....បីតិ សុខៈ .... ( បទពាក្យ ៨ )….. ដោយ ហ៊ិម ឆាន់ .....សម្បយុត្តកាយចិត្តល្មួតស្អិតចូលគ្នា អស់ទុក្ខវេទនាអស់ឈឺចាប់ចុកស្ងប់ចិត្តស្ងប់កាយឆ្ងាយចាកផុតទុក្ខ ស្រាលស្រួលស្រណុកសុខហួសបរិយាយ ។នេះហើយបីតិកើតពីធម៌ស្ងប់ សុខសាន្តស្រោចស្រពសោយធម្មសប្បាយស្រិបៗហូរស្រោចស្រួលស្រើបរាងកាយ កង្វល់ទាំងឡាយរេចរិលរៀវរាក់ ។បរិសុទ្ធចិត្តកើនចំរើនជ្រះថ្លា រសព្រះធម្មាផ្តល់ផលសុខៈហួងហែងរីងស្តើងប៉ើងជាប់ជំពាក់ អញឯងនាងអ្នករីងស្ងួតអត្តា ។បដិបត្តិរាល់ថ្ងៃច្នៃខ្សែជីវិត ឲ្យឃើញធម៌ពិតស្ថិតក្នុងកាយាលះសុខបានទៀតកាន់តែថ្លៃថ្លា ឆ្លងចូលមាគ៌ា ទុ. ស. និ. ម. (១ ) ៕ដោយ ហ៊ិម ឆាន់ម៉ុងរេអាល ថ្ងៃទី ១៦ កក្កដា ២០១៤(១) ទុ = ទុក្ខសច្ចៈ , ស = សមុទយសច្ចៈ , និ = និរោធសច្ចៈ , ម = មគ្គសច្ចៈ
....បីតិ សុខៈ .... ( បទពាក្យ ៨ )
ReplyDelete….. ដោយ ហ៊ិម ឆាន់ .....
សម្បយុត្តកាយចិត្តល្មួតស្អិតចូលគ្នា
អស់ទុក្ខវេទនាអស់ឈឺចាប់ចុក
ស្ងប់ចិត្តស្ងប់កាយឆ្ងាយចាកផុតទុក្ខ
ស្រាលស្រួលស្រណុកសុខហួសបរិយាយ ។
នេះហើយបីតិកើតពីធម៌ស្ងប់
សុខសាន្តស្រោចស្រពសោយធម្មសប្បាយ
ស្រិបៗហូរស្រោចស្រួលស្រើបរាងកាយ
កង្វល់ទាំងឡាយរេចរិលរៀវរាក់ ។
បរិសុទ្ធចិត្តកើនចំរើនជ្រះថ្លា
រសព្រះធម្មាផ្តល់ផលសុខៈ
ហួងហែងរីងស្តើងប៉ើងជាប់ជំពាក់
អញឯងនាងអ្នករីងស្ងួតអត្តា ។
បដិបត្តិរាល់ថ្ងៃច្នៃខ្សែជីវិត
ឲ្យឃើញធម៌ពិតស្ថិតក្នុងកាយា
លះសុខបានទៀតកាន់តែថ្លៃថ្លា
ឆ្លងចូលមាគ៌ា ទុ. ស. និ. ម. (១ ) ៕
ដោយ ហ៊ិម ឆាន់
ម៉ុងរេអាល ថ្ងៃទី ១៦ កក្កដា ២០១៤
(១) ទុ = ទុក្ខសច្ចៈ , ស = សមុទយសច្ចៈ ,
និ = និរោធសច្ចៈ , ម = មគ្គសច្ចៈ