*** ក្ដីប្រាថ្នាក្រោមចំណារកម្ម ***និពន្ធដោយភិក្ខុវណ្ណគុត្តោ ៖ ស្វាត សាលឿមផ្សព្វផ្សាយដោយគេហដ្ឋាន អភិរក្ស មរតក ព្រះពុទ្ធសាសនាម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស បទពាក្យ ៨ថ្វីបើភ្នំខ្ពស់គង់ទាបជាងស្មៅព្រះសូរ្យសែនក្តៅចាញ់ភ្លើងតណ្ហាខ្យល់ព្យុះព្យោមាចាញ់ព្យុះសង្ខារផ្លូវឆ្ងាយម្តេចម្តាចាញ់សង្សារវដ្ត ។ចិត្តប៉ងប្រាថ្នាបង្កើតទុក្ខំ ប៉ងខ្លាំងទុក្ខខ្លាំងព្រោះមិនទៀងទាត់កម្លាំងកម្មព្រេងចាត់ចែងជួបព្រាត់ឲ្យត្រាច់រង្គាត់ជួនសើចជួនយំ ។រស់ក្នុងលោកីយ៍ចំណីលោកាបើយល់ខ្លឹមសារបញ្ហាតូចធំទោះមិនរួចផុតពីទុក្ខក្តៅងំ គង់អាចសុខដុមព្រោះស្គាល់ការពិត ៕ចិត្តស្មូរកំណាញ់នឹងចាញ់ការឲ្យរៀនធម៌ញយៗនឹងឈ្នះអញឯង សោហ្មងសេចក្ដីក្លាហានឈ្នះខ្លាចចំបែងពន្លឺចាំងចែងឈ្នះអន្ធិកា ។មានឫទ្ធីដូចនាគគង់ចាញ់សត្វគ្រុឌព្រះធម៌បរិសុទ្ធឈ្នះកិលេសមារបញ្ញាយល់ដឹងឈ្នះអវិជ្ជារស្មីសូរិយាចាញ់ពពកបិទ ។ដំរីធំធាត់គង់ចាញ់កង្វេរចងចិត្តជាប់ស្នេហ៍ចាញ់ក្ដីអាណិតពិសដូចពស់វែក ស្ការផ្ដាច់ជីវិតស្និទ្ធ ស្អិតឈ្នះស្រឡាញ់ សូរិយាចាញ់ពពកពស់វេកចាញ់សត្វស្ការដំរីចាញ់កង្វេរ
*** ក្ដីប្រាថ្នាក្រោមចំណារកម្ម ***
ReplyDeleteនិពន្ធដោយភិក្ខុវណ្ណគុត្តោ ៖ ស្វាត សាលឿម
ផ្សព្វផ្សាយដោយគេហដ្ឋាន អភិរក្ស មរតក ព្រះពុទ្ធសាសនា
ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
បទពាក្យ ៨
ថ្វីបើភ្នំខ្ពស់គង់ទាបជាងស្មៅ
ព្រះសូរ្យសែនក្តៅចាញ់ភ្លើងតណ្ហា
ខ្យល់ព្យុះព្យោមាចាញ់ព្យុះសង្ខារ
ផ្លូវឆ្ងាយម្តេចម្តាចាញ់សង្សារវដ្ត ។
ចិត្តប៉ងប្រាថ្នាបង្កើតទុក្ខំ
ប៉ងខ្លាំងទុក្ខខ្លាំងព្រោះមិនទៀងទាត់
កម្លាំងកម្មព្រេងចាត់ចែងជួបព្រាត់
ឲ្យត្រាច់រង្គាត់ជួនសើចជួនយំ ។
រស់ក្នុងលោកីយ៍ចំណីលោកា
បើយល់ខ្លឹមសារបញ្ហាតូចធំ
ទោះមិនរួចផុតពីទុក្ខក្តៅងំ គង់អាចសុខដុមព្រោះស្គាល់ការពិត ៕
ចិត្តស្មូរកំណាញ់នឹងចាញ់ការឲ្យ
រៀនធម៌ញយៗនឹងឈ្នះអញឯង សោហ្មង
សេចក្ដីក្លាហានឈ្នះខ្លាចចំបែង
ពន្លឺចាំងចែងឈ្នះអន្ធិកា ។
មានឫទ្ធីដូចនាគគង់ចាញ់សត្វគ្រុឌ
ព្រះធម៌បរិសុទ្ធឈ្នះកិលេសមារ
បញ្ញាយល់ដឹងឈ្នះអវិជ្ជា
រស្មីសូរិយាចាញ់ពពកបិទ ។
ដំរីធំធាត់គង់ចាញ់កង្វេរ
ចងចិត្តជាប់ស្នេហ៍ចាញ់ក្ដីអាណិត
ពិសដូចពស់វែក ស្ការផ្ដាច់ជីវិត
ស្និទ្ធ ស្អិតឈ្នះស្រឡាញ់
សូរិយាចាញ់ពពក
ពស់វេកចាញ់សត្វស្ការ
ដំរីចាញ់កង្វេរ