អម្រែកជីវិតអម្រែកលើស្មា ម៉ែធ្ងន់ប៉ុនណា ម៉ែទ្រាំដោយស្ម័គ្រម៉ែស៊ូខន្តី ម៉ែពារឧបសគ្គ ម៉ែមិនព្រមដាក់ ធុរៈចិញ្ចឹម ។អម្រែកលើស្មា ម៉ែមិនរួញរា ម៉ែនៅបប្រឹមម៉ែផ្ដល់កក់ក្ដៅ ម៉ែឲ្យសង្ឃឹម ម៉ែនៅញញឹម ញ៉ាងសុខដល់កូន ។អម្រែកម៉ែធ្ងន់ ម៉ែទ្រាំអត់ធន់ ម៉ែវារម៉ែលូនម៉ែប្រឹងទាំងឈឺ ម៉ែស៊ូព្រោះកូន ម៉ែធ្វើជាក្បូន ឲ្យកូនហែលឆ្លង ។អម្រែកធ្ងន់ណាស់ ម៉ែប្រឹងបង្រះ ទាំងចាស់កោងខ្នងម៉ែខំត្រដរ បន្តរ៉ាប់រង ម៉ែប្រឹងចម្លង ចងស្ពានវាសនា ។អម្រែកជីវិត ម៉ែយកកាយចិត្ត ម៉ែយកវាចាបំពេញនាទី ដោយព្រហ្មចារ្យ ស្អួនគ្រងបុត្រភ្ងា ស្វែងរកត្រើយសុខ ៕ អម្រែកអ្នកមែ៉ ធ្ងន់ហួសប្រមាណមិនអាចប្រៀបបាន ធ្ងន់ជាងប្រថពីរែកពន្ធកូនស្ងួន ដោយស្មាទាំងពីរបំពេញនាទី ជាម្តាយដ៏ល្អ។ sreymol Som ថ្វីអម្រែកធ្ងន់តែធន់ទឹកចិត្តមេត្តាអាណិតពិតកូនប្រុសស្រីតស៊ូលំបាកមិនថាយប់ថ្ងៃអោយតែកូនថ្លៃបានរស់សុខា។ Mony pka Keoគុណម៉ែសែនធ្ងន់ពន់ពេកក្រៃគុណម៉ែទោះលៃសងពុំអស់គុណម៉ែចិញ្ចឹមដោយចិត្តស្មោះគុណម៉ែថែរអស់រាល់រូបកូន។ Ly Sambath
ReplyDeleteអម្រែកជីវិត
អម្រែកលើស្មា ម៉ែធ្ងន់ប៉ុនណា ម៉ែទ្រាំដោយស្ម័គ្រ
ម៉ែស៊ូខន្តី ម៉ែពារឧបសគ្គ ម៉ែមិនព្រមដាក់
ធុរៈចិញ្ចឹម ។
អម្រែកលើស្មា ម៉ែមិនរួញរា ម៉ែនៅបប្រឹម
ម៉ែផ្ដល់កក់ក្ដៅ ម៉ែឲ្យសង្ឃឹម ម៉ែនៅញញឹម
ញ៉ាងសុខដល់កូន ។
អម្រែកម៉ែធ្ងន់ ម៉ែទ្រាំអត់ធន់ ម៉ែវារម៉ែលូន
ម៉ែប្រឹងទាំងឈឺ ម៉ែស៊ូព្រោះកូន ម៉ែធ្វើជាក្បូន
ឲ្យកូនហែលឆ្លង ។
អម្រែកធ្ងន់ណាស់ ម៉ែប្រឹងបង្រះ ទាំងចាស់កោងខ្នង
ម៉ែខំត្រដរ បន្តរ៉ាប់រង ម៉ែប្រឹងចម្លង
ចងស្ពានវាសនា ។
អម្រែកជីវិត ម៉ែយកកាយចិត្ត ម៉ែយកវាចា
បំពេញនាទី ដោយព្រហ្មចារ្យ ស្អួនគ្រងបុត្រភ្ងា
ស្វែងរកត្រើយសុខ ៕
អម្រែកអ្នកមែ៉ ធ្ងន់ហួសប្រមាណ
មិនអាចប្រៀបបាន ធ្ងន់ជាងប្រថពី
រែកពន្ធកូនស្ងួន ដោយស្មាទាំងពីរ
បំពេញនាទី ជាម្តាយដ៏ល្អ។ sreymol Som
ថ្វីអម្រែកធ្ងន់តែធន់ទឹកចិត្ត
មេត្តាអាណិតពិតកូនប្រុសស្រី
តស៊ូលំបាកមិនថាយប់ថ្ងៃ
អោយតែកូនថ្លៃបានរស់សុខា។ Mony pka Keo
គុណម៉ែសែនធ្ងន់ពន់ពេកក្រៃ
គុណម៉ែទោះលៃសងពុំអស់
គុណម៉ែចិញ្ចឹមដោយចិត្តស្មោះ
គុណម៉ែថែរអស់រាល់រូបកូន។ Ly Sambath