Saturday, 26 March 2016

៣៤៥-​ កម្មតាមមិនឈប់


1 comment:

  1. កម្មតាមមិនឈប់
    ផឹកទឹកមួយក្អឹកបាត់ស្រេកមួយភ្លែត
    បាយមួយចំអែតឆ្អែតបានមួយថ្ងៃ
    ប្រសើរយូរលង់កេរ្តិ៍ឈ្មោះប្រពៃ
    តាមទៅភពថ្មីកម្មដែលបានសាង ។
    ដោយ ហ៊ិម ឆាន់
    សាធុ ! កាព្យ ត លំអ ដោយន័យ
    ប្រសើរប្រពៃអត្ថរសខ្លឹមសារ
    សូមសុខចំរើនកើនធនទ្រព្យា
    អ្វីដែលប្រាថ្នាសូមបានដូចប៉ង !!!

    គេងលក់មួយភ្លែតឆ្អែតមួយរយៈ
    ដាច់ខែបើកប្រាក់ចាយមួយអាទិត្យ
    ម៉ែស្រឡាញ់កូនស្នេហ៍មួយជីវិត
    ពួកជនទុច្ចរិតលក់ជាតិមិនឈប់ !!!

    កម្មមានកម្លាំងខ្លាំងគ្មានអ្វីស្មើ
    កម្មជាជណ្ដើរឡើងចុះយ៉ាក-ស្រួល
    កម្មកៀបអ្នកធ្វើឲ្យត្រូវទទួល
    កម្មតាមសម្រួលរហូតភពថ្មី !!!

    កម្មតាមមិនណាយជិតឆ្ងាយមិនចោល
    កម្មដូចស្រមោលបោលតាមទាញទាក់
    កម្មតែងឲ្យផលមិនដែលលៀមលាក់
    កម្មគឺជាធ្នាក់ទាក់កើតទាក់ស្លាប់ !!!

    សាធុ ! ក្មួយស្រីប្រពៃពេកណាស់
    កម្មគឺជាម្ចាស់ចាត់ចែងជីវិត
    កម្មមិនចេះទ្រាន់កាត់ក្ដីជីវិត
    ច្នេះត្រូវប្រព្រឹត្តសុចរិតក្នុងធម៌ !!!

    កម្មតែងកាត់ក្ដីយុត្តិធម៌ឥតល្អៀង
    កម្មកាត់ទាត់ទៀងតាមច្បាប់ធម៌ក្រង
    កម្មចេះបែងចែកគុណបូកដកសង
    កម្មជាចម្បងនៃច្បាប់ធម្មជាតិ !!!

    ReplyDelete