Monday, 1 February 2016

៣៣៣- គ្រឹះនិងកំពូល


1 comment:

  1. គ្រឹះនិងកំពូល
    បទពាក្យ ៨
    កំពូលខូចបាក់ធ្លាក់មកលើគ្រឹះ
    ឈើរលួយឫសដើមកើតអាស្រូវ
    ដំបូលធ្លាយធ្លុះទទឹកអ្នកនៅ
    ចាស់ថាសំពៅត្រូវពឹងសំប៉ាន ។
    ឈ្លោះគ្នាជាន់លើរង្គើដល់បាត
    អ្នកចេះក្បួនខ្នាតសង្វាតគេចប្រាណ
    ពាលក្លាយបណ្ឌិតមានឫទ្ធិហួសស្មាន
    សង្គមធ្លាប់ក្សាន្ដកើតមានគ្រោះភ័យ ។
    អ្នកលើធ្វើល្អបវរដល់គ្រឹះ
    គល់ដើមស្លឹកឫសរស់ព្រមប្រពៃ
    ផលផ្លែផ្កាមើមសម្បើមឆ្នើមច្នៃ
    រាស្ត្រផុតរីងរៃរស់រានសុខដុម ។
    អ្នកលើធ្វើចោរឃោរឃៅកាប់បាញ់
    លួចឆក់ប្រវ័ញ្ចយកអញជាធំ
    រង្គើករង្គាលរាលដាលរង្គំ
    រាស្ត្ររងទុក្ខធំសង្គមរង្គោះ ។
    បណ្ឌិតប្រាជ្ញប្រាយផ្សាយរឿងសច្ចៈ
    ត្រូវជួបគ្រោះថ្នាក់ពិបាកនឹងរស់
    អ្នកស្រែកហៃអើសរសើរលើកឈ្មោះ
    ឡើងសក្តិខ្ពស់យសរីរាស្រ្តរស់ព្រួយ ។
    យើងជាកូនខ្មែរត្រូវតែពិចារណ៍
    កាន់ដៃកៀកស្មាដើរដៅទិសមួយ
    កំពូលបែកបាក់បានគ្រឹះទ្រជួយ
    គង់នឹងផុតព្រួយថ្ងៃមួយមិនខាន ៕
    ដោយ ហ៊ិម ឆាន់

    ReplyDelete