Sunday, 17 January 2016

៣២៧ - ធ្វើប្រាណឲ្យមានព្រះ


1 comment:

  1. ធ្វើប្រាណឲ្យមានព្រះ
    បទពាក្យ ៧
    ចង់ក្សាន្ដ ធ្វើប្រាណ ឲ្យមានព្រះ
    ខំលះ ជំរះ ឲ្យឈ្នះចិត្ត
    កិលេស ឆ្អាបឆ្អេះ របេះឫទ្ធិ
    កាយចិត្ត សុក្រឹត ពិសិដ្ឋអង្គ ។
    សុខពិត គឺចិត្ត ថេរថិតស្ងប់
    ធុញថប់ ជីកកប់ បញ្ចប់ចង់
    បង្អាក់ ទោសៈ បំបាក់កង់
    សាងសង់ ស្មោះត្រង់ ផ្ចង់បង្រះ ។
    កាប់ឆ្ការ តណ្ហា ឧបាទាន
    ធ្វើយាន ឆ្លងស្ពាន ច្រានមានះ
    ស្អប់ក្នាញ់ ស្រឡាញ់ ចាញ់តេជះ
    ចិត្តលះ បានឈ្នះ ស្ទះអញឯង ។
    ឈ្នះប្រាណ សុខសាន្ត ចិត្តមានព្រះ
    ស្ងប់ណាស់ ត្រចះ ខះចំបែង
    ចិត្តខ្វាក់ ទោសៈ លោភវង្វេង
    អញឯង រាក់រីង រលីងអើយ ។
    ដោយ ហ៊ិម ឆាន់
    ព្រះធម៌ បវរ លំអចិត្ត
    សុក្រឹត ប្រណីត ស្វិតចំណង់
    ចិត្តកាយ ឃ្លាតឆ្ងាយ រសាយចង់
    ស្មោះត្រង់ ផូរផង់ ផ្ចង់តាមព្រះ ។
    សរីសួស្តីប្រពៃពិត
    គឺចិត្តប្រព្រឹត្ត
    ក្ដីសុខចាកទុក្ខយើងរុករក
    ក្ដីសោកវិយោគមិនចង់បាន
    ប៉ងណាស់ទុកណាស់មិនមានស្រាន្ត
    ព្រោះប្រាណឥតមានព្រះក្នុងចិត្ត ។

    លាងកាយស្រស់ស្រាយតែខាងក្រៅ
    ចិត្តខ្មៅដំបៅនៅស្មោកគ្រោក
    ចង់ក្សាន្ងចិត្តប្រាណត្រូវគ្មានរោគ
    ផុតសោកសុខមកជ្រកកៀកកើយ !!

    ReplyDelete