Sunday, 6 March 2016

៣៤០- ស្ដាប់ម៉ែណ៎ាកូន !


1 comment:

  1. *** ស្ដាប់ម៉ែណ៎ាកូន ! ***
    ផ្សព្វផ្សាយដោយគេហដ្ឋាន អភិរក្ស មរតក ព្រះពុទ្ធសាសនា
    ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
    បទពាក្យ ៨
    កូនអើយកូនស្រីមេត្រីផ្កាស្លា
    កូនកុំស្នេហាបាច់ផ្កាប្រុសឲ្យ
    កូនគិតមុនគូរកុំឲ្យថ្លោះធ្លោយ
    កូនកុំបណ្តោយតាមបញ្ចក្ខន្ធ ។
    កូនរៀនអត់ទោសឲ្យអ្នកធ្វើខុស
    កូនរៀនសន្ដោសខំលះប្រកាន់
    កូនមើលខ្លួនឯងកែខុសឲ្យទាន់
    កូនចេះធុញទ្រាន់នឹងពាក្យនាំឈ្លោះ ។ កូនចេះទន់ភ្លន់តែត្រូវរឹងមាំ កូនរៀនអត់ទ្រាំពាក្យដៀលទ្រគោះ
    កូនមានខន្តីប្រណីសប្បុរស
    កូនត្រូវរៀនរស់ក្នុងសុខក្នុងទុក្ខ ។
    កូនចេះរាប់ញាតិកុំឃ្លាតសច្ចៈ
    កូនកុំយកប្រាក់ធ្វើជាប្រមុខ
    កូនមានកតញ្ញូគុណម្តាយឪពុក
    កូនចេះដាក់ទុកទ្រព្យកេរមេបា ។
    កូនត្រូវស្នេហ៍ជាតិមាតុភូមិយើង
    កូនលើកតម្កើងពូជពង្សខេមរា
    កូនខំការពារកេរគល់ដូនតា
    កូនខំរក្សាប្រពៃណីជាតិ ។
    កូនរៀនតាមព្រះឲ្យឈ្នះខ្លួនឯង
    កូនផុតវង្វេងជួបព្រះធម្មធាតុ
    កូនរៀនធម៌អាថ៌កុំឲ្យរវាត
    កូននឹងផុតឃ្លាតចាកទុក្ខទាំពួង ៕
    ដោយ ហ៊ិម ឆាន់
    កូនគប់បណ្ឌិតរាប់មិត្តជាគុណ
    កូនខំសាងបុណ្យបិទបាបឲ្យជិត
    កូនចេញឲ្យឆ្ងាយពីបាបមិត្ត
    កូនចេះអាណិតដល់អ្នកក្រីក្រ ។

    កូនបដិបត្តិនូវត្រៃសិក្ខា
    កូនយកបញ្ញាឆ្ការផ្លូវឲ្យល្អ
    កូនខំបណ្ដុះនូវគុណធម៌
    កូនកុំញាប់ញ័រនិងព្យុះលោកិយ ។

    កូនដើរតាមព្រះជំរះមន្ទិល
    កូនកុំត្អូញខ្ជិលចាំចាស់រៀនធម៌
    កូនរៀនពីក្មេងទើបចេះចាំល្អ
    កូនអើយព្រះធម៌បរិសុទ្ធគ្មានហ្មង ។

    កូនដើរតាមព្រះឈ្នះមន្ទិល
    កូនកុំត្អូញខ្ជិលខំលកលៃ
    កូនខំពីក្មេងទើបប្រពៃ
    កូនត្រាប់ទ្រឹស្តីខ្លួនពឹងខ្លួន ។

    ReplyDelete