Thursday, 20 August 2015

២៩៦- ចិត្តមិនស្ងប់ ខ្ចប់ដោយសីល


1 comment:

  1. សំពត់ស ល្អសមរម្យ រុំក្រៅកាយ
    ចិត្តរាយមាយ ឆ្ងាយក្ដីស្ងប់ ខ្ចប់ដោយសីល
    បដិបត្តិ ហាត់តាមព្រះ ជ្រះមន្ទិល
    វដ្ដៈវិល រិលកាំបាក់ ស្លាក់កើតស្លាប់ ។
    ដោយ ហ៊ិម ឆាន់
    សីលស្រោបចិត្ត បិទលោភៈ ខ្ជាក់ទោសៈ
    លាងមោហៈ ចាក់ចោលបាប សាបគុណគាប់
    ផុតវង្វែង ឈ្វេងយល់ដឹង ប្រឹងឈោងចាប់
    រស់ហាត់ស្លាប់ ងាប់មកដល់ យល់ធម្មា ។

    ឱហាតប្រឹង ពឹងខ្លួនឯង ស្វែងរូតរះ
    មិនពឹងព្រះ បម្រះស៊ូ ប្ដូរប្ដេជ្ញា
    សម្រុកត្បុល រុលឱហាត សង្វាតក្លា
    កើនបញ្ញា ឆ្ការចំណង ឆ្លងវដ្ដៈ ។

    ស្ងៀមស្ងាត់ស្ងប់ អប់រំចិត្ត ស្ថិតក្នុងធម៌
    ស្ម័គ្រស្មោះស ប្រតិបត្តិ កាត់មោហៈ
    អស់អញឯង ស្វែងគំហើញ ឃើញសច្ចៈ
    ខ្លួននេះណា មានតែរូប គួបនិងនាម ៕

    ReplyDelete