Thursday, 27 August 2015

២៩៧- ព្រះភិក្ខុពនេចរ


1 comment:

  1. **** ព្រះភិក្ខុពនេចរ ****
    ផ្សព្វផ្សាយដោយ គេហដ្ឋាន អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរ
    ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
    &&& បទពាក្យ ៧ &&&
    បរិក្ខារបវរល្អវិសុទ្ធ គឺជាឆត្រក្រុតហើយនិងបាត្រ
    វត្ថុដទៃលះសំអាត រាល់ថ្ងៃសង្វាតលត់ទ្វារបី ។
    សង្រួមកាយាវាចាចិត្ត ទៅតាមក្រមក្រឹត្យព្រះជិនស្រី
    រៀនត្រៃសិក្ខាអចិន្ត្រៃយ៍ ពិចារណ៍ប្រក្រតីទោសអាត្មា ។
    ជីវិតជាសង្ឃអង្គសាវក សទ្ធាស្មោះស្ម័គ្រពុទ្ធសាសនា
    ដេកដើរឈរគិតពិចារណា កាយចិត្តវាចាបិទផ្លូវមារ ។
    ដើរឥតគោលដៅពនេចរ ទ្រទ្រង់គុណធម៌តាមដីកា
    ជាថ្នាលស្រែបុណ្យជនជ្រះថ្លា ប្រោសសព្វសត្តាបង្ហាញត្រើយ ។
    ដាក់ខ្លួនឲ្យតូចកាយឲ្យទាប អំពើពៀរបាបមិនធ្វើឡើយ
    ប្រឹងប្រែងសាងល្អមិនកន្តើយ ចិត្តស្ងប់ស្ងៀមស្បើយទុក្ខរុករាន ។
    មិនរកភត្តឆ្ងាញ់ព្រោះរៀនលះ ឆាន់គ្រាន់តែឈ្នះការស្រេកឈ្លាន
    រៀនកាច់បំបាក់ឧបាទាន
    កសាងផ្លូវស្ពានឆ្លងវដ្ដៈ ៕
    ដោយឧបាសក ហ៊ិម ឆាន់
    ព្រះសង្ឃលះបង់ថ្វាយព្រះធម៌
    សាងតែកម្មល្អសុចរិត
    វៀរចាកបាបកម្មទុច្ចរិត
    ស្វែងរកធម៌ពិតនៅក្នុងកាយ !!!!

    ព្រះសង្ឃទីពឹងទីរឭក
    ស្ដាប់ទេសញឹកៗនឹកសង្វេគ
    អាសូរអាណិតខ្លួនពន់ពេក
    ស្លាប់ទៅថ្ងៃស្អែកអ្នកណាដឹង ?

    ព្រះសង្ឃជាថ្នាលសាបពូជបុណ្យ
    គេចទោសកើបគុណខំលាងលះ
    យប់ថ្ងៃបដិបត្តិដើរតាមព្រះ
    រៀនយកជំនះលើខ្លួនឯង !!!!

    សង្ឃអង្គសាវកព្រះសាស្ដា
    យកធម៌ពិចារណ៍គ្រប់វេលា
    និមន្តគង់សឹងក្នុងធម្មា
    លាងកិលេសមារពីសន្ដាន !!!

    គន់មើលទៅមេឃមេឃសែនខ្ពស់ឆ្ងាយ
    នឹកដល់អ្នកម្ដាយនឹកលោកឪពុក
    ឱ! ជីវិតនេះមានតែក្ដីទុក្ខ
    ខំស្វែងរកសុខនៅក្នុងគុកកម្ម !!!

    ពិសេសណាស់ ប៉ះកំណាព្យ ឆាបចិន្តា
    អានពេលណា អារម្មណ៍អស់ ខ្សោះខ្វាយខ្វល់
    កើនសប្បាយ កាយចិត្តស្ងប់ ចប់កង្វល់
    ផ្ដើមឱ្យផល ផ្ដល់ជាដើម មើមផ្លែផ្កា !!!!





    ReplyDelete