ញញឹមនឹងបុណ្យ បទពាក្យ ៧ ញញឹមនឹងបុណ្យសែនសមរម្យ ញញឹមដូចព្រហ្មសមប្រណីតញញឹមនឹងបុណ្យ ចេញពីចិត្ត ញញឹមសុក្រឹតឥតមានហ្មង ។ញញឹមនឹងបុណ្យបិទកិលេស ញញឹមស្រាយបេះពៀរចំណងញញឹមនឹងបុណ្យ ត្រូវទំនង ញញឹមឥតឆ្គងជ្រះថ្លាណាស់ ។ញញឹមនឹងបុណ្យ ឥតពុតត្បុត ញញឹមបរិសុទ្ធល្អត្រចះញញឹមនឹងបុណ្យបោច ជំរះ ញញឹមយកឈ្នះបាបនានា ។ញញឹមនឹងបុណ្យ ជ្រះផូរផង់ ញញឹមស្មោះត្រង់ត្រូវមាគ៌ាញញឹមនឹងបុណ្យ ឈ្នះអស់មារ ញញឹមបើកទ្វារធម៌សប្បុរស ។ញញឹមនឹងបុណ្យ ឈ្ងុយគ្រប់ទិសញញឹមដកឫសនូវបាបគ្រោះញញឹមនឹងបុណ្យ ល្អកេរ្តិ៍ឈ្មោះ ញញឹមរៀនរស់ក្នុងលោកិយ ។ញញឹមនឹងបុណ្យ លេចសម្រស់ ញញឹមស្រស់បស់ល្អប្រិមប្រិយញញឹមនឹងបុណ្យ ភ្ជាប់និស្ស័យ បិទទ្វារអវិចីបើកទ្វារសួគ៌ ៕ ដោយ ហ៊ិម ឆាន់ញញឹមក្នុងធម៌ល្អរីករាយញញឹមសប្បាយឆ្ងាយផុតព្រួយ ញញឹមក្នុងធម៌ជាជំនួយ ញញឹមលើកស្ទួយកើនសទ្ធា ។Ji Rithan ញញឹមតិចតួចលួចសរសើរញញឹមឥតដើរប្រើគំនិតញញឹមពេលនេះជួបជុំមិត្តញញឹមពឹងពិតជិតចិត្តល្អ៕ញញឹមក្នុងធម៌សមម៉្លេះទេ ខ្លួនឯង តញញឹមដូចខែសែនបវរញញឹមក្នុងធម៌គួរបន្តញញឹមសាងល្អរស់ក្នុងធម៌ ៕Kang Meas ញញឹមនឹងធ៌ម ចិត្តកុសលញញឹមគ្មានកល ល្អគាប់គួរញញឹមពេញចិត្ត គ្មានហ្មងមួរញញឹមមិនជួ ដោយស្មោះត្រង់ ។Chhann Him Kang Meas ៖ - ញញឹមនឹងធម៌ ល្អអារម្មណ៍ញញឹមលត់ដំតាមដីកាញញឹមរីករាយផ្សាយមេត្តាញញឹមជ្រះថ្លានឹង់បុណ្យទាន ។
ញញឹមនឹងបុណ្យ
ReplyDeleteបទពាក្យ ៧
ញញឹមនឹងបុណ្យសែនសមរម្យ
ញញឹមដូចព្រហ្មសមប្រណីត
ញញឹមនឹងបុណ្យ ចេញពីចិត្ត
ញញឹមសុក្រឹតឥតមានហ្មង ។
ញញឹមនឹងបុណ្យបិទកិលេស
ញញឹមស្រាយបេះពៀរចំណង
ញញឹមនឹងបុណ្យ ត្រូវទំនង
ញញឹមឥតឆ្គងជ្រះថ្លាណាស់ ។
ញញឹមនឹងបុណ្យ ឥតពុតត្បុត
ញញឹមបរិសុទ្ធល្អត្រចះ
ញញឹមនឹងបុណ្យបោច ជំរះ
ញញឹមយកឈ្នះបាបនានា ។
ញញឹមនឹងបុណ្យ ជ្រះផូរផង់
ញញឹមស្មោះត្រង់ត្រូវមាគ៌ា
ញញឹមនឹងបុណ្យ ឈ្នះអស់មារ
ញញឹមបើកទ្វារធម៌សប្បុរស ។
ញញឹមនឹងបុណ្យ ឈ្ងុយគ្រប់ទិស
ញញឹមដកឫសនូវបាបគ្រោះ
ញញឹមនឹងបុណ្យ ល្អកេរ្តិ៍ឈ្មោះ
ញញឹមរៀនរស់ក្នុងលោកិយ ។
ញញឹមនឹងបុណ្យ លេចសម្រស់
ញញឹមស្រស់បស់ល្អប្រិមប្រិយ
ញញឹមនឹងបុណ្យ ភ្ជាប់និស្ស័យ
បិទទ្វារអវិចីបើកទ្វារសួគ៌ ៕
ដោយ ហ៊ិម ឆាន់
ញញឹមក្នុងធម៌ល្អរីករាយ
ញញឹមសប្បាយឆ្ងាយផុតព្រួយ
ញញឹមក្នុងធម៌ជាជំនួយ
ញញឹមលើកស្ទួយកើនសទ្ធា ។
Ji Rithan ញញឹមតិចតួចលួចសរសើរ
ញញឹមឥតដើរប្រើគំនិត
ញញឹមពេលនេះជួបជុំមិត្ត
ញញឹមពឹងពិតជិតចិត្តល្អ៕
ញញឹមក្នុងធម៌សមម៉្លេះទេ ខ្លួនឯង ត
ញញឹមដូចខែសែនបវរ
ញញឹមក្នុងធម៌គួរបន្ត
ញញឹមសាងល្អរស់ក្នុងធម៌ ៕
Kang Meas ញញឹមនឹងធ៌ម ចិត្តកុសល
ញញឹមគ្មានកល ល្អគាប់គួរ
ញញឹមពេញចិត្ត គ្មានហ្មងមួរ
ញញឹមមិនជួ ដោយស្មោះត្រង់ ។
Chhann Him Kang Meas ៖ - ញញឹមនឹងធម៌ ល្អអារម្មណ៍
ញញឹមលត់ដំតាមដីកា
ញញឹមរីករាយផ្សាយមេត្តា
ញញឹមជ្រះថ្លានឹង់បុណ្យទាន ។