Tuesday, 17 November 2015

៣០- សម្លៀកបំពាក់តម្រូវតាមថ្ងៃ


1 comment:

  1. បទពាក្យ ៧
    *** ពណ៌សម្លៀកបំពាក់ស្លៀកតាមថ្ងៃ ***
    សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្អូន អ៊ុច ភិរម្យ
    ដែលបានផ្ដល់នូវឯកសាររបស់លោក PAPILLON ទាក់ទងនឹងពណ៌
    សម្លៀកបំពាក់ដែលត្រូវពាក់តាមថ្ងៃ នឹងធ្វើឲ្យខ្ញុំអាចសរសេរជាកំណាព្យ នេះបាន !!!
    ផ្សព្វផ្សាយដោយគេហដ្ឋាន អភិរក្ស មរតក ព្រះពុទ្ធសាសនា
    ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់/ វ៉ាត ភិរក្ស

    បទពាក្យ ៧
    អាទិត្យក្រហម សមផ្ដាច់គេ
    ពូជពង្សកូនខ្មែរថែទម្លាប់
    ថ្ងៃចន្ទ លឿងទុំ សមល្អគាប់
    រក្សាកេរទ្រព្យប្រពៃណី ។
    អង្គារពណ៌ស្វាយ សាយសម្រស់
    ស្រស់អើយសែនស្រស់រដ្ឋនារី
    ពុធពណ៌ស៊ីលៀប សមសោភី
    ជាលក្ខណ៍នារីធីតាខ្មែរ ។
    ព្រហស្បិ៍បៃតង ចងចាំច្បាស់
    ត្រចង់ត្រចះដូចដួងខែ
    សុក្រខៀវចាស់ ខ្ចី ស្រីថួនថែ
    ទម្លាប់ពុកម៉ែពីបុរាណ ។
    ថ្ងៃសៅរ៍ព្រីងទុំគួរគយគន់
    ស្រស់ស្អាតស្រទន់ហួសការស្មាន
    ស្លៀកពណ៌តាមថ្ងៃត្រូវលំអាន
    ពាក្យចាស់ថាបានក្សាន្តសុខា ។
    ពណ៌មាស សម្រាប់ព្រះរាជា
    ពណ៌ ស សោភាចាស់យាយតា
    ពណ៌ខ្មៅ កាន់ទុក្ខសពមរណា
    ទៅតាមតម្រាបុរាណអើយ ! ៕
    ដោយ ហ៊ិម ឆាន់

    ReplyDelete