ធ្វើបុណ្យដាក់បាត្របច្ចូសម័យថ្ងៃរះច្បាស់ ព្រះពុទ្ធជាម្ចាស់យាងទ្រង់បាត្របុរេភត្តកិច្ចមិនរវាត ទៀតទាត់ឱហាតប្រោសសត្វលោក ។យើងបានរាប់បាត្រគ្មានពិភាល់ ដូចដាក់បាត្រផ្ទាល់ព្រះមានជោគជម្រះចិត្តមារដែលស្មោកគ្រោក កុសលបានមកយកធ្វើទុន ។ ថ្ងៃនេះសួស្តីល្អមានភ័ព្វ យើងនាំគ្នារាប់បាត្រយកបុណ្យចិត្តល្អជ្រះថ្លាស្រវាគុណ ទូលស្ពាយរែកពុនឆ្លងសង្សារ ។ចង្ហាន់ដាក់បាត្រលាងស្អាតចិត្ត ឲ្យល្អប្រណីតផូរផង់ថ្លារេចរឹលរៀងរាក់រាគតណ្ហា កើនធម៌មេត្តាសុឆន្ទៈ ។ ទេយ្យទានធនទ្រព្យរៀនលះបង់ ប្រគេនព្រះសង្ឃអង្គសាវកផ្ដួចចិត្តដល់ព្រះមានព្រះភាគ ភក្ដីស្មោះស្ម័គ្ររតនត្រៃ ។តាំងចិត្តផ្ដិតយកកុសលបុណ្យ សង្រួមបន្ទន់ទ្វារទាំងបីត្រួសត្រាយផ្លូវដើរឆ្លងភពបី សូមមាននិស្ស័យនិព្វានហោង ! ។ ដោយ ហ៊ិម ឆាន់
ធ្វើបុណ្យដាក់បាត្រ
ReplyDeleteបច្ចូសម័យថ្ងៃរះច្បាស់ ព្រះពុទ្ធជាម្ចាស់យាងទ្រង់បាត្រ
បុរេភត្តកិច្ចមិនរវាត ទៀតទាត់ឱហាតប្រោសសត្វលោក ។
យើងបានរាប់បាត្រគ្មានពិភាល់ ដូចដាក់បាត្រផ្ទាល់ព្រះមានជោគ
ជម្រះចិត្តមារដែលស្មោកគ្រោក កុសលបានមកយកធ្វើទុន ។
ថ្ងៃនេះសួស្តីល្អមានភ័ព្វ យើងនាំគ្នារាប់បាត្រយកបុណ្យ
ចិត្តល្អជ្រះថ្លាស្រវាគុណ ទូលស្ពាយរែកពុនឆ្លងសង្សារ ។
ចង្ហាន់ដាក់បាត្រលាងស្អាតចិត្ត ឲ្យល្អប្រណីតផូរផង់ថ្លា
រេចរឹលរៀងរាក់រាគតណ្ហា កើនធម៌មេត្តាសុឆន្ទៈ ។ ទេយ្យទានធនទ្រព្យរៀនលះបង់ ប្រគេនព្រះសង្ឃអង្គសាវក
ផ្ដួចចិត្តដល់ព្រះមានព្រះភាគ ភក្ដីស្មោះស្ម័គ្ររតនត្រៃ ។
តាំងចិត្តផ្ដិតយកកុសលបុណ្យ សង្រួមបន្ទន់ទ្វារទាំងបី
ត្រួសត្រាយផ្លូវដើរឆ្លងភពបី សូមមាននិស្ស័យនិព្វានហោង ! ។
ដោយ ហ៊ិម ឆាន់