ចិត្តចង់បះបោរ ! បទកាកគតិចិត្តចែងចរចា ម្ចាស់អើយមេត្តា ពិចារណាផងចិត្តអស់អំណត់ នឿយហត់កន្លង គ្មានទេវ៉ាកង គិតគ្រប់ទាំងអស់ ។គិតគ្មានស្រាកស្រាន្ដ តែមិនដែលបាន រង្វាន់អ្វីសោះរីឯកាយវិញ ម្ចាស់ស្នេហ៍ស្ម័គ្រស្មោះ អលង្ការល្អស្រស់ ប្រោះព្រំកាយា ។មាសពេជ្រចង- ពាក់ កាយស្អាតទាញទាក់ រាគៈតណ្ហាឯចិត្តខ្ញុំវិញ ទោម្នេញខ្លោចផ្សា ម្ចាស់ចង់ពេលណា ចិត្តជួបលាមក ។ចិត្តក្ដៅជ្រុលជ្រប់ បើម្ចាស់ងុលងប់ លោភៈពង្វក់បើម្ចាស់ខឹងវិញ ចិត្តធ្លាក់នរក ចិត្តវង្វេងឈ្លក់ វីវក់ទុក្ខា ។ចិត្តរើបង្រះ ព្រោះចង់ឲ្យម្ចាស់ រៀនត្រៃសិក្ខាគឺសីលសមា- ធិវិបស្សនា ម្ចាស់ឃើញធម៌អាថ៌ ចិត្តថ្លាស្ងប់អើយ ។ ដោយ ហ៊ិម ឆាន់
ចិត្តចង់បះបោរ !
ReplyDeleteបទកាកគតិ
ចិត្តចែងចរចា ម្ចាស់អើយមេត្តា ពិចារណាផង
ចិត្តអស់អំណត់ នឿយហត់កន្លង គ្មានទេវ៉ាកង
គិតគ្រប់ទាំងអស់ ។
គិតគ្មានស្រាកស្រាន្ដ តែមិនដែលបាន រង្វាន់អ្វីសោះ
រីឯកាយវិញ ម្ចាស់ស្នេហ៍ស្ម័គ្រស្មោះ អលង្ការល្អស្រស់
ប្រោះព្រំកាយា ។
មាសពេជ្រចង- ពាក់ កាយស្អាតទាញទាក់ រាគៈតណ្ហា
ឯចិត្តខ្ញុំវិញ ទោម្នេញខ្លោចផ្សា ម្ចាស់ចង់ពេលណា
ចិត្តជួបលាមក ។
ចិត្តក្ដៅជ្រុលជ្រប់ បើម្ចាស់ងុលងប់ លោភៈពង្វក់
បើម្ចាស់ខឹងវិញ ចិត្តធ្លាក់នរក ចិត្តវង្វេងឈ្លក់
វីវក់ទុក្ខា ។
ចិត្តរើបង្រះ ព្រោះចង់ឲ្យម្ចាស់ រៀនត្រៃសិក្ខា
គឺសីលសមា- ធិវិបស្សនា ម្ចាស់ឃើញធម៌អាថ៌
ចិត្តថ្លាស្ងប់អើយ ។
ដោយ ហ៊ិម ឆាន់