធម្មទានបិទផ្លូវសត្រូវមារ ផ្ដាច់ពៀរវេរារួញឈ្នះចាញ់ ។ធម្មទានច្រានចូលសម្មាមគ្គ កាត់ជាប់ជំពាក់ ស្អប់ ស្រឡាញ់ធម្មទាននាំលះឈ្នះឯងអញ អកុសលចុះចាញ់ចិត្តស្អាតថ្លា ។ធម្មទានយានស្ងប់ភ្ជាប់និស្ស័យ ជាសាវ័កនៃព្រះសាស្ដាធម្មទានយានផ្សាយធម៌មេត្តា សត្វសព្វរូបាសូមរួចទុក្ខ ៕ ដោយឧបាសក ហ៊ិម ឆាន់ រៀនចេះព្រះធម៌ជួយនាំផ្លូវស្គាល់ខុសស្គាល់ត្រូវរស់សមសួនព្រះពុទ្ធព្រះធម៌នាំជួបជួនព្រះសង្ឃសមសួនតែងតំណាង Sambatព្រះធម៍មានពិតជិតបង្កើយមើលមិនឃើញឡើយកិលេសបាំងអវិជ្ជាងងឹត ជារនាំងឱ្យមនុស្សភាន់ភាំងវង្វេងខុស ។សាធុ! អរគុណ! បងបានរួមជ្រះថ្លាក្នុងធម្មសប្បាយសូមបងជួបតែសុខសាន្តសប្បាយទាំងចិត្តទាំងកាយរីករាយក្នុងធម៌ !!!
ធម្មទាន
ReplyDeleteព្រះពុទ្ធត្រាស់ថា សព្វទានំ
ធម្មទានំ ជនាតិ
ឈ្នះទានទាំងពួងដោយគតិ
បង្កើនហិរិខ្លាចទុច្ចរិត ។
ធម្មទានយានធំហំដោយបុណ្យ
គេចទោសកើបគុណកើនសុចរិត
ធម្មទានខ្ទាស់ខ្ទប់បាបបិទជិត
វចីកាយចិត្តផុតអាស្រូវ ។
ធម្មទានយានធំល្អប្រពៃ
ជួយអ្នកដទៃដែលខុសផ្លូវ
ធម្មទានទាញទាក់ឲ្យយល់ត្រូវ
ស្វះស្វែងដើរទៅតាមធម្មា ។
ធម្មទានបេះច្រេះកិលេសរាក់
ក្តិចត្រួយលោភៈ ទោស អវិជ្ជា
ធម្មទានបិទផ្លូវសត្រូវមារ
ផ្ដាច់ពៀរវេរារួញឈ្នះចាញ់ ។
ធម្មទានច្រានចូលសម្មាមគ្គ
កាត់ជាប់ជំពាក់ ស្អប់ ស្រឡាញ់
ធម្មទាននាំលះឈ្នះឯងអញ
អកុសលចុះចាញ់ចិត្តស្អាតថ្លា ។
ធម្មទានយានស្ងប់ភ្ជាប់និស្ស័យ
ជាសាវ័កនៃព្រះសាស្ដា
ធម្មទានយានផ្សាយធម៌មេត្តា
សត្វសព្វរូបាសូមរួចទុក្ខ ៕
ដោយឧបាសក ហ៊ិម ឆាន់
រៀនចេះព្រះធម៌ជួយនាំផ្លូវ
ស្គាល់ខុសស្គាល់ត្រូវរស់សមសួន
ព្រះពុទ្ធព្រះធម៌នាំជួបជួន
ព្រះសង្ឃសមសួនតែងតំណាង Sambat
ព្រះធម៍មានពិតជិតបង្កើយ
មើលមិនឃើញឡើយកិលេសបាំង
អវិជ្ជាងងឹត ជារនាំង
ឱ្យមនុស្សភាន់ភាំងវង្វេងខុស ។
សាធុ! អរគុណ! បង
បានរួមជ្រះថ្លាក្នុងធម្មសប្បាយ
សូមបងជួបតែសុខសាន្តសប្បាយ
ទាំងចិត្តទាំងកាយរីករាយក្នុងធម៌ !!!