Monday, 10 August 2015

២២- អាពាហ៍ពិពាហ៍


1 comment:

  1. ចៅអើយរីអាពាហ៍ពិពាហ៍
    មិនគ្រាន់តែថាមនុស្សពីរនាក់
    ផ្លូវលោកផ្លូវច្បាប់គូសបញ្ជាក់
    មានសិទ្ធិរួមរក្សមិនខុសឆ្គង ។
    ត្រូវតាមទម្លាប់ប្រពៃណី
    ដូនតាមូលមីរញាតិប្អូនបង
    ដឹងឮព្រមព្រៀងត្រេកអរផង
    បានជាចំណងប្រពន្ធប្តី ។
    អាពាហ៍ពិពាហ៍ថែមន័យថា
    បើសុខរមនារួមមេត្រី
    បើទុក្ខរំលែកចែកកែច្នៃ
    ដោះស្រាយលកលៃជាមួយគ្នា ។
    អាពាហ៍ពិពាហ៍បន្ថែមន័យ
    ត្រូវចេះអភ័យអត់ទោសា
    អត់ឱនឲ្យគ្នាដោយមេត្តា
    ទើបរសស្នេហាយូរឋេរឋិត ។
    អាពាហ៍ពិពាហ៍គឺសាងសង់
    ភក្តីស្មោះត្រង់ដោយសុទ្ធចិត្ត
    ពិគ្រោះយោបល់ប្តូរគំនិត
    ទើបរសជីវិតមិនជូរចត់ ។
    អាពាហ៍ពិពាហ៍ចាស់ប្រដៅ
    ភ្លើងក្នុងភ្លើងក្រៅចេះពន្លត់
    អាសូរអាណិតដោយអំណត់
    ខន្តីអត់ធ្មត់មានសន្តោស ។
    មេត្តាករុណាថែមអភ័យ អត់ទោសប្រណីពេលឆ្គងខុស
    គុណធម៌ល្អនេះត្រូវបណ្ដុះ ទើបអាចរួមរស់សុខរមនា ៕
    ដោយ ហ៊ិម ឆាន់

    ReplyDelete