ខ្មាំងក្នុងខ្លួនបទពាក្យ ៧លោភៈទោសៈកាមកិលេសយើងសាបដាំបេះរៀងរាល់ថ្ងៃដោយមិនដឹងថាវាចង្រៃនេះហើយអត្ថន័យខ្មាំងក្នុងខ្លួន ។ ច្នេះគួរហាត់ពត់លត់ជំរះតាមដីកាព្រះឲ្យខ្ជាប់ខ្ជួនទានសីលភាវនាជាច្បាប់ក្បួនរៀនរំដោះខ្លួនពីវដ្ដៈ ។ដោយ ហ៊ិម ឆាន់បើកភ្នែកពេលណាឱរាញ័រព្យុះព្យោមលោកធម៌នាំខ្វាយខ្វល់លោភៈទោសៈនាំវិលវល់នាំចិត្តអំពល់មិនចេះចប់ ។លោភៈទោសៈជំពាក់ចិត្តដូចជាជ័រស្អិតបិទជាប់ប្រាណពិបាកស្រាយដោះឲ្យអស់បានច្នេះចេះប្រមាណកុំប្រមាទ !!!កិលេសឆ្អាបឆ្អេះបេះពិបាកកើតមានឥតស្រាករាល់យប់ថ្ងៃដុះមើមដើមគល់ក្នុងហឫទ័យច្នេះត្រូវចេះលៃច្នៃដកឫស !!!កិលេសក្នុងខ្លួនពួនសម្ងំត្រូវហាត់ពត់ដំរៀងរាល់ថ្ងៃលាងកាយក្នុងក្រៅដោយខន្តីរំដោះទុក្ខភ័យឆ្លងវដ្ដៈ ។
ខ្មាំងក្នុងខ្លួន
ReplyDeleteបទពាក្យ ៧
លោភៈទោសៈកាមកិលេស
យើងសាបដាំបេះរៀងរាល់ថ្ងៃ
ដោយមិនដឹងថាវាចង្រៃ
នេះហើយអត្ថន័យខ្មាំងក្នុងខ្លួន ។
ច្នេះគួរហាត់ពត់លត់ជំរះ
តាមដីកាព្រះឲ្យខ្ជាប់ខ្ជួន
ទានសីលភាវនាជាច្បាប់ក្បួន
រៀនរំដោះខ្លួនពីវដ្ដៈ ។
ដោយ ហ៊ិម ឆាន់
បើកភ្នែកពេលណាឱរាញ័រ
ព្យុះព្យោមលោកធម៌នាំខ្វាយខ្វល់
លោភៈទោសៈនាំវិលវល់
នាំចិត្តអំពល់មិនចេះចប់ ។
លោភៈទោសៈជំពាក់ចិត្ត
ដូចជាជ័រស្អិតបិទជាប់ប្រាណ
ពិបាកស្រាយដោះឲ្យអស់បាន
ច្នេះចេះប្រមាណកុំប្រមាទ !!!
កិលេសឆ្អាបឆ្អេះបេះពិបាក
កើតមានឥតស្រាករាល់យប់ថ្ងៃ
ដុះមើមដើមគល់ក្នុងហឫទ័យ
ច្នេះត្រូវចេះលៃច្នៃដកឫស !!!
កិលេសក្នុងខ្លួនពួនសម្ងំ
ត្រូវហាត់ពត់ដំរៀងរាល់ថ្ងៃ
លាងកាយក្នុងក្រៅដោយខន្តី
រំដោះទុក្ខភ័យឆ្លងវដ្ដៈ ។