Sunday, 6 March 2016

៣៣៩- ឈ្នះ និង ចាញ់


1 comment:

  1. ឈ្នះ និង ចាញ់
    បទពាក្យ ៧
    ខន្តីធម៌ព្រះ ឈ្នះទោសៈ
    ល្ងង់ខ្លៅមោហៈ ចាញ់បញ្ញា
    ព្រះធម៌ច្បងច្បាស់ ឈ្នះតណ្ហា
    ប្រុសស្អាតសង្ហា ចាញ់លក្ខណ៍ស្រី ។
    ពន្លឺភ្លឺថ្លា ឈ្នះងងឹត
    ពស់វែកមានឫទ្ធិ ចាញ់ស្ការព្រៃ
    កង្វេរខ្លីតូច ឈ្នះដំរី
    ថ្ងៃពេញរស្មី ចាញ់ពពក ។
    ធម្មទានំ ឈ្នះអស់ទាន
    ជម្ងឺស្រេកឃ្លាន ចាញ់បរិភោគ
    ថ្នាំល្អស័ក្តិសិទ្ធិ ឈ្នះមេរោគ
    ច្រអូសងុយងោក ចាញ់ឆន្ទៈ ។
    ព្រះធម៌អមតៈ ឈ្នះអវិជ្ជា
    វដ្ដសង្សារ ចាញ់ធម្មចក្ក
    គំនិតគ្នាច្រើន ឈ្នះពីរនាក់
    ចេះភូតអស់ថ្នាក់ ចាញ់អាត្មា ។
    អំណោយឲ្យទាន ឈ្នះកំណាញ់
    ស្អប់ក្នាញ់ស្រឡាញ់ ចាញ់ មេត្តា
    ចិត្តបុណ្យតែង ឈ្នះបាបវេរា
    កលល្បិចពួកមារ ចាញ់រិះត្រិះ ។
    ផេះឥតប្រយោជន៍ ឈ្នះអង្ក្រង
    ដែករឹងចំបង ចាញ់ឫទ្ធិច្រែះ
    បង្ហៀរតូចល្អិត ឈ្នះសត្វសេះ
    ប្រមាទប្រហែស ចាញ់គ្រប់យ៉ាង ៕
    ដោយ ហ៊ិម ឆាន់

    ចំណង់ចង់ទៅ ឈ្នះទាញទប់
    តណ្ហាងុលងុបនាំវិបរិត
    ចាំងកាប់តាំងៗចាញ់បិតចិត
    ស្អាតល្អសុចរិតឈ្នះអាក្រក់ !!!

    អាក្រក់កករមិនស្ថិតស្ថេរ
    ចាញ់ក្ដីល្អទេ ត្រូវប្រឹងសាង
    កុហកចាញ់ស្មោះ កុំក្អេងក្អាង
    អំនួតអួតអាងចាញ់ ពាក្យពិត។ កង មាស

    ReplyDelete