Wednesday, 2 July 2014

២០៥- ឧបេក្ខាចិត្ត


1 comment:

  1. ឧបេក្ខាចិត្ត ( បទពាក្យ ៧ )...
    ... ដោយ ហ៊ិម ឆាន់ ...
    អត្តភាពសព្វសត្តនិករ
    មានតែរូបធម៌ហើយនិងនាម
    ខ័ន្ធប្រាំសាងកម្មបង្កើតកាម
    បុណ្យបាបវិលតាមក្នុងវដ្តៈ ។
    វិញ្ញាណសញ្ញាចារដឹងយល់
    វេទនាសម្គាល់តាមជាន់ថ្នាក់
    កើនលោភទោសៈនិងមោហៈ
    កង់សង្សារចក្រវិលលែងឈប់ ។
    ច្នេះគួរធ្វើចិត្តឲ្យដូចដី
    ឆ្អេះឆ្អើមម្តេចក្តីស្អុយឆ្អាបឡប់
    ដីទទួលបានទាំងគ្រប់សព្វ
    មិនខ្នាញ់មិនស្អប់មិនប្រចណ្ឌ ។
    ធ្វើចិត្តឲ្យបានក្សាន្តដូចទឹក
    គេមុជគេផឹកទឹកមិនទ្រាន់
    គេលាងជូតដុសមិនប្រកាន់
    ទឹកមិនភាំងភាន់ស្ងប់ខន្តី ។
    ធ្វើចិត្តឲ្យបានដូចជាភ្លើង
    មិនដែលរើសអើងថាអ្វីៗ
    ភ្លើងឆេះទាំងអស់ជាប្រក្រតី
    ផ្តល់នូវរស្មីទាំងថ្ងៃយប់ ។
    ធ្វើចិត្តឲ្យបានក្សាន្តដូចខ្យល់
    ពិដោរនិមលស្អុយស្ទើរថប់
    ខ្យល់បញ្ជូនក្លិនមិនឈរឈប់
    មិនស្រឡាញ់ស្អប់ឧបេក្ខា ។
    ធ្វើដូច្នេះបានក្សាន្តស្ងប់សុខ
    ចៀសចាកផុតទុក្ខផងនានា
    បរិសុទ្ធទាំងកាយចិត្តវាចា
    ឆ្លងចូលមាគ៌ាព្រះអិយៈ ៕
    ដោយ ហ៊ិម ឆាន់…..ថ្ងៃទី ៨ មិថុនា ២០១៤

    ReplyDelete