Saturday, 7 November 2015

២៩- កថិនវត្តខ្ញុំ


1 comment:

  1. *** កថិនវត្តខ្ញុំ***
    បទពាក្យ ៧
    សូមធម្មមិត្តអធ្យាស្រ័យនូវចំណងជើងថា កថិនវត្តខ្ញុំ ។
    ស្ដាប់ទៅដូចជាជាប់ជំពាក់ខ្លំាងណាស់ តែតាមពិតខ្ញុំចង់និយាយថា
    វត្តដែលខ្ញុំទៅជាញឹកញាប់ជាងវត្តដទៃ !!!
    កថិនវត្តខ្ញុំជុំញាតិមិត្ត
    វចីកាយចិត្តបិទទ្វារបាប
    ខ្ទប់ផ្លូវអាក្រក់ ល្អក់ឆ្អេះឆ្អាប
    ដាំបណ្ដុះសាបសាងពូជល្អ ។
    កថិនវត្តខ្ញុំជុំសន្ដាន
    កូនចៅព្រៀងលានញាតិកុះករ
    កប់បាបកើបបុណ្យគុណបវរ
    ធ្វើបានដោយក្របិដកចារ ។
    ក្រមួយកាលធ្វើមានកំណត់
    ពីរត្រៃកាត់បត់តាមតម្រា
    បីព្រះសង្ឃត្រូវចាំវស្សា
    គ្រប់បីមាសាទើបក្រាលគ្រង ។
    កថិនទូលត្រៃដៃទ្រពាន
    កសាងធម្មយានធ្វើស្ពានឆ្លង
    មានសង្គហធម៌ដូចប្អូនបង
    រួបរឹតចំណងផ្សងសច្ចា ។
    ត្រៃប្រគេនសង្ឃផ្ចង់តម្កល់
    ឧទ្ទិសកុសលដល់យាយតា
    លោករស់នៅក្ដីឬមរណា
    ដល់ញាតិកាបុព្វការី ។
    អ្វីដែលប្រាថ្នាសូមដូចប៉ង
    សម្រេចបំណងសម្បត្តិបី
    សូមពុទ្ធបរិស័ទទាំងប្រុសស្រី
    ផ្ចង់តាំងស្មារតីទទួលបុណ្យ ។
    ឲ្យបានចំណែកស្មើៗគ្នា
    សាងធម្មនាវាពេញដោយគុណ
    ឆ្លងសង្សារវដ្ដមិនឲ្យស៊ុន
    ជាទុនតោងត្រើយព្រះនិព្វាន ៕

    សូមអនុមោទនា!
    សូមអនុមោទនាបុណ្យកថិនទាន!
    សូមអនុមោទនា !

    ឧបាសក ហ៊ិម ឆាន់

    ReplyDelete