*** អម្រែកជីវិត ***ផ្សព្វផ្សាយដោយគេហដ្ឋានអភិរក្ស មរតក ព្រះពុទ្ធសាសនា ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់/ វ៉ាត ភិរក្ស បទកាគតិអម្រែកលើស្មា ម៉ែសែនហានក្លា ម៉ែទ្រាំដោយស្ម័គ្រម៉ែស៊ូខន្តី ម៉ែពារឧបសគ្គ ម៉ែមិនព្រមដាក់ ធុរៈចិញ្ចឹម ។ ដោយ ហ៊ិម ឆាន់អម្រែកលើស្មា ម៉ែមិនរួញរា ម៉ែនៅបប្រឹម ម៉ែផ្ដល់កក់ក្ដៅ ម៉ែឲ្យសង្ឃឹម ម៉ែនៅញញឹមញ៉ាងសុខដល់កូន ។អម្រែកម៉ែធ្ងន់ ម៉ែទ្រាំអត់ធន់ ម៉ែវារម៉ែលូន ម៉ែប្រឹងទាំងឈឺ ម៉ែស៊ូព្រោះកូន ម៉ែធ្វើជាក្បូនឲ្យកូនហែលឆ្លង ។អម្រែកធ្ងន់ណាស់ ម៉ែប្រឹងបម្រះ ទាំងចាស់កោងខ្នង ម៉ែខំត្រដរ បន្តរ៉ាប់រង ម៉ែប្រឹងចម្លងចងស្ពានវាសនា ។អម្រែកជីវិត ម៉ែយកកាយចិត្ត ម៉ែយកវាចា បំពេញនាទី ដោយព្រហ្មចារ្យ ស្អួនគ្រងបុត្រភ្ងាស្វែងរកត្រើយសុខ ៕អម្រែកធ្ងន់ណាស់ ម៉ែប្រឹងបម្រះ ឲ្យកូនល្ហែល្ហើយ ម៉ែគិតកូនណាស់ មិនដែលភ្លេចឡើយ ច្នេះកូនៗអើយសូមកុំភ្លេចម៉ែ ។Kang Meas ម៉ែរែកម៉ែពន់មិនខ្លាចស្រាលធ្ងន់ព្រលប់ព្រលឹមមិនខ្លាចលំបាកតោកយ៉ាកឥតផ្ទឹមឲ្យកូនត្រូវត្រឹមចិញ្ចឹមបុត្រភ្ងា។ កុល ស្ដ្រី អម្រែកអ្នកម៉ែលោកប្រឹងគ្មានល្ហែព្រោះតែកូនៗលំបាកយ៉ាងណាស្មាម៉ែសណ្ដូនជាទូកជាក្បូនជូនកូនរកត្រើយ ។
*** អម្រែកជីវិត ***
ReplyDeleteផ្សព្វផ្សាយដោយគេហដ្ឋាន
អភិរក្ស មរតក ព្រះពុទ្ធសាសនា
ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់/ វ៉ាត ភិរក្ស
បទកាគតិ
អម្រែកលើស្មា
ម៉ែសែនហានក្លា
ម៉ែទ្រាំដោយស្ម័គ្រ
ម៉ែស៊ូខន្តី
ម៉ែពារឧបសគ្គ
ម៉ែមិនព្រមដាក់
ធុរៈចិញ្ចឹម ។
ដោយ ហ៊ិម ឆាន់
អម្រែកលើស្មា ម៉ែមិនរួញរា
ម៉ែនៅបប្រឹម ម៉ែផ្ដល់កក់ក្ដៅ
ម៉ែឲ្យសង្ឃឹម ម៉ែនៅញញឹម
ញ៉ាងសុខដល់កូន ។
អម្រែកម៉ែធ្ងន់ ម៉ែទ្រាំអត់ធន់
ម៉ែវារម៉ែលូន ម៉ែប្រឹងទាំងឈឺ
ម៉ែស៊ូព្រោះកូន ម៉ែធ្វើជាក្បូន
ឲ្យកូនហែលឆ្លង ។
អម្រែកធ្ងន់ណាស់ ម៉ែប្រឹងបម្រះ
ទាំងចាស់កោងខ្នង ម៉ែខំត្រដរ
បន្តរ៉ាប់រង ម៉ែប្រឹងចម្លង
ចងស្ពានវាសនា ។
អម្រែកជីវិត ម៉ែយកកាយចិត្ត
ម៉ែយកវាចា បំពេញនាទី
ដោយព្រហ្មចារ្យ ស្អួនគ្រងបុត្រភ្ងា
ស្វែងរកត្រើយសុខ ៕
អម្រែកធ្ងន់ណាស់ ម៉ែប្រឹងបម្រះ
ឲ្យកូនល្ហែល្ហើយ ម៉ែគិតកូនណាស់
មិនដែលភ្លេចឡើយ ច្នេះកូនៗអើយ
សូមកុំភ្លេចម៉ែ ។
Kang Meas ម៉ែរែកម៉ែពន់
មិនខ្លាចស្រាលធ្ងន់
ព្រលប់ព្រលឹម
មិនខ្លាចលំបាក
តោកយ៉ាកឥតផ្ទឹម
ឲ្យកូនត្រូវត្រឹម
ចិញ្ចឹមបុត្រភ្ងា។
កុល ស្ដ្រី អម្រែកអ្នកម៉ែ
លោកប្រឹងគ្មានល្ហែ
ព្រោះតែកូនៗ
លំបាកយ៉ាងណា
ស្មាម៉ែសណ្ដូន
ជាទូកជាក្បូន
ជូនកូនរកត្រើយ ។