Tuesday, 24 November 2015

៣១៦- សុខចិត្ត


1 comment:

  1. សុខចិត្ត
    សុខចិត្តគឺព្រមទទួលយក
    នូវអ្វីដែលមកដល់ប្រាកដ
    តាមហេតុបច្ច័យច្នៃកំណត់
    ផ្អែមឬជូរចត់អត់ទោមនស្ស ។
    ដោយ ហ៊ិម ឆាន់

    សុខចិត្តព្រមបានពិតក្សាន្ដឥតមោះ
    ទោះគ្មានអ្វីសោះក៏មិនខ្វាយខ្ខល់
    រស់នឹងអ្វីមានចាកព្រួយកង្វល់
    សុខសាន្តនិមលព្រោះតែមិនខ្វះ ។

    សុខចិត្តគឺពិតឥតខ្វល់ខ្វាយ
    ចិត្តមិនរាយមាយលោភចង់បាន
    រស់នឹងអ្វីមានស្ងប់សុខសាន្ត
    រស់នៅក្សេមក្សាន្ដព្រោះសុខចិត្ត ។

    រស់នឹងអ្វីមានក្សាន្ដក្នុងចិត្ត
    មិនពិបាកគិតកង្វះគ្មាន
    លោភៈខ្វាយខ្វល់មិនរុករាន
    ចិត្តកាយក្សេមក្សាន្ដសម្រាន្ដស្ងប់ ។


    តែសុខចិត្តហើយនឹងស្បើយភ័យ
    ព្រមតាមបច្ច័យនឹងហេតុផល
    ចិត្តសុខសាន្តស្ងប់បញ្ចប់ខ្វល់
    ដាច់ឫសដាច់គល់កាមកិលេស ។




    សុខចិត្តព្រមបានក្សេមក្សាន្ដមែនពិត
    មិនពិបាកចិត្តគិតរឿងស្រមៃ
    លោភៈទោសៈមិននាំខ្វល់ខ្វាយ
    សប្បាយទាំងកាយរីករាយទាំងចិត្ត ។

    ReplyDelete