Wednesday, 20 January 2016

៣២៩- រហាម


1 comment:

  1. រហាម អ្នកល្មោភលោភកាម រហាមកើន ទោះមានបានច្រើន មិនចេះគ្រប់ អ្នកទ្រង់ធម៌វិញ វិសេសសព្វ ក្សេមក្សាន្ដសុខស្ងប់ ព្រោះគ្រប់គ្រាន់ ។ ដោយ ហ៊ិម ឆាន់

    បដិបត្តិតាមព្រះឈ្នះសត្រូវ
    ឆ្លុះមើលឃើញផ្លូវទៅរកសុខ
    ក្នុងបច្ចុប្បន្ននិងខាងមុខ
    សាងកុសលទុកជង្រុកបុណ្យ ។

    ត្រជាក់កាយចិត្តត្បិតព្រះធម៌
    ចិត្តមិនញាប់ញ័រនិងតណ្ហា
    ហាត់ពត់លត់ដំចិត្តអាត្មា
    យកត្រៃរតនាជាពំនាក់ ។


    មាត់ផ្លូវលំ ជំពាក់ចិត្ត វរមិត្រមួយ
    ល្ងៀងលាស់ត្រួយ ជួយក្តិចបេះ មិនធ្វេសដៃ
    ស្លម្ជូរស្រែ ម៉ែចាត់ចែង សម្តែងថ្វី
    ឆ្ងាញ់តិចអី លៃពមបាយ ក្អាកក្អាយហល់

    ពីរោះឯក ប្លែកអារម្មណ៍ ខិតខំចែក
    ល្អពន់ពេក ញែកអត្ថន័យ ហាស្ដីសម
    ពាក្យប្រាំបួន ជួនរបៀប ដែលរៀបចំ
    ន័យឧត្តម ផ្សំគ្រប់រស ពីរោះណាស់ !!!




    ពីរោះប្លែក ចម្លែក ចែករំលែក
    ល្អពន់ពេក ចេះវែក ញែកសែនសម
    ពាក្យប្រាំបី សំដី ន័យឧត្តម
    ប៉ិនរៀបចំ ខិតខំ ផ្សំគ្រប់គ្រឿង !!!

    ReplyDelete