Tuesday, 19 January 2016

៣២៨- មនុស្សចិត្តខ្វាក់


1 comment:

  1. មនុស្សចិត្តខ្វាក់
    បទពាក្យ ៨
    មនុស្សចិត្តខ្វាក់ដូចអារក្សខ្មោច
    ប៉ប៉ាច់ប៉ប៉ោចអសោចពាក្យពេចន៍
    ផ្អែមសំដីក្រៅក្នុងខ្មៅគគ្រិច
    អគតិជានិច្ចភ្លឹកភ្លេច ភ្លីភ្លើ ។
    មនុស្សចិត្តខ្វាក់ដោតចាក់មិនលស់
    សង្គមកើនគ្រោះរង្គោះរង្គើ
    សំដីហួសមាឌចាកឃ្លាតទង្វើ
    អ្វីអ្នកផ្សេងធ្វើមើល៍ឃើញឥតន័យ ។
    មនុស្សចិត្តខ្វាក់ប៉ិនលាក់ពុតត្បុត
    ច្រណែនបំផុតនឹងអ្នកដទៃ
    ការងាររួមទេតែខំបំភ្លៃ
    ថាខ្លួនប៉ិនច្នៃទើបបានល្អផល ។
    មនុស្សចិត្តខ្វាក់មើលប្រាក់កាក់ម្ខាង
    ចំណែករូបរាង ម្ខាងទៀតឥតយល់
    ពេលដោះបញ្ហាច្របូកច្របល់
    ផ្ដល់ទុក្ខកង្វល់ខ្វល់វិបល្លាស ។
    មនុស្សចិត្តខ្វាក់មានអគតិ
    មិច្ឆាទិដ្ឋីអស្មិមានះ
    ទទឹងទទែងកេងយកតែឈ្នះ
    សង្គមប្រទះរឿងវិបរិត ។
    មនុស្សខ្វាក់ភ្នែកសង្វេគតែកាយ
    មិននាំខ្វល់ខ្វាយដល់ញាតិឆ្ងាយជិត
    ឯមនុស្សចិត្តខ្វាក់ជាបាបមិត្ត
    បើស្ម័គ្រនៅជិតពិតនាំកង្វល់ ៕
    ដោយ ហ៊ិម ឆាន់


    ReplyDelete