Sunday, 6 March 2016

៤៣- លំអជីវិត



1 comment:

  1. លំអជីវិត
    បទពាក្យ ៨
    ទឹកមុខញញឹមលំអ រាសី
    សក់កាត់ម៉ូតថ្មីលំអ កេសា
    លាបក្រែមថែមម្សៅលំអ ភក្ត្រា
    សំពត់ពស្ត្រាលំអ រាងរៅ ។
    ធ្មេញល្អសោភាលំអ សំណើច
    ស្លៀកសំពត់ខើចលំអ គល់ភ្លៅ
    ផ្ទះធំស្រណុកលំអ លំនៅ
    ញាតិមិត្តពង្សផៅលំអ វង្សា ។
    សំដីរាបសាលំអ មារយាទ
    ស្រីស្រស់ប្រុសស្អាតលំអ ស្នេហា
    កូនប្រុសកូនស្រីលំអ គ្រួសារ
    ឧត្តមភរិយាលំអ ស្វាមី ។
    ទន់ភ្លន់សុភាពលំអ ចរិត
    រុក្ខជាតិប្រណីតលំអ ទឹកដី
    ពន្លឺសុរិយាលំអ លោកិយ
    ច័ន្ទ្រពេញបូណ៌មីលំអ វេហាស៍ ។
    ព្រហ្មវិហារធម៌លំអ ចិត្តម្តាយ
    មាសពេជ្រឆើតឆាយលំអ កាយា
    ភូតភរកុហកលំអ ហោរា
    ម៉ឺងម៉ាត់សាច់ការលំអ សច្ចៈ ។
    សមាធិភាវនាលំអ បញ្ញា
    ចិត្តចាកអត្តាលំអ ត្រៃលក្ខណ៍
    បរិយត្តិបដិបត្តិលំអ ពុទ្ធចក្រ
    ម្លប់ត្រៃរតនៈលំអ សង្ខារ ៕
    ដោយ ហ៊ិម ឆាន់



    ReplyDelete