តក់ៗធ្វើទានមានមេត្តា អត់ប៉ងប្រាថ្នាតបស្នងគុណចាគៈចេតនាជាដើមទុន ទូលស្ពាយរែកពុនទៅលោកនាយ ។តក់ៗធ្វើសីលជាប្រចាំ វៀរចាកបាបកម្មផងទាំងឡាយសីលប្រាំកាន់ជាប់មិនដាច់ធ្លាយ សំអាត ចិត្ត កាយ វចីកម្ម ។តក់ៗរៀនធ្វើសមាធិ ជម្រះអស្មិប្រកាន់មាំតាមបែបតាមបទតាមលំនាំ ខន្តីអត់ទ្រាំបានស្ងប់ចិត្ត ។ តក់ៗរៀនធ្វើវិបស្សនា យកបញ្ញាថ្លាឆ្ការចាំងចិតកិលេសតណ្ហារៀវរីងស្វិត សតិសុក្រឹតស្គាល់ធម្មៈ ។តក់ៗរៀនធម៌ស្តាប់ដីកា អង្គព្រះសាស្តាអរហន្តៈស្គាល់ផ្លូវត្រូវដើរសម្មាមគ្គ លះអស់ជំពាក់អស់អត្តា ។តក់ៗតូចតិចច្បិចយកផល សាងបុណ្យកុសលតាមសទ្ធាវៀរចាកប្រព្រឹត្តបាបវេរា ចិត្តផូរផង់ថ្លាសុខស្ងប់អើយ ៕ ដោយ ហ៊ិម ឆាន់ តក់ៗសន្យំខំធ្វើបុណ្យតក់ៗកើតគុណសន្សំទុកតក់ៗធ្វើទានប្រើថ្ងៃមុខតក់ៗបានសុខព្រោះសាងបុណ្យ ..តក់ៗច្រើនតិចមិនបង្ខំតក់ៗសន្សំអំពើល្អតក់ៗតូចតិចច្បិចបន្តតក់ៗឃើញធម៌នៅក្នុងកាយ !!!តក់ៗតិចទេតែថ្លៃថ្លាព្រោះជាចេតនាថ្លាប្រណីតសម្មាសទ្ធាពីទ្វារចិត្តទ្វារបាបខំបិតបើកខាងបុណ្យ ។
តក់ៗធ្វើទានមានមេត្តា
ReplyDeleteអត់ប៉ងប្រាថ្នាតបស្នងគុណ
ចាគៈចេតនាជាដើមទុន
ទូលស្ពាយរែកពុនទៅលោកនាយ ។
តក់ៗធ្វើសីលជាប្រចាំ
វៀរចាកបាបកម្មផងទាំងឡាយ
សីលប្រាំកាន់ជាប់មិនដាច់ធ្លាយ
សំអាត ចិត្ត កាយ វចីកម្ម ។
តក់ៗរៀនធ្វើសមាធិ
ជម្រះអស្មិប្រកាន់មាំ
តាមបែបតាមបទតាមលំនាំ
ខន្តីអត់ទ្រាំបានស្ងប់ចិត្ត ។
តក់ៗរៀនធ្វើវិបស្សនា
យកបញ្ញាថ្លាឆ្ការចាំងចិត
កិលេសតណ្ហារៀវរីងស្វិត
សតិសុក្រឹតស្គាល់ធម្មៈ ។
តក់ៗរៀនធម៌ស្តាប់ដីកា
អង្គព្រះសាស្តាអរហន្តៈ
ស្គាល់ផ្លូវត្រូវដើរសម្មាមគ្គ
លះអស់ជំពាក់អស់អត្តា ។
តក់ៗតូចតិចច្បិចយកផល
សាងបុណ្យកុសលតាមសទ្ធា
វៀរចាកប្រព្រឹត្តបាបវេរា
ចិត្តផូរផង់ថ្លាសុខស្ងប់អើយ ៕
ដោយ ហ៊ិម ឆាន់
តក់ៗសន្យំខំធ្វើបុណ្យ
តក់ៗកើតគុណសន្សំទុក
តក់ៗធ្វើទានប្រើថ្ងៃមុខ
តក់ៗបានសុខព្រោះសាងបុណ្យ ..
តក់ៗច្រើនតិចមិនបង្ខំ
តក់ៗសន្សំអំពើល្អ
តក់ៗតូចតិចច្បិចបន្ត
តក់ៗឃើញធម៌នៅក្នុងកាយ !!!
តក់ៗតិចទេតែថ្លៃថ្លា
ព្រោះជាចេតនាថ្លាប្រណីត
សម្មាសទ្ធាពីទ្វារចិត្ត
ទ្វារបាបខំបិតបើកខាងបុណ្យ ។