អគតិ ៤ យ៉ាង បទព្រហ្មគីតិមនុស្សដែលអ្នកចូលចិត្ត មិនគួរគិតថាល្អឆ្នើមមនុស្សដែលអ្នកស្អប់ខ្ពើម មិនគួរឆ្អើមថាអាក្រក់ ។ជួនណាល្អប្រសើរ តែអ្នកមើល៍ឃើញគម្រក់ជួនណាយ៉ាប់កខ្វក់ អ្នកងប់ឈ្លក់ឃើញសមសួន ។នេះមកពីចិត្តអ្នក ជាប់ជំពាក់អគតិបួនទីមួយទោស(១)ក្នុងខ្លួន ធ្លាប់គុំកួនហើយស្អប់គ្នា ។មើលឃើញតែកំហុស ហើយប្រទូស្តខុសតម្រាទីពីរព្រោះស្នេហា គឺឆន្ទា(២)គតិចិត្ត ។ទោះខុសធំប៉ុណ្ណា ឃើញល្អថ្លាព្រោះជិតស្និទ្ធិទីបីខ្មៅងងឹត ចាកការពិតព្រោះមោហៈ(៣) ។ ឃើញខ្មៅថាជាស ឃើញមនុស្សល្អថាជាយក្ស ទីបួនលំអៀងជាក់ ព្រោះចិត្តអ្នកខ្លាចហើយភ័យ(៤) ។ អគតិទាំងបួនយ៉ាង គួរចៀសវាងទើបប្រពៃពេលដោះបញ្ហាអ្វី គួរគប្បីចៀសបាបធម៌ ៕ (១) ទោសាគតិ = លំអៀងព្រោះស្អប់ , (២) ឆន្ទាគតិ = លំអៀងព្រោះស្រឡាញ់(៣) មោហាគតិ = លំអៀងព្រោះល្ងង់ , (៤) ភយាគតិ = លំអៀងព្រោះភ័យខ្លាច
អគតិ ៤ យ៉ាង
ReplyDeleteបទព្រហ្មគីតិ
មនុស្សដែលអ្នកចូលចិត្ត
មិនគួរគិតថាល្អឆ្នើម
មនុស្សដែលអ្នកស្អប់ខ្ពើម
មិនគួរឆ្អើមថាអាក្រក់ ។
ជួនណាល្អប្រសើរ
តែអ្នកមើល៍ឃើញគម្រក់
ជួនណាយ៉ាប់កខ្វក់
អ្នកងប់ឈ្លក់ឃើញសមសួន ។
នេះមកពីចិត្តអ្នក
ជាប់ជំពាក់អគតិបួន
ទីមួយទោស(១)ក្នុងខ្លួន
ធ្លាប់គុំកួនហើយស្អប់គ្នា ។
មើលឃើញតែកំហុស
ហើយប្រទូស្តខុសតម្រា
ទីពីរព្រោះស្នេហា
គឺឆន្ទា(២)គតិចិត្ត ។
ទោះខុសធំប៉ុណ្ណា
ឃើញល្អថ្លាព្រោះជិតស្និទ្ធិ
ទីបីខ្មៅងងឹត
ចាកការពិតព្រោះមោហៈ(៣) ។
ឃើញខ្មៅថាជាស
ឃើញមនុស្សល្អថាជាយក្ស
ទីបួនលំអៀងជាក់
ព្រោះចិត្តអ្នកខ្លាចហើយភ័យ(៤) ។
អគតិទាំងបួនយ៉ាង
គួរចៀសវាងទើបប្រពៃ
ពេលដោះបញ្ហាអ្វី
គួរគប្បីចៀសបាបធម៌ ៕
(១) ទោសាគតិ = លំអៀងព្រោះស្អប់ , (២) ឆន្ទាគតិ = លំអៀងព្រោះស្រឡាញ់
(៣) មោហាគតិ = លំអៀងព្រោះល្ងង់ , (៤) ភយាគតិ = លំអៀងព្រោះភ័យខ្លាច