Thursday, 12 November 2015

៣១៣- អ្នកយក អ្នកឲ្យ


1 comment:

  1. អ្នកយក-អ្អកឲ្យ
    បទពាក្យ ៨
    អ្នកយកអ្នកឲ្យ
    សោយសុខដូចគ្នា
    សោមនស្សវេទនា
    ធារពេញសន្ដាន
    កាយចិត្ត សុក្រឹត
    ពិសិដ្ឋក្សេមក្សាន្ដ
    ទ្រព្យតិចតែបាន
    បុណ្យស្មានមិនដល់ ។
    ដោយ ហ៊ិម ឆាន់

    អ្នកឲ្យសោយសុខស្រណុកសាទរ
    ចំណែកអ្នកយក៍ ត្រេកអរសប្បាយ
    នេះហើយជាបុណ្យ ជាទុនទូលស្ពាយ
    ពីត្រើយខាងអាយ ទៅនាយដែលប៉ង ។

    ទេយ្យទានមិនធ្ងន់ តែបុណ្យច្រើនពិត
    បុណ្យកើតពីចិត្ត ពិសិដ្ឋកន្លង
    បុណ្យយកមុខមាត់ សម្បត្តិច្រើនដង
    តែបុណ្យនោះហោង កំពប់ជិតអស់ !!!

    កុសលចេតនាជ្រះថ្លាជាបុណ្យ
    ទោះតិចទ្រព្យធនតែគុណច្រើនខ្ពស់
    មេត្តាករុណាចិត្តថ្លាសប្បុរស
    កិលេសរួញអស់ឃើញកោះឃើញត្រើយ ។
    កើតជាអាវក្រោះពាក់ដោះវដ្ដៈ ។

    អ្នកឲ្យសប្បាយ ចិត្តសាយជ្រះថ្លា
    អ្នកយកវិញណា ចិន្តារីករាយ
    នឹកឃើញពេលណាសោការសាយ
    បុណ្យក្រអូបសាយ វែងឆ្ងាយយូរលង់ ។



    អ្នកឲ្យសប្បាយ ចិត្តសាយជ្រះថ្លា
    អ្នកយកវិញណា ចិន្តារីករាយ
    នេះហើយជាបុណ្យ ជាទុនទូលស្ពាយ
    ពីត្រើយខាងអាយ ទៅនាយត្រើយម្ខាង ។




    ទេយ្យទានតិចទេ
    តែបុណ្យកើនទ្វេ
    ពិសិដ្ឋថ្កានថ្កើង
    បុណ្យយកមុខមាត់
    សម្បត្តិច្រើនឡើង
    តែបុណ្យហើរប៉ើង
    កំពប់បាត់អស់ !!!

    ReplyDelete