ខ្លួនឯងម្ចាស់ការបទក្ងោករំសាយកន្ទុយ ពាក្យ ៧ដើរដួលដល់ដី លៃក្រោកឈរ ផ្ដួចផ្ដើមផ្ដាច់ប្ដូរ ស៊ូបន្តប្រុងប្រៀបប្រឹងប្រៀន រៀនធ្វើល្អ កិច្ចការកុះករ សឲ្យផល ។បើកបុណ្យបិទបាប សាបទុកទុន ពោពេញពាំពុន គុណកុសលជឿជាក់ចាំចេះ បេះយកផល កម្មកកើតគល់ ផ្ដល់ផ្លែផ្កា ។ថ្លោះធ្លោយធ្លាក់ថ្លុក ទុក្ខថ្ងួចថ្ងូរ ឆាប់ឈានឈោងឈរ ប្ដូរប្ដេជ្ញាមោះមុតមែនមាំ ទ្រំាម្ចាស់ការ កុះកុំកិច្ចការ បារយកផល ។រោគរាលរានរុក ទុក្ខសោកា គ្រោតគ្រាតគ្រាំគ្រា ពៀរតាមផ្ដល់ទទួលទុកទៅ នូវទុព្វល ឃ្វាមឃ្វាងខ្វាយខ្វល់ យល់ធម៌ព្រះ ។ខិលខូចខុសខឹង ប្រឹងប្រៀនប្រិត សាងសីលស្អាងស្អិត ចិត្តជំរះរីករាយរើរុះ លុះខំលះ ខឹងខូចខកខះ ឈ្នះខ្លួនឯង ។សាងសុខសន្សំ ខំរៀនរស់ អាឯងអញអស់ ដោះចំបែងស្ទង់ស្ទាស្ទុះស្ទួយ ជួយខ្លួនឯង វេះវាងវង្វេង ស្វែងឃើញត្រើយ ៕ ដោយ ហ៊ិម ឆាន់ផ្ដួចផ្ដើមផ្ដែផ្ដាំ ចាំពាក្យម៉ែកូនកុំគេចកែ ថែចរិយាមោះមុតមាំមួន ខ្លួនម្ចាស់ការកើតកើនកបការ ថ្លាថ្លៃផល ។អេចអូចអុជអាល រាលដាលឈ្លោះស្មឹងស្មាធិ៍ស្មគ្រស្មោះ រស់រានសុខមូលមិត្តមិនមាំ នាំកើតទុក្ខស្មុគស្មាញស្មាញស្មុគ ចុកចាប់ចិត្ត ។រោគរាលរានរុក ទុក្ខវេទនាយ៉ាកយ៉ាប់យុរយារ ទារុណណាស់ភ្លេចភ្លាំងភ្លឹកភ្លើ ល្ងើព្រោះចាស់គ្រាំគ្រាក្រៃក្រាស់ ច្បាស់ជាស្លាប់ !!!កាយកើតគឺកម្ម ចាំជាក់ចុះខឹងឃោឃៅខុស ឆ្លុះចិត្តបាប បែរបន់បោះបង់ ល្ងង់រួញទាប ឆ្អើមឆ្អន់ឆ្អេះឆ្អាប សាបរសក្លិន ។
ខ្លួនឯងម្ចាស់ការ
ReplyDeleteបទក្ងោករំសាយកន្ទុយ ពាក្យ ៧
ដើរដួលដល់ដី លៃក្រោកឈរ
ផ្ដួចផ្ដើមផ្ដាច់ប្ដូរ ស៊ូបន្ត
ប្រុងប្រៀបប្រឹងប្រៀន រៀនធ្វើល្អ
កិច្ចការកុះករ សឲ្យផល ។
បើកបុណ្យបិទបាប សាបទុកទុន
ពោពេញពាំពុន គុណកុសល
ជឿជាក់ចាំចេះ បេះយកផល
កម្មកកើតគល់ ផ្ដល់ផ្លែផ្កា ។
ថ្លោះធ្លោយធ្លាក់ថ្លុក ទុក្ខថ្ងួចថ្ងូរ
ឆាប់ឈានឈោងឈរ ប្ដូរប្ដេជ្ញា
មោះមុតមែនមាំ ទ្រំាម្ចាស់ការ
កុះកុំកិច្ចការ បារយកផល ។
រោគរាលរានរុក ទុក្ខសោកា
គ្រោតគ្រាតគ្រាំគ្រា ពៀរតាមផ្ដល់
ទទួលទុកទៅ នូវទុព្វល
ឃ្វាមឃ្វាងខ្វាយខ្វល់ យល់ធម៌ព្រះ ។
ខិលខូចខុសខឹង ប្រឹងប្រៀនប្រិត
សាងសីលស្អាងស្អិត ចិត្តជំរះ
រីករាយរើរុះ លុះខំលះ
ខឹងខូចខកខះ ឈ្នះខ្លួនឯង ។
សាងសុខសន្សំ ខំរៀនរស់
អាឯងអញអស់ ដោះចំបែង
ស្ទង់ស្ទាស្ទុះស្ទួយ ជួយខ្លួនឯង
វេះវាងវង្វេង ស្វែងឃើញត្រើយ ៕
ដោយ ហ៊ិម ឆាន់
ផ្ដួចផ្ដើមផ្ដែផ្ដាំ ចាំពាក្យម៉ែ
កូនកុំគេចកែ ថែចរិយា
មោះមុតមាំមួន ខ្លួនម្ចាស់ការ
កើតកើនកបការ ថ្លាថ្លៃផល ។
អេចអូចអុជអាល រាលដាលឈ្លោះ
ស្មឹងស្មាធិ៍ស្មគ្រស្មោះ រស់រានសុខ
មូលមិត្តមិនមាំ នាំកើតទុក្ខ
ស្មុគស្មាញស្មាញស្មុគ ចុកចាប់ចិត្ត ។
រោគរាលរានរុក ទុក្ខវេទនា
យ៉ាកយ៉ាប់យុរយារ ទារុណណាស់
ភ្លេចភ្លាំងភ្លឹកភ្លើ ល្ងើព្រោះចាស់
គ្រាំគ្រាក្រៃក្រាស់ ច្បាស់ជាស្លាប់ !!!
កាយកើតគឺកម្ម ចាំជាក់ចុះ
ខឹងឃោឃៅខុស ឆ្លុះចិត្តបាប
បែរបន់បោះបង់ ល្ងង់រួញទាប
ឆ្អើមឆ្អន់ឆ្អេះឆ្អាប សាបរសក្លិន ។