កើតមកទទេ ទៅវិញក៏ទទេ ! បទព្រហ្មគីតិចិត្តអើយពេលកើតមក មិនមានយកអ្វីមកសោះឥឡូវផ្លាស់ប្ដូរអស់ ឃើញល្អស្រស់ចង់តែបាន ។ហួងហែងឥតឈរឈប់ ងងុលងប់ឧបាទាន បានមួយចិត្តមិនក្សាន្ដ ចង់តែបានមិនចេះគ្រប់ ។កើនលោភ ក ទោសៈ ជាប់ជំពាក់ស្រឡាញ់ស្អប់ខន្ធ ៥ នាំឲ្យឡប់ ទីបញ្ចប់នៅតែក្រ ។ពេលចិត្តរលត់ទៅ គ្មានអ្វីនៅក្រៅពីធម៌អ្វីចិត្តបង្កើត ក រលាយ ត ឥតសេសសល់ ។ចិត្តអើយគួរយាត្រា តាមមាគ៌ាព្រះទសពល ស្គាល់ហេតុផ្សំនឹងផល ចាកកង្វល់យល់ធម៌ស្ងប់ ៕ ដោយ ហ៊ិម ឆាន់ពេលកើតមកក្ដាប់ដៃបញ្ជាក់ន័យចង់បានមានពេលចិត្តចាកអង្គប្រាណអ្វីដែលមានលាដៃលះ ។ពេលកើតដៃទទេចាកថ្ទៃម៉ែស្រែកយំទារបាត់ឃ្លានចិត្តស្រួលជាភ្ញាក់ពេលណាចង់បានទៀត ។ពេលកើតដៃទទេធំគ្នាន់គ្នេរខំរកទ្រព្យដល់ពេលដែលត្រូវស្លាប់របស់ទ្រព្យឥតប្រយោជន៍ ។
កើតមកទទេ ទៅវិញក៏ទទេ !
ReplyDeleteបទព្រហ្មគីតិ
ចិត្តអើយពេលកើតមក
មិនមានយកអ្វីមកសោះ
ឥឡូវផ្លាស់ប្ដូរអស់
ឃើញល្អស្រស់ចង់តែបាន ។
ហួងហែងឥតឈរឈប់
ងងុលងប់ឧបាទាន
បានមួយចិត្តមិនក្សាន្ដ
ចង់តែបានមិនចេះគ្រប់ ។
កើនលោភ ក ទោសៈ
ជាប់ជំពាក់ស្រឡាញ់ស្អប់
ខន្ធ ៥ នាំឲ្យឡប់
ទីបញ្ចប់នៅតែក្រ ។
ពេលចិត្តរលត់ទៅ
គ្មានអ្វីនៅក្រៅពីធម៌
អ្វីចិត្តបង្កើត ក
រលាយ ត ឥតសេសសល់ ។
ចិត្តអើយគួរយាត្រា
តាមមាគ៌ាព្រះទសពល
ស្គាល់ហេតុផ្សំនឹងផល
ចាកកង្វល់យល់ធម៌ស្ងប់ ៕
ដោយ ហ៊ិម ឆាន់
ពេលកើតមកក្ដាប់ដៃ
បញ្ជាក់ន័យចង់បានមាន
ពេលចិត្តចាកអង្គប្រាណ
អ្វីដែលមានលាដៃលះ ។
ពេលកើតដៃទទេ
ចាកថ្ទៃម៉ែស្រែកយំទារ
បាត់ឃ្លានចិត្តស្រួលជា
ភ្ញាក់ពេលណាចង់បានទៀត ។
ពេលកើតដៃទទេ
ធំគ្នាន់គ្នេរខំរកទ្រព្យ
ដល់ពេលដែលត្រូវស្លាប់
របស់ទ្រព្យឥតប្រយោជន៍ ។