........ ព្រលឹងអង្គរ (បទពាក្យ ៨ ) .... ដោយ ហ៊ិម ឆាន់ .....ព្រលឹង អង្គរ ទ្រខ្មែរ ម៉ឺនឆ្នាំ កំពូល ឆ្នើមប្រាំ ច្នៃចាំ បុរី អង្គរ ឫទ្ធិម័ត(១) កំចាត់គ្រោះភ័យ ព្រលឹង ជាញជ័យ ព្រលឹង ពូជពង្ស ។ប្រាសាទ ល្អក្រៃ វិស័យ ត្រៃត្រិង្ស កំពូល មាំរឹង ព្រលឹង គង់វង្សអង្គរ ប្រណីត ឫទ្ធិរុទ្រ(២) ទ្រទ្រង់ ព្រលឹង រឿងរុង ព្រលឹង អ្នកឈ្នះ ។ប្រាសាទ ល្អឯក គាប់ភ្នែក គ្មានពីរ កំពូល សោភី ព្រលឹង តេជះអង្គរ សមខ្ញង់ ត្រចង់ ត្រចះ ព្រលឹង រឿងរះ ព្រលឹង ជ័យជោគ ។ប្រាសាទ ល្អឆើត បង្កើត កិត្តិយស កំពូល ល្បីឈ្មោះ ពីរោះ លើលោកអង្គរ និមល ផ្តល់សម្ប័ទ ភោគ ព្រលឹង ដីគោក ព្រលឹង វឌ្ឍនា ។ប្រាសាទ កូនខ្មែរ ថែវប្ប ធម៍ជាតិ កំពូល ក្បួនខ្នាត ព្រលឹង បញ្ញាអង្គរ មង្គល ផ្តល់ពី ដូនតា ព្រលឹង អស្ចារ្យ ព្រលឹង អច្ឆរិយៈ ។ប្រាសាទ សីលា ស្នាដៃ ខ្មែរពិត កំពូល ស័ក្តិសិទ្ធិ ព្រលឹង អមតៈអង្គរ បវរ ល្អគ្មាន លេខដាក់ ព្រលឹង បញ្ជាក់ ពូជខ្មែរ ខ្លាំងក្លា ។ព្រលឹង ចេស្តា មហា នគរ ខ្មែរអើយ សាទរ ពិភ័ក្តិ រក្សា(៣)អភិរក្ស ថែថួន ស្ងួនគ្រង ការពារ ខ្មែរនឹង ថ្លៃថ្លា ថ្កើងដូច បុព្វកាល ៕ (១)ឫទ្ធិម័ត (...មុ័ត ) = ដែលមានឫទ្ធិ ឬអ្នកមានឫទ្ធិ(២) ឫទ្ធិរុទ្រ (...រុត) = ដែលសម្បើម, រឹងប៉ឹង ដោយឫទ្ធិ ឬអ្នកមានឫទ្ធិខ្លាំងពូកែ(៣) ពិភ័ក្តិរក្សា = គឺចែកមុខគ្នារក្សា, ផ្លាស់វេនគ្នារក្សា ឬបីបាច់រក្សា, រក្សាដោយថ្នាក់ថ្នម ... ដោយ ហ៊ិម ឆាន់ .... ថ្ងៃទី ២១ មិថុនា ២០១៤
........ ព្រលឹងអង្គរ (បទពាក្យ ៨ )
ReplyDelete.... ដោយ ហ៊ិម ឆាន់ .....
ព្រលឹង អង្គរ ទ្រខ្មែរ ម៉ឺនឆ្នាំ
កំពូល ឆ្នើមប្រាំ ច្នៃចាំ បុរី
អង្គរ ឫទ្ធិម័ត(១) កំចាត់គ្រោះភ័យ
ព្រលឹង ជាញជ័យ ព្រលឹង ពូជពង្ស ។
ប្រាសាទ ល្អក្រៃ វិស័យ ត្រៃត្រិង្ស
កំពូល មាំរឹង ព្រលឹង គង់វង្ស
អង្គរ ប្រណីត ឫទ្ធិរុទ្រ(២) ទ្រទ្រង់
ព្រលឹង រឿងរុង ព្រលឹង អ្នកឈ្នះ ។
ប្រាសាទ ល្អឯក គាប់ភ្នែក គ្មានពីរ
កំពូល សោភី ព្រលឹង តេជះ
អង្គរ សមខ្ញង់ ត្រចង់ ត្រចះ
ព្រលឹង រឿងរះ ព្រលឹង ជ័យជោគ ។
ប្រាសាទ ល្អឆើត បង្កើត កិត្តិយស
កំពូល ល្បីឈ្មោះ ពីរោះ លើលោក
អង្គរ និមល ផ្តល់សម្ប័ទ ភោគ
ព្រលឹង ដីគោក ព្រលឹង វឌ្ឍនា ។
ប្រាសាទ កូនខ្មែរ ថែវប្ប ធម៍ជាតិ
កំពូល ក្បួនខ្នាត ព្រលឹង បញ្ញា
អង្គរ មង្គល ផ្តល់ពី ដូនតា
ព្រលឹង អស្ចារ្យ ព្រលឹង អច្ឆរិយៈ ។
ប្រាសាទ សីលា ស្នាដៃ ខ្មែរពិត
កំពូល ស័ក្តិសិទ្ធិ ព្រលឹង អមតៈ
អង្គរ បវរ ល្អគ្មាន លេខដាក់
ព្រលឹង បញ្ជាក់ ពូជខ្មែរ ខ្លាំងក្លា ។
ព្រលឹង ចេស្តា មហា នគរ
ខ្មែរអើយ សាទរ ពិភ័ក្តិ រក្សា(៣)
អភិរក្ស ថែថួន ស្ងួនគ្រង ការពារ
ខ្មែរនឹង ថ្លៃថ្លា ថ្កើងដូច បុព្វកាល ៕
(១)ឫទ្ធិម័ត (...មុ័ត ) = ដែលមានឫទ្ធិ ឬអ្នកមានឫទ្ធិ
(២) ឫទ្ធិរុទ្រ (...រុត) = ដែលសម្បើម, រឹងប៉ឹង ដោយឫទ្ធិ ឬអ្នកមានឫទ្ធិខ្លាំងពូកែ
(៣) ពិភ័ក្តិរក្សា = គឺចែកមុខគ្នារក្សា, ផ្លាស់វេនគ្នារក្សា ឬបីបាច់រក្សា, រក្សាដោយថ្នាក់ថ្នម
... ដោយ ហ៊ិម ឆាន់ .... ថ្ងៃទី ២១ មិថុនា ២០១៤