Saturday, 26 March 2016

៣៤២- មនុស្សរុយ


1 comment:

  1. *** មនុស្សរុយ ***
    សត្វរុយនាំរោគ ចង្រៃស្មោកគ្រោក
    ដល់គ្រប់ទីស្ថាន រុយទំទីណា
    ផ្ដល់ក្ដីរំខាន សត្វល្អិតតិរច្ឆាន
    នាំទុក្ខភ័យសោក ។
    រីឯមនុស្សរុយ សំដីឆ្អេះស្អុយ
    មារយាទទាបថោក ចាក់ចុចឆ្កឹះឆ្កៀល
    តិះដៀលកោកៗ សំដីនាំមក
    តែការប្រេះឆា ។
    រុយរោមលាមក ហើរមកទំថ្ពក់
    លើម្ហូបអាហារ ឆ្លងភាពមិនស្អាត
    ខូចខាតខកការណ៍ បង្ករោគា
    មិនអាចប្រមាណ ។
    ឯមនុស្សរុយវិញ នាំទុក្ខទោម្នេញ
    ដល់បរិស្ថាន ប្រឹងថ្កោលទោសគេ
    ប្រាប់អស់សន្ដាន ទោសខ្លួនពេញប្រាណ
    មិនខ្ចីរិះឈ្វេង ។
    ឱ! មនុស្សរុយអើយ គួរកុំគិតឡើយ
    ខឹងស្អប់អ្នកផ្សេង ឈប់មើលទោសគេ
    តែមើលខ្លួនឯង ផុតក្តីហួងហែង
    ស្វែងឃើញស្ងប់សុខ ៕
    ដោយ ហ៊ិម ឆាន់
    មនុស្សរុយនាំគ្រោះ រាស្ត្រគ្មានសក្ដិយស
    រស់នៅយ៉ាកយ៉ាប់ មនុស្សរុយព្រួសពិស
    វាយចងសម្លាប់ គ្មានគិតពីច្បាប់
    ជាតិ/សាសនាទេ ។
    លាមកសព្វសត្វ បួនដប់ថ្ងៃបាត់
    ស្ងប់ស្ងាត់ក្លិនស្អុយ រីឯអំពើ
    ទង្វើមនុស្សរុយ ស្អុយសែនមហាស្អុយ
    តជាប់សាវតារ ។
    ក្លិនស្អុយទាំងឡាយ មិនអាចសាយភាយ
    បញ្ច្រាសខ្យល់ទេ ឯក្លិនមនុស្សរុយ
    ស្អុយកើនឡើងទ្វេ

    មនុស្សរុយនាំគ្រោះ រាស្ត្រគ្មានសក្ដិយស
    រស់ភ័យញាប់ញ៍រ មនុស្សរុយព្រួសពិស
    ប្រហារលាបណព៌ គ្មានទេគុណធម៍
    មិនគោរពច្បាប់ ។
    លាមកសព្វសត្វ បួនដប់ថ្ងៃបាត់
    ស្ងប់ស្ងាត់ក្លិនអស់ រីឯអំពើ
    មនុស្សរុយនាំគ្រោះ ស្អុយកេរ្តិ៍ឆ្អាបឈ្មោះ
    តជាប់សាវតារ ។


    អ្នកនៅលើខ្យល់ ក្លិនស្អុយមិនដល់
    រស់នៅសុខជា រីឯទង្វើ
    មនុស្សរុយពាលា នាំទុក្ខគ្រប់គ្រា
    ប្រជារងទុក្ខ ។

    អរគុណពេកពិត ដែលធម្មមិត្ត
    ចូលរួមហូរហែ សូមឲ្យចិត្តមនុស្ស
    ស្គាល់ខុសចេះកែ ក្នុងចិត្តគិតតែ
    ស្នេហ៍សន្តិភាព ។

    ReplyDelete